អត្តសញ្ញាណយើង

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់កម្ពុជា ដែលសកម្មក្នុងការតស៊ូមតិ ការជះឥទ្ធិពលនយោបាយ អភិបាលកិច្ចល្អ និងការចូលរួមរបស់ពលរដ្ឋ។ ការកសាងសមត្ថភាព និងការសម្របសម្រួលកិច្ចសន្ទនា គឺជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ឆ្ពោះទៅរកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

 

យើងទទួលបានការសារទរយ៉ាងទូលំទូលាយ ពីអង្គការក្នុងស្រុក និងអន្តរជាតិសម្រាប់ ភាពដែលអាចជឿជាក់បាន ភាពពាក់ព័ន្ធ និងវិជ្ជាជីវៈរបស់យើង។ ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ API បានជួយពង្រឹងជំនាញស្ថាប័នតស៊ូមតិ និងបានខិតខំធ្វើឲ្យលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន និងអភិបាលកិច្ចដែលមានគណនេយ្យភាព ក្លាយទៅជាការពិត។ មកទល់នឹងពេលនេះ យើងបានបើកវគ្គបណ្តុះបណ្តាលជាង ៣០០ មកហើយ សម្រាប់អ្នកចូលរួមជាង ១ ម៉ឺននាក់ ដែលមានទំនាក់ទំនងជាមួយសង្គមស៊ីវិល និងអង្គការសហគមន៍ ក្រុមប្រឹក្សាមូលដ្ឋាន ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គភាពសហជីព ស្ថាប័នរដ្ឋាភិបាល និងសភាកម្ពុជាផងដែរ។

 

API មានភាពប្លែកពីគេ នៅក្នុងសង្គមស៊ីវិលរបស់ប្រទេសកម្ពុជា ដោយបម្រើជាអ្នកភ្ជាប់ និងសម្របសម្រួល សម្រាប់ការផ្តល់សិទ្ធិអំណាចដល់ប្រជាជន ក្នុងការធ្វើអន្តរកម្មជាមួយរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។ API ទទួលបានបទពិសោធន៍ដំបូង លើបញ្ហាគោលនយោបាយ ដូចជាការទទួលបានព័ត៌មាន (A2I) តាមរយៈការងារមូលដ្ឋានរបស់ខ្លួន។ ផ្អែកលើបទពិសោធន៍ដ៏ធំធេងនេះ យើងស្ថិតក្នុងកន្លែងដ៏ល្អបំផុតមួយ ដើម្បីធ្វើឲ្យសំឡេងរបស់ពលរដ្ឋសាមញ្ញ ត្រូវបានរាប់បញ្ចូលក្នុងការធ្វើគោលនយោបាយនៅថ្នាក់ជាតិ។ នៅទីនេះ យើងបានព្យាយាមគាំទ្រដល់ស្ថាប័នរដ្ឋាភិបាល ឲ្យបម្រើប្រជាពលរដ្ឋស្របតាមច្បាប់ និងចូលរួមចំណែកក្នុងបរិយាកាស ដែលអាចឲ្យពលរដ្ឋនិងសង្គមស៊ីវិល អាចបង្ហាញការព្រួយបារម្ភរបស់ពួកគេបាន។ ទីបំផុត យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពលរដ្ឋឲ្យយល់ពីសិទ្ធិរបស់ពួកគេ ការទទួលបានព័ត៌មាន និងប្រើប្រាស់ឱកាសសម្រាប់ការចូលរួម ដែលត្រូវបានផ្តល់ជូនដោយច្បាប់ផ្សេងៗ និងគោលនយោបាយរបស់រដ្ឋាភិបាល។

 

កម្មវិធីរបស់យើងត្រូវបានដឹកនាំដោយ វិធីសាស្រ្តផ្អែកលើសិទ្ធិមនុស្ស។ API បម្រើប្រជាជនកម្ពុជាទាំងអស់ ហើយឲ្យតម្លៃទៅលើភាពខុសគ្នា ដោយមិនប្រកាន់ភេទ និន្នាការភេទ និងអត្តសញ្ញាណ ការមានសតម្ថភាព ការអសមត្ថភាព ជាតិពន្ធុ ជំនឿ និងនិន្នាការនយោបាយឡើយ។ ទន្ទឹមនឹងនេះដែរ យើងមានការប្តេជ្ញាចិត្តជាពិសេស ក្នុងការគាំទ្រដល់អ្នកដែលជួបការលំបាកបំផុត ក្នុងការខិតខំធ្វើឲ្យសំឡេងរបស់ពួកគេ ត្រូវបានគេដឹងឮ។

គុណតម្លៃរបស់យើង

ការចូលរួម

ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិចូលរួមប្រមែប្រមូលនិងសម្តែងចេញនូវរាល់បញ្ហាទាំងឡាយណា ដែលបានប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

