
A2I2
A2I - ការបញ្ចេញព័ត៌មានសាធារណៈ
បច្ចុប្បន្ននេះ មន្រ្តីសាធារណៈនៅតែមានការយល់ដឹងតិចតួច អំពីសិទ្ធិក្នុងការទទួលបានព័ត៌មានសាធារណៈ។ ការយល់ច្រឡំលើប្រធានបទនេះ នៅតែមានទំហំធំធេង ដោយជាទូទៅ វាបានពឹងផ្អែកលើការផ្សព្វផ្សាយបែបរាក់កំភែល តាមកម្មវិធីទូរទស្សន៍ និងវិទ្យុ ឬនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ស្តីពីមាតិកាសំខាន់នៃសេចក្តីព្រាងសម្រាប់ច្បាប់ក្នុងការទទួលបានព័ត៌មាន និងច្បាប់ពាក់ព័ន្ធដទៃទៀត ក៏ដូចជាគោលការណ៍ណែនាំ ដែលត្រូវបានអនុវត្ត ក្នុងវិស័យគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន ដើម្បីគាំទ្រការផ្តួចផ្តើមនៃរដ្ឋាភិបាល ដែលបើកចំហ។ ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះ គ្រូរបស់យើងនឹងពន្យល់អំពីផលប៉ះពាល់វិជ្ជមាន នៃការចេញផ្សាយព័ត៌មាន ហើយអ្នកចូលរួមនឹងចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងរបស់ពួកគេ ក្នុងការបង្ហាញព័ត៌មាន។ ជាលទ្ធផល ពួកគេនឹងទម្លាប់ជាមួយតួនាទី និងភារកិច្ចរបស់ពួកគេ នៅក្នុងការបង្ហាញព័ត៌មាន នីតិវិធីនៃការស្នើសុំ និងការផ្គត់ផ្គង់ព័ត៌មាន គោលគំនិតនៃព័ត៌មានសម្ងាត់ យន្តការបណ្តឹងដែលអាចរកបាន និងការដាក់ទណ្ឌកម្មលើសេចក្តីព្រាងច្បាប់ថ្មី ដែលចែងពីការមិនគោរព និងបរាជ័យក្នុងការបង្ហាញព័ត៌មានសាធារណៈ។ វគ្គសិក្សានេះក៏មានគោលបំណង ក្នុងការបង្រៀនមន្ត្រីសាធារណៈ ពីរបៀបគ្រប់គ្រងព័ត៌មានតាមរបៀប ដែលមានការយល់ដឹងទូលំទូលាយ ជាមួយនឹងការប្រើបច្ចេកវិទ្យាទំនើបផងដែរ។
ការបណ្តុះបណ្តាលផ្សេងទៀត


