គម្រោង ឆេងដឹហ្គេម អឹកាដឺមី សម្រាប់សមត្ថភាពក្នុងការកៀរគរធនធានក្នុងមូលដ្ឋាន ក្នុងប្រទេសកម្ពុជា (២០១៩ ដល់ ២០២៣)

5-ខែ​វិច្ឆិកា-2024

គោលបំណងរបស់យើងនៅទីនេះ គឺដើម្បីធ្វើការធានារក្សានូវធនធាន ដែលអង្គការសង្គមស៊ីវិលអាចពឹងពាក់ ប្រើប្រាស់បាន ដើម្បីធ្វើឲ្យប្រតិបត្តិការរបស់ពួកគេក្នុងប្រទេសកម្ពុជាមាននិរន្តរភាព ដោយការកសាងសមត្ថភាពអង្គភាព និងភាពជាអ្នកដឹកនាំ នៃការកៀរគរធនធានក្នុងតំបន់ និងការកៀរគរការគាំទ្រ និងការតស៊ូមតិនៃអង្គការរបស់ពួកគេ។ ជំនួយដើម្បីការវាស់ស្ទង់ទាំងនេះមានទឹកប្រាក់ចំនួន ៩០,០០០ អឺរ៉ូ ដែលបានមកពីមូលនិធិ Wilde Ganzen នៃប្រទេសហូឡង់ ហើយ API បានក្លាយជាដៃគូជាតិមួយក្នុងការអនុវត្ត។ ដៃគូដ៏ទៃទៀត ស្ថិតក្នុងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា (CCC) ហើយជាមួយគ្នានេះ យើងកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យកម្មវិធីសិក្សាមួយនេះស្របទៅតាមស្តង់ដាអន្តរជាតិ ស្របពេលជាមួយគ្នានោះ ដែលឆ្លើយតបនឹងតម្រូវការយ៉ាងពិតប្រាកដ នៃអ្នកចូលរួមក្នុងមូលដ្ឋាន។ អ្នកអាចទទួលបានបទពិសោធន៍បន្ថែមទៀត ពីគម្រោងនេះនៅទីនេះ ឬក៏នៅទីនេះ ហើយអ្នកអាចកក់វគ្គសិក្សារបស់យើង នៅទីនេះបាន។