យុត្តិធម៌ និងសន្តិភាព

រាល់បញ្ហាទាំងអស់គួរតែដោះស្រាយដោយសន្តិវិធីនិងធ្វើឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ទាំងឡាយក្នុងនាមជាមនុស្សជាតិដូចគ្នា។

ការកសាងសមត្ថភាព

ការកសាងសមត្ថភាពជាពិសេសនៅថ្នាក់មូលដ្ឋានគឺជាវិធីសាស្ត្រមួយសំខាន់ដែលធ្វើឲ្យមាននិរន្តរភាពបំផុតសម្រាប់ការកសាងអនាគតដ៏ភ្លឺស្វាងរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់។

ការផ្សារភ្ជាប់

ការផ្សារភ្ជាប់ជាមួយគ្រប់ផ្នែកក្នុងសង្គមទាំងអស់គឺដើម្បីធានាឲ្យបាននូវ ដំណោះស្រាយមួយដែលល្អ
សម្រាប់ជាប្រយោជន៍ដល់សហគមន៍។

តម្លាភាព និងឯករាជ្យភាព

តម្លាភាព ឯករាជ្យភាព និងការមិនប្រកាន់បក្សនយោបាយ នឹងជួយស្ថាបនា អង្គការមួយដែលធ្វើឲ្យមានការគោរពនិងជំនឿទុកចិត្តក្នុងចំណោម ប្រជាពលរដ្ឋ ម្ចាស់ជំនួយអន្តរជាតិ និងអ្នកគាំទ្រ។

ឥទ្ធិពលយើង

slide-1

ការចូលរួមធ្វើឲ្យមានការផ្លាស់ប្ដូរ

ទោះបីជា ពលរដ្ឋចូលរួម ឬមិនចូលរួម​​យ៉ាងសកម្មក្ដីក្នុង​ការ​សម្រេចចិត្ត ដែលជះឥទ្ធិពល​ដល់ពួកគេ វាមិនត្រឹមតែជាលក្ខណៈវិនិច្ឆ័យមូលដ្ឋានមួយ ដែលសម្គាល់ថាជាលទ្ធិប្រជាធិបតេយ្យ ដែលខុសពីសង្គមផ្តាច់ការប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ឆ្លុះបញ្ចាំងពីគុណភាពនៃសេវាសាធារណៈ ហើយទីបំផុត គឺគុណភាពនៃជីវិតតែម្ដង។ នៅ API យើងបានព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្លាយជារឿងតែមួយគត់ដែលមានសារៈសំខាន់ ជាពិសេសនៅថ្នាក់មូលដ្ឋាន។

slide-2

ការជម្រុញរបស់យើងក្នុងការទទួលបានព័ត៌មាន

នរណាម្នាក់ ដែលធ្លាប់ព្យាយាមចង់បានឯកសារ ឬអាជ្ញាប័ណ្ណផ្លូវការ ចង់បើកក្រុមហ៊ុន ធ្វើការលើគម្រោងស្រាវជ្រាវ ឬគ្រាន់តែចង់ជៀសវាងការគិតប្រាក់កម្រៃហួសកម្រិតនោះ សុទ្ធសឹងតែអាចជាធ្វើជាសាក្សីបានថាការទទួលបានព័ត៌មានពិតជាសំខាន់ និងគួរឲ្យទុកចិត្តបានប៉ុណ្ណានោះ។ នៅ API យើងតែងតែចាត់ទុកការទទួលបានព័ត៌មានជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងរបស់យើង ហើយក៏ធ្វើការតស៊ូមតិសម្រាប់ច្បាប់ទាក់ទងនឹងសិទ្ធិជាមូលដ្ឋាននេះ ក៏ដូចជាសម្រាប់ស្ថាប័នសាធារណៈ ដែលគោរពតាមវាផងដែរ។

slide-3

ការពិត និងតួលេខរបស់ API

ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ អង្គការរបស់យើងបានធ្វើដំណើរយ៉ាងវែងឆ្ងាយពីកម្មវិធីតូចមួយ ដែលបង្កើតឡើងដោយដៃគូអន្តរជាតិរបស់យើង រហូតបានក្លាយជាតួអង្គល្បីឈ្មោះ ដែលដើរតួនាទីឈានមុខគេ នៅក្នុងសង្គមស៊ីវិលក្នុងស្រុក។ ឥឡូវនេះ យើងមានសកម្មភាពក្នុខេត្តជាង ២ ភាគ ៣ នៃខេត្តសរុបរបស់ប្រទេសកម្ពុជា ហើយយើងកំពុងតែអនុវត្តគម្រោងជាង ១០ ក្នុងពេលបច្ចុប្បន្ន។

