ការសិក្សាថ្មីៗនេះនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថាជារឿយៗស្ត្រីមកពីក្រុមជនងាយរងគ្រោះមិនដែលទទួលបានអនុវត្តចាំបាច់ និងការពារសិទ្ធិរបស់ពួកគេក្នុងករណីមានជម្លោះ ឬសូម្បីតែនៅក្នុងស្ថានភាពជីវិតប្រចាំថ្ងៃរបស់ពួកគេសោះឡើយ។ ការទទួលបានការអប់រំមានដែនកំណត់ និងការទទួលបានព័ត៌មានសាធារណៈដែលនៅមានកម្រិត គឺជាបុព្វហេតុចម្បង ដែលផ្នែកឯកជនមានឥទ្ធិពល កំពុងតែទាញយកផលប្រយោជន៍ពីក្រុមស្ត្រីជនជាតិដើមភាគតិច ខណៈពេលដែលមន្រ្តីរដ្ឋមិនមែនសុទ្ធតែងតែចាត់ទុកពួកគេស្មើនឹងពលរដ្ឋកម្ពុជាដទៃទៀតឡើយ។ សិទ្ធិទ្រព្យសម្បត្តិសមូហភាព និងដីសម្បទានគឺជាបញ្ហាចម្បងមួយនៅទីនេះ តែវាហាក់ដូចជាត្រូវបានគេចាត់ទុកថាជាបញ្ហាធម្មតាទូទៅទៅហើយ។
ហេតុដូច្នេះហើយ រួមគ្នាជាមួយដៃគូរបស់យើងគឺវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម យើងកំពុងផ្តោតលើការកសាងសមត្ថភាពនៅក្នុងសហគមន៍ទាំងនេះ ដោយផ្តល់ជូននូវវគ្គបណ្តុះបណ្តាល ដែលបង្កើតឡើងជាពិសេសដោយគ្របដណ្តប់លើប្រធានបទដូចជា ការតស៊ូមតិថ្នាក់មូលដ្ឋាន ការស្នើសុំព័ត៌មានពីអាជ្ញាធរសាធារណៈ និងជំនាញគ្រប់គ្រងថវិកា។ ក្នុងពេលជាមួយគ្នានេះដែរ យើងកំពុងធ្វើការលើវេទិការៀនតាមអ៊ីនធឺណិត ក៏ដូចជាឧបករណ៍តាមដានចំនួនពីរ ដែលមានគោលបំណងដើម្បីជួយស្ត្រីជនជាតិដើមភាគតិច ក្នុងការតាមដានការអនុលោមច្បាប់ដីសម្បទាន និងការចំណាយជាសាធារណៈ ដោយរដ្ឋបាលស្រុក។ គម្រោងនេះកំពុងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៣ (កំពង់ធំ ក្រចេះ និងពោធិ៍សាត់) ដែលមានថវិកាសរុបជិត ២០ ម៉ឺនដុល្លារអាមេរិក។