សំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងប្រទេសកម្ពុជា (២០១៩ ដល់ ២០២៥)

1-ខែ​វិច្ឆិកា-2024

ដោយទទួលបានផលប្រយោជន៍ ពីការគាំទ្រសប្បុរសធម៌របស់ DanchurchAid (DCA) និង Bread for the World ដែលមានទឹកប្រាក់ចំនួនប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ដែលការប្រឹងប្រែងដែលមានមហិច្ឆិតានេះ មានគោលបំណងដើម្បីបំពេញនូវសិទ្ធិ និងការលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋយ៉ាងពេញលេញ ជាខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យការអភិវឌ្ឍរបស់ប្រទេសកាន់តែមាននិរន្តរភាព។ ម៉្យាងវិញទៀត យើងចង់ឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋជាម្ចាស់សិទ្ធិ ជាពិសេសស្រ្តី យុវជន ជនពិការ ប្រជាពលរដ្ឋដែលមានចំណូលទាប និងអង្គការសហគមន៍ (CBOs) ក្នុងការលើកទឹកចិត្តពួកគេ ដើម្បីចូលរួមក្នុងដំណើរការធ្វើផែនការសាធារណៈ និងផែនការថវិកាថ្នាក់ស្រុកខណ្ឌ។ អ្នកឡើងមកក្រោយ នឹងមានតួនាទីធំជាងនេះទៀត នៅក្នុងឆ្នាំ ២០២០។ ប្រជាពលរដ្ឋ និងអង្គការសហគមន៍ គួរតែឃ្លាំមើលឲ្យជាប់នូវគណនេយ្យភាព​របស់អាជ្ញាធរ ក្នុងការអនុវត្តនូវការផ្តល់ជូននូវសេវាកម្ម និងការអនុវត្តស្ដីពីថវិកា។ ម៉្យាងវិញទៀត ពួកយើងចង់ឃើញភាពល្អប្រសើរឡើង ក្នុងការទទួល​បានព័ត៌មានសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសព័ត៌មានស្តីពីថវិកា​សាធារណៈ។ យើងកំពុងអនុវត្តសម្មភាព ដែលទាក់ទងទៅនឹងគម្រោងនេះ នៅក្នុងខេត្តចំនួន ៩ ហើយអ្នកអាចទាញយកព័ត៌មានលម្អិតពីតំណនេះបាន