slide-04

ប្រជាពលរដ្ឋអាចផ្លាស់ប្ដូរគោលនយោបាយបាន

គ្មាននរណាម្នាក់សប្បាយចិត្តនឹងច្បាប់ និងបទបញ្ញត្តិទាំងអស់ នៃប្រទេសដែលខ្លួនកំពុងតែរស់នៅនោះទេ។ មានច្បាប់ខ្លះមិនអាចការពារសិទ្ធិរបស់យើងបានល្អគ្រប់គ្រាន់នោះឡើយ ចំណែកឯច្បាប់ផ្សេងទៀត អាចមានការដាក់កម្រិតរឹតត្បិត ដែលយើងគិតថាមិនមានភាពយុត្តិធម៌ ឬមិនមានភាពច្បាស់លាស់គ្រប់គ្រាន់ ដែលការណ៍នោះ វាប្រៀបបានដូចជាការធ្វើបាបយើងដូច្នោះដែរ។ នៅ API យើងជឿជាក់យ៉ាងមុតមាំថា ប្រជាជនអាចផ្លាស់ប្តូរច្បាប់ និងគោលនយោបាយ ហើយតាមកំណត់ត្រានៃការតស៊ូមតិរបស់យើងបានបង្ហាញថា យើងពិតជាគិតត្រូវមែន។

ចក្ខុវិស័យយើង

អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយហៅកាត់ថា អង្គការ API មានទស្សនវិស័យថាប្រទេសកម្ពុជាមានសុខដុមរមនា និរន្តរភាពលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយភាពក្រីក្រ និងការពារសិទ្ធិមនុស្ស។

បេសកកម្មយើង

បេសកកម្មរបស់អង្គការ API គឺដើម្បីបម្រើនូវតម្រូវការចាំបាច់ផ្នែកការអភិវឌ្ឍសង្គម និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរយៈពេលយូរអង្វែង តាមរយៈការពង្រឹង សិទ្ធិអំណាចប្រជាជនក្នុងការទំនាក់ទំនងជាមួយរដ្ឋាភិបាល ដើម្បីការពារសិទ្ធិ និងឆ្លើយតបនឹងតម្រូវការរបស់ពួកគេ។

 

អង្គការ API សន្យានឹងបន្តបេសកកម្មរបស់ខ្លួន ដោយអនុលោមទៅតាមគោលនយោបាយសហប្រតិបត្តិការអន្តរជាតិ និងនីតិរដ្ឋគោរពច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយនិងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានប្រសើរបំផុត។ អង្គការ API តាំងចិត្តធ្វើការជាមួយស្ថាប័នជាតិ និងអន្តរជាតិដែលបានចូលរួមចែករំលែកទស្សនៈរបស់ខ្លួន ជួយគាំទ្រក្នុងការផ្លាស់ប្ដូរសង្គមឲ្យបានប្រសើរ និងមានសន្តិភាព ព្រមទាំងបង្កើនសមត្ថភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាទាំងអស់។ អង្គការ API បានខិតខំស្វះស្វែងស្ថាបនាចំណងទាក់ទងល្អ ដើម្បីផ្សារភ្ជាប់រវាងរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ និងស្ថាប័នឯកជននានា។

គោលបំណងយើង

គោលបំណងរបស់អង្គការ API គឺពង្រឹងសមត្ថភាពអ្នកតស៊ូមតិខ្មែរ ដែលធ្វើការលើបញ្ហាសមធម៌ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។

ក្រុមប្រឹក្សាភិបាលរបស់យើង

សឿង ច័ន្ទតារា

ប្រធានក្រុមប្រឹក្សាភិបាល

ញាន ភួងម៉ាលី

សមាជិកក្រុមប្រឹក្សាភិបាល

Kasumi Nakagawa

សមាជិកក្រុមប្រឹក្សាភិបាល

ថាន់ ប៊ុនធឿន

ហេរញ្ញិក

Michael Engquist

សមាជិកក្រុមប្រឹក្សាភិបាល

អតីតក្រុមប្រឹក្សាភិបាលរបស់យើង

Nee Meas

Chair of Board

Sokleang Kim

Board Member

Chandy Chea

Board Member

Kuntheara Tep

Board Member

Sangkoma Yang

Board Member

Rebacca (Pem) F. Catalla

Board Member

Haidy Ear Dupuy

Board Member

Yutsakara Phon

Board Member

ប៉ក់ គឹមជឿន

Board Member

Bunsang Khuon

Board Member

ក្រុមរបស់យើង

ឡាំ សុជាតិ

នាយក

ជន សុម៉ាលី

ប្រមុខរដ្ឋបាល និងហិរញ្ញវត្ថុ

ម៉ាន់ វ៉ាន់ផាន់និត

ប្រធានកម្មវីធី

ទេព ច័ន្ទបូរ៉ា

អ្នកជំនាញកៀរគរថវិកា និងអភិវឌ្ឍន៍អាជីវកម្ម

គ្រី វង្សសុភាព

អ្នកឯកទេសផ្នែកការត្រួតពិនិត្យ ការវាយតម្លៃ គណនេយ្យភាព និងការរៀនសូត្រ

តាន់ ថារី

អ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ & ត្រួតពិនិត្យអ៊ីនធឺណែត

ឌី ច័ន្ទពិសិដ្ឋ

អ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ & ប្រព័ន្ធបណ្តុះបណ្តាលអេឡិចត្រូនិក

