ការគាំទ្រការចូលរួមស៊ីវិលដែលមានអត្ថន័យ ដើម្បីការពង្រឹងគណនេយ្យភាព ដោយការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (២០១៩ ដល់ ២០២៣)

1-ខែ​វិច្ឆិកា-2024

នៅលើផ្លូវប្រហាក់ប្រហែលគ្នានេះដែរ API បានចូលរួមក្នុងភាពជាដៃគូជាមួយអង្គការ CARE កម្ពុជា និង InSTEDD ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈដំណោះស្រាយភាពដោយភាពច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា។ សហភាពអឺរ៉ុបបានផ្តល់ឲ្យ API នូវទឹកប្រាក់ចំនួន ៤២៥,០០០ អឺរ៉ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងមួយនេះ ដែលជាផ្នែកនៃការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ហៅកាត់ថា I-SAF របៀបវារៈកំណែទម្រង់ដ៏ទូលំទូលាយមួយ ដែលត្រូវបានប៉ាន់ស្មានដោយរដ្ឋាភិបាល និងគាំទ្រដោយដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល។ ក្នុងពេលដែល គោលបំណងទាំងមូលរបស់យើង គឺដើម្បីអភិវឌ្ឍស្ថាប័នប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព​ និងតម្លាភាពនោះ និងការធ្វើឲ្យប្រាកដពីការទទួលព័ត៌មានសាធារណៈនោះ យើងផ្តោតជាពិសេស ទៅលើការផ្តល់អំណាចទៅឲ្យស្រ្តីវ័យក្មេងដែលជាក្រុមជនជាតិភាគតិច ក៏ដូចជាការកសាងសមត្ថភាពនៃអ្នកសម្រុះសម្រួលគណនេយ្យភាពសហគមន៍ ហៅកាត់ថា (CAFs) ក្នុងខេត្តចំនួន ៤។