API Visitors

511534
Today
Yesterday
This Week
Last Week
This Month
Last Month
All days
216
453
689
421190
10942
17637
511534

We Have 1 guests online
Your IP: 54.146.5.16
Today: Apr 24, 2017

MAP TARGET AREA

Donors

Contact us

Job Announcement - Volunteers (KH)

  

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ

Advocacy and Policy Institute (API)

      

ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត     

   

1.ព័ត៌មានអំពីការងារ

ចំណងជើង

អ្នកស្ម័គ្រចិត្ត

រយៈពេល

មីនា ដល់  ធ្នូ ២០១៧

ទីតាំង

ប្រចាំស្រុកនៅក្នុងតំបន់គោលដៅរបស់វិទ្យាស្ថានAPI ដែលរួមមាន (២នាក់ នៅខេត្តកំពង់ស្ពឺ, ៣នាក់ នៅខេត្តពោធិ៍សាត់,២នាក់នៅខេត្តកំពង់ឆ្នាំង, ២នាក់នៅខេត្តកំពង់ធំ និង២នាក់នៅខេត្តបន្ទាយមានជ័យ)

សរុប ១១ នាក់

អ្នកគ្រប់គ្រងរួម

ប្រធានកម្មវិធី

2.អំពីគម្រោង

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់កម្រៃដែលមានបេសកកម្មធ្វើការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមដែលជាតម្រូវការរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវអំណាចដល់ប្រជាពលរដ្ឋ ធ្វើអន្តរកម្មជាមួយនឹងរាជរដ្ឋាភិបាលក្នុងការការពារសិទ្ធិ និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ ពលរដ្ឋក្រីក្រ ជនជាតិភាគតិច និងក្រុមជនងាយរងគ្រោះ។ វិទ្យាស្ថានប្តេជ្ញាចិត្តធ្វើការសហការគ្នាជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិនានាដែលចែករំលែកនូវតម្លៃរបស់ខ្លួនដើម្បីតស៊ូមតិសម្រាប់ការផ្លាស់ប្តូរសង្គមប្រកបដោយសន្តិភាព និងវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងសមត្ថភាព និងការសហការ។ API ស្វែងរក និងជំរុញឱ្យមានការសម្របសម្រួលក្នុងចំណោមមន្រ្តីរដ្ឋាភិបាល សង្គមស៊ីវិល ពលរដ្ឋ និង វិស័យឯកជនក្នុងគោលបំណងបង្កើននូវឱកាសតាមបែបប្រជាធិបតេយ្យដល់ប្រទេសកម្ពុជាតាមរយៈការបង្កើតឱ្យមានការតស៊ូមតិប្រកបដោយប្រសិទ្ធភាព និងស្ថាប័នរបស់រដ្ឋាភិបាលមានការឆ្លើយតបទាន់សភាពការណ៍។APIបានតស៊ូមតិឱ្យមានគោលនយោបាយស្តីពិសិទ្ធិទទួលព័ត៌មាន គណនេយ្យភាពសង្គម និងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅប្រជាធិបតេយ្យ ការចូលរួម អភិបាលកិច្ចល្អ កាត់បន្ថយភាពក្រីក្រ គណនេយ្យភាពសង្គម និងការអភិវឌ្ឍន៍។

 

ថ្មីៗនេះ API បានទទួលជំនួយពីUNESCOក្នុងការអនុវត្តគម្រោង«គាំទ្រការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលមានប្រសិទ្ធភាព» ជំនួយពីសហភាពអឺរ៉ុប (EU) តាមរយៈជំនួយវិហារដាណឺម៉ាក/វិហារគ្រិស្តសាសនា (DCA/CA)ក្នុងការអនុវត្តគម្រោង«លើកកម្ពស់អភិបាលកិច្ចល្អតាមរយៈការបង្កើនការទទួលបានព័ត៌មាន និងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ» ជំនួយពីជំនួយវិហារដាណឺម៉ាក/វិហារគ្រិស្តសាសនា (DCA/CA) និងអង្គការBfdWក្នុងការអនុវត្តគម្រោង«លើកកម្ពស់សិទ្ធិសម្លេងជម្រើសនិងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ(PRO-Citizens)»ជំនួយពីដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល(GRSP)ក្នុងការអនុវត្តគម្រោង«ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី»ក្នុងគម្រោងលើកកម្ពស់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈការចូលរួម និងការគាំទ្រពីភាគីពាក់ព័ន្ធ (PRESS)»និងជំនួយពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការឃែរកម្ពុជាក្នុងការអនុវត្តគម្រោង«ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម»។

 

APIកំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តមិនពេញម៉ោងដែលធ្វើការចំនួន ៧.៥០ម៉ោងក្នុងមួយថ្ងៃនិងចំនួន១៣ថ្ងៃក្នុង១ខែដើម្បីជួយដល់បុគ្គលិកAPIក្នុងការអនុវត្តសកម្មភាពនៅក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និងបន្ទាយមានជ័យ ។

តំបន់គោលដៅរបស់APIAPIបាននឹងកំពុងធ្វើការក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៨ គឺកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពត និងពោធិ៍សាត់។

3.គោលបំណង

-      ដើម្បីជួយបុគ្គលិកAPIក្នុងការអនុវត្តសកម្មភាពគម្រោងនៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ

បន្ទាយមានជ័យ និងពោធិ៍សាត់

4.ការទទួលខុសត្រូវ

-        ជួយបុគ្គលិកវិទ្យាស្ថានរៀបចំសកម្មភាព និងត្រួតពិនិត្យ តាមដានការអនុវត្តគម្រោងនៅខេត្តគោលដៅ  

-        ជួយសម្របសម្រួល និងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងតំបន់គោលដៅ

-        ជួយរៀបចំឯកសារផ្សេងៗសម្រាប់ទូទាត់ និងធានារាល់ការចំណាយគឺត្រឹមត្រូវ និងអនុវត្តតាមនីតិវិធី និងគោលការណ៍

-        ចូលរួមក្នុងការដំណើរការត្រួតពិនិត្យ និងវាយតម្លៃគម្រោងដូចជាការប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យ

-        សរសេរកំណត់ហេតុ

-        អនុវត្តតាមសេចក្តីណែនាំ និងគោលការណ៍រដ្ឋបាល និងហិរញ្ញវត្ថុរបស់API

-        រៀបចំរបាយការណ៍រីកចម្រើន កំណត់បញ្ហាប្រឈម និងផែនការសកម្មភាពប្រចាំខែនៅក្នុងតំបន់គោលដៅទៅបុគ្គលិកទទួលខុសត្រូវតាមខេត្ត

-        អ្នកស្ម័គ្រចិត្តនីមួយៗនឹងត្រូវធ្វើការសម្របសម្រួលនៅក្នុងឃុំ និងស្រុកគោលដៅ

-        និងធ្វើកិច្ចការផ្សេងៗទៀត ប្រសិនបើត្រូវការ

 

5.សកម្មភាពសំខាន់ៗ

  •     ជួយសម្របសម្រួលសកម្មភាពគម្រោង និងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធក្នុងតំបន់គោលដៅដើម្បីសម្រេចគោលដៅគម្រោង
  •     ចូលរួមក្នុងកិច្ចប្រជុំនានាជំនួសឱ្យវិទ្យាស្ថានAPI

 

6.ការរំពឹងទុក

  •       អ្នកស្ម័គ្រចិត្តនឹងមានគណនេយ្យភាពក្នុងការជួយបុគ្គលិកអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងជោគជ័យស្របនឹងទិសដៅនៃគម្រោង
  •        អ្នកស្ម័គ្រចិត្តនឹងត្រូវរៀបចំផែនការសកម្មភាពដោយផ្ញើផែនការសកម្មភាពនៅរៀងរាល់ដើមខែ និងរបាយការណ៍ប្រចាំខែឱ្យបានទាន់ពេលវេលា

7.អ្នកគ្រប់គ្រង

  • អ្នកស្ម័គ្រចិត្តនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីកម្មវិធី

8.រយៈពេល

  • រយៈពេល មីនា ដល់  ធ្នូ ២០១៧(១០ខែ) កុងត្រានឹងផ្លាស់ប្តូររៀងរាល់៦ខែតាមគោលការណ៍របស់វិទ្យាស្ថានAPI

9.         ប្រាក់ឧបត្ថម្ភ និងការលើកទឹកចិត្តផ្សេងៗ

 

ខេត្ត

ស្រុក

ចំនួនអ្នកស្ម័គ្រចិត្តដែលត្រូវការ

ប្រភេទ

ចំនួនថ្ងៃធ្វើការ/ខែ

ថវិកាឧបត្ថម្ភ

កំពង់ស្ពឺ

២ (សំរោងទង និងភ្នំស្រួច)

មិនពេញម៉ោង

១៣ថ្ងៃក្នុង១ខែ

៥០ដុល្លាក្នុង១ខែ/ម្នាក់

កំពង់ឆ្នាំង

២ (បរិបូណ៌ និងរលាប្អៀរ)

មិនពេញម៉ោង

១៣ថ្ងៃក្នុង១ខែ

៥០ដុល្លាក្នុង១ខែ/ម្នាក់

ពោធិ៍សាត់

៣ (ក្រគរ បាកាន និងក្រុងពោធិ៍សាត់)

