API Visitors

943065
Today
Yesterday
This Week
Last Week
This Month
Last Month
All days
88
390
2350
852478
3937
16914
943065

We Have 1 guests online
Your IP: 3.95.131.208
Today: Dec 07, 2019

MAP TARGET AREA

Donors

                   

 

Contact us

សេចក្តីជូនដំណឹង៖ ជ្រើសរើសអ្នកស្មគ្រ័ចិត្តជួយសហគមន៍​​

 

សេចក្តីជូនដំណឹង៖ ជ្រើសរើសអ្នកស្មគ្រ័ចិត្តជួយសហគមន៍ 

តើអ្នកមានសមាជិកគ្រួសារបាន និងកំពុងប្រើបា្រស់សេវារបស់សាលា ខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សាក្នុងខណ្ឌសែនសុខដែរទេ? តើអ្នកចង់ឱ្យសេវាទាំងនោះប្រសើរឡើងដែរឬទេ? បើចង់ សូមចូលរួមជាមួយវិទ្យាសា្ថន API ដើម្បីក្លាយជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុង២០១៩នេះ។

ជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ អ្នកនឹងចូលរួមវគ្គបណ្តុះបណ្តាល និងសម្របសម្រួលសកម្មភាពពិភាក្សារវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសាធារណៈ ការវាយតម្លៃ និងដាក់ពិន្ទុដោយប្រជាពលរដ្ឋ និងធ្វើផែនការលើកកម្ពស់ការផ្តល់សេវារបស់សាលាខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សាក្នុងខណ្ឌសែនសុខ។ គម្រោងនេះមានការគាំទ្រពីអង្គការ Oxfam និង សហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) និង រដ្ឋបាលខណ្ឌសែនសុខ សាលាខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមក្នុងសង្កាត់ទឹកថ្លា សង្កាត់ឃ្មួញ និងសង្កាត់គោកឃ្លាង។

វិទ្យាសា្ថន API ត្រូវការជ្រើសរើសអ្នកស្មគ្រ័ចិត្តជួយសហគមន៍ ចំនួន ១១ នាក់ និងលើកទឹកចិត្តតំណាងអោយប្រជាពលរដ្ឋក្រីក្រ ក្រុមយុវជន ក្រុមស្រី្ត ក្រុមអ្នកពិការ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក្រុមអ្នកមិនសូវមានសំលេងក្នុងសង្គមដែលកំពុងរស់នៅសង្កាត់ទឹកថ្លា សង្កាត់ឃ្មួញ និងសង្កាត់គោកឃ្លាង ឬក្នុងខណ្ឌសែនសុខ ក្លាយជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុង២០១៩នេះ។

ចាប់អារម្មណ៍? សូមដាក់ពាក្យទីនេះ៖https://goo.gl/forms/Xa1o7WtT1Qmjj08m2

ទាក់ទងដើម្បីចុះឈ្មោះ ឬដើម្បីយល់ដឹងព័ត៌មានបន្ថែមតាមរយៈ៖

វិទ្យាស្ថានAPI ៖ ០២៣ ២១៣ ៤៨៦

លោកស្រី ណុប ស្រីល័ក្ខ៖ ០៧៨ ៤៥៨ ៥៩៥ email: This email address is being protected from spambots. You need JavaScript enabled to view it.

ផុតកំណត់កាលបរិច្ឆេទដាក់ពាក្យ៖ ៣០ មីនា ២០១៩