គាំទ្រ API

យើងគឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែករកប្រាក់ចំណេញ ដែលប្តេជ្ញាក្នុងការ ធ្វើការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃគម្រោងរបស់យើង ផ្តោតទៅលើការកសាងសមត្ថភាពនៅក្នុងសហគមន៍មូលដ្ឋាន ដោយផ្តល់ជូននូវការធ្វើឲ្យល្អប្រសើរឡើងជីវភាពប្រចាំថ្ងៃ ការលើកកម្ពស់ការយល់ដឹងពីសិទ្ធិប្រជាពលរដ្ឋ និងធ្វើឲ្យស្ថាប័នរដ្ឋាភិបាលមានគណនេយ្យភាព។ យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យប្រាកដថា គ្មាននរណាម្នាក់ត្រូវបានគេទុកចោលទេ ដោយផ្តោតជាពិសេសចំពោះក្រុមជនងាយរងគ្រោះដូចជា ជនពិការ ក្រុមយុវជន ស្ត្រី និងជនដែលមានចំណូលទាប។ ដោយការជួយគាំទ្រ API អ្នកបានធ្វើវិភាគទានមួយ ដើម្បីកម្ពុជាមួយប្រកបដោយភាពស្មើភាព ដែលសំឡេងរបស់អ្នករាល់គ្នា ត្រូវបានគេដឹងឮ។

អ្នកអាចជួយឲ្យមានការផ្លាស់ប្តូរបាន

ក្នុងពេលដែល ថវិកាភាគច្រើនរបស់យើង បានមកពីអង្គការអន្តរជាតិ និងម្ចាស់ជំនួយមកពីស្ថាប័នផ្សេងៗ ជំនឿយ៉ាងមុតមាំរបស់យើងនោះគឺ ដែលថាការចូលរួមយ៉ាងសកម្ម គឺជាគន្លឹះឆ្ពោះទៅរកសង្គមមួយ ដែលមានលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ទាំងនៅប្រទេសកម្ពុជា និងគ្រប់ទីកន្លែងនៅក្នុងពិភពលោក។ ការជួយរបស់អ្នកទាំងអស់គ្នា នឹងត្រូវបានស្វាគមន៍ជានិច្ច។ យើងលើកទឹកចិត្តអ្នកដើម្បីធ្វើការបរិច្ចាគ ទោះបីជាតិចតួចក្តី ឬក៏មកពីទីណាក្ដី។ វិភាគទានរបស់អ្នក គឺមានតម្លៃសម្រាប់ពួកយើង ហើយអ្នកអាចប្រាកដថា វានឹងធ្វើឲ្យមានការផ្លាស់ប្តូរបាន ដោយការជួយពួកយើង ឲ្យមានសកម្មភាពបន្ថែមទៀត ដើម្បីពង្រឹងសហគមន៍។ ចុងក្រោយបំផុត មានតែការពង្រីកសាមគ្គីភាពទេ ដែលអាចនាំទៅរកពិភពលោកដែលមានសន្តិភាព យុត្តិធម៌ និងសេរីភាពបាន។

បរិច្ចាគឥឡូវនេះ

    យើងផ្តល់ជូននូវវិធីក្នុងការបរិច្ចាគតាមវិធីផ្សេងៗជាច្រើន ដើម្បីឲ្យអ្នកអាចធ្វើការបរិច្ចាគបានដោយភាពងាយស្រួល។ សូមប្រើប្រាស់ ប៊ូតុង "បញ្ចេញមតិ" ដើម្បីស្នើសុំការទទួលស្គាល់ជាផ្លូវការនូវការបរិច្ចាគរបស់អ្នក ដែលអ្នកអាចនឹងត្រូវការ ទាក់ទងនឹងបញ្ហាសារពើពន្ធ របស់អ្នក។

    18 + 12 =