មិនពេញម៉ោង

១៣ថ្ងៃក្នុង១ខែ

៥០ដុល្លាក្នុង១ខែ/ម្នាក់

កំពង់ធំ

២ (សន្ទុក និងប្រាសាទបល្ល័ង្គ)

មិនពេញម៉ោង

១៣ថ្ងៃក្នុង១ខែ

៥០ដុល្លាក្នុង១ខែ/ម្នាក់

បន្ទាយមានជ័យ

២ (ថ្មពួក និងភ្នំស្រុក)

មិនពេញម៉ោង

១៣ថ្ងៃក្នុង១ខែ

៥០ដុល្លាក្នុង១ខែ/ម្នាក់

 

-       ផ្តល់ជូនថ្លៃធ្វើដំណើរ ដោយការទូទាត់នឹងត្រូវបូកបញ្ចូលក្នុងការចំណាយរបស់សកម្មភាពគម្រោង ករណីធ្វើដំណើរឆ្លងស្រុក ឬមកចូលរួមសកម្មភាពនៅថ្នាក់ខេត្តដែលរៀបចំដោយAPI

-       ផ្តល់ជូនថ្លៃធ្វើដំណើរ,ថ្លៃអាហារ និងថ្លៃស្នាក់នៅតាមគោលការណ៏របស់APIករណីអ្នកស្ម័គ្រចិត្តត្រូវបានចាត់តាំងឱ្យជួយក្នុងសកម្មភាពគម្រោងករណីឆ្លងខេត្ត ឬនៅភ្នំពេញ

-       ផ្តល់ជូនធានារ៉ាប់រង(Personal Accident Insurance)

-       ផ្តល់ជូនលិខិតបញ្ជាក់ការងារដែលបញ្ជាក់ដោយប្រធានកម្មវិធី

-       អ្នកស្ម័គ្រចិត្តនឹងមានឱកាសរៀនសូត្រពីបុគ្គលិកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានឱកាសធ្វើការជាមួយមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសសិក្សាពីអភិបាលកិច្ចល្អ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការតស៊ូមតិ និងសិទ្ធិទទួលព័ត៌មាន។

-       ប្រាក់ឧបត្ថម្ភប្រចាំខែនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីមានការឯកភាពលើតារាងពេលវេលា(Time Sheet)ដែលបានធ្វើការ និងរបាយការណ៍ប្រចាំខែ។API នឹងផ្តល់ប្រាក់ឧបត្ថម្ភទៅដល់អ្នកស្ម័គ្រចិត្តតាមមធ្យោបាយនានាដូចជារផ្ទេរ ឬប្រគល់ប្រាក់។

 

10.   លក្ខខណ្ឌជ្រើសរើស

-       និស្សិតទើបតែបញ្ចប់ការសិក្សាលើមុខវិជ្ជាច្បាប់ អភិវឌ្ឍន៍ជនបទ គ្រប់គ្រង និងផ្សេងៗ

-       សញ្ជាតិខ្មែរ

-       អ្នកស្ម័គ្រចិត្តគួរតែមានទីលំនៅនៅស្រុក/ខេត្តគោលដៅ និងមានបទពិសោធន៍ការងារជាមួយអង្គការ/សហគមន៍មូលដ្ឋាន/ក្រុមយុវជន/រដ្ឋាភិបាល

-       មានភាពស្មោះត្រង់ រហ័សរហួន និងមានឆន្ទៈក្នុងការធ្វើការងារជាមួយអាជ្ញាធរ អង្គការសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ

-       អាចនិយាយ និងសរសេរភាសាអង់គ្លេស មានជំនាញទំនាក់ទំនង សម្របសម្រួល និងអាចធ្វើការជាលក្ខណៈបុគ្គល និងក្រុម

-       ត្រូវតែចេះប្រើប្រាស់កុំព្យូទ័រ(Word, Excel, SPSS…)និងអ៊ីនធឺណែតអ៊ីមែល និងមានចំណេះដឹងខាងរដ្ឋបាល និងហិរញ្ញវត្ថុ

 

11.   របៀបនៃការដាក់ពាក្យ

បេក្ខជនដែលចាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមទៅកាន់កញ្ញា ញ៉ែម ចាន់ដារិន មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ តាមរយៈអ៊ីមែល This email address is being protected from spambots. You need JavaScript enabled to view it. ត្រឹមថ្ងៃទី០៦ កុម្ភៈ ២០១៧ វេលាម៉ោង៥ល្ងាច។ ស្ត្រី និងជនពិការលើកទឹកចិត្តក្នុងការដាក់ពាក្យ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមទូរស័ព្ទ(+855)-23-213-486,ឬទូរសារ(+855)-23-213487ឬអាចផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមមកការិយាល័យAPI:អគារភ្នំពេញវីឡា#១២៤,ជាន់ទី២, បន្ទប់២០៦ ផ្លូវ ៣៨៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។