ផាន់ រដ្ឋា

អ្នកគ្រប់គ្រងកម្មវិធី

ច្រេន គឹមសេង

មន្រ្ដីជាន់ខ្ពស់នៃគម្រោង

សឿន ស្រីលាប

មន្រ្ដីគម្រោង

ឆាយ ពិទូរ្យ

ន្ត្រីជាន់ខ្ពស់នៃកម្មវិធី និងគ្រូបណ្ដុះបណ្ដាល

វុទ្ធ វិច្ឆិកា

ជំនួយការគម្រោង

ឆន ពិសី

ជំនួយការគម្រោង

ហុង សុវណ្ណនី

មន្ត្រីជាន់ខ្ពស់នៃកម្មវិធី និងគ្រូបណ្ដុះបណ្ដាល

អឿន ស៊ីម

មន្រ្ដីកម្មវីធីជាន់ខ្ពស់ និងគ្រូបណ្ដុះបណ្ដាល

ផូរ សោភ័ណ

មន្រ្ដីគម្រោង

អែម ប៉ូលី

មន្រ្ដីកម្មវីធីជាន់ខ្ពស់ និងគ្រូបណ្ដុះបណ្ដាល

ផល់ ភេត្រា

មន្រ្ដីគម្រោង

ឡុញ សុខហេង

មន្រ្ដីរដ្ឋបាល ហិរញ្ញវត្ថុ​ជាន់ខ្ពស់ និងមន្ត្រីផ្នែកផ្តល់ជំនួយ

គាំ ប្រាយុទ្ធ

មន្រ្តីរដ្ឋបាល ធនធានមនុស្ស និងលទ្ធកម្មជាន់ខ្ពស់

សុិន សូលីណា

មន្រ្ដីហិរញ្ញវត្ថុ ត្រួតពិនិត្យកិច្ចការផ្ទៃក្នុង

ថាន វណ្ណៈ

មន្ត្រីគណនេយ្យថ្នាក់ដំបូង

អ៊ឹក វិសង្ឃ

ទីប្រឹក្សាវិមជ្ឈការរដ្ឋបាល

ភិន ម៉ៅ

មន្រ្ដីគម្រោង

ហេង ម៉េងលី

មន្រ្ដីគម្រោង

ប៊ុន ស៊ីណាត

បុគ្គលិកការិយាល័យ

ប្រាក់ ច័ន្ទស៊ីដាវុធ

អ្នកជំនាញផ្នែករដ្ឋបាល និងលទ្ធកម្ម

អតីតក្រុមរបស់យើង

Sinthay Neb

Executive Director

Phorpbarmey Phan

Senor Program Manager

Lars Krause

Organizational Development and Fundraising Adviser

Ham Pol

APP Director

Sopheap Chea

Senior Programme Officer and Trainer

Sotha Ros

Senoir Program Officer

Meta Yoib

Senoir Program Officer

អួន រិទ្ធី

Senior Project Officer

លាប ឆេងឡា

មន្រ្ដីកម្មវិធី

Sorthy So

Communications Specialist

ភិន ម៉ៅ

Project Officer

Bondream Cheuy

Project Officer

ហួន ផន

Project Officer

Phalavatey Huon

Project Officer

អ៊ិន សុឃួន

Project Officer

Chandy Chea

មន្រ្ដីកម្មវិធី

Chhunneat Tak

Trainer & Program officer

ផុន សុផល

N/A

You I Tay

Admin/HR & Procurement Officer

Mouykim Am

Admin & Finance Officer

Chakriya Hor

Admin & Finance Officer

Maria Chhit

Admin & Finance Manager

Sambo Samrith

Admin & Finance Manager

Chanisai Muong

CSO Program Officer

Rith Dara

Program Officer

Nina Khim

Program Officer

Sreyleak Nob

Senior Program Officer

ស្វាយ កុសល

Program Officer

Sophorn Tieng

Program Officer

Sotheavy Kann

Program Officer

Han Keam

Program Officer

KeoPonha Ny

Program Officer

Sreypech Um

Program & MEAL Officer

Virak Nuon

Program Officer

គី អឿន

Program Officer

ប៉ែន លីណេ

Project Officer

Sophal Chhun

Project Officer

Phat Phom

Project Officer

Sopheakchakriya Pal

Project Officer

ជា សុខាល័យ

Project Assistant

Sophat Mark

Project Officer