
ISAF2
I-SAF សម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន និងរដ្ឋបាល
ដើម្បីធានាបានថា អាជ្ញាធរមូលដ្ឋាន សាលារដ្ឋ ឬមណ្ឌលសុខភាព បានផ្តល់សេវាកម្មប្រកបដោយគុណភាពនោះ មន្ត្រីដែលធ្វើការនៅក្នុងស្ថាប័នទាំងនេះ ចាំបាច់ត្រូវតែទទួលបានការបណ្តុះបណ្តាលអំពីក្របខ័ណ្ឌគណនេយ្យភាពសង្គម។ តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពួកគេនឹងរៀនអំពីយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងវិស័យនេះ ហើយពួកគេក៏នឹងទទួលបានការយល់ដឹងកាន់តែច្បាស់ អំពីតម្រូវការការអនុវត្តជាក់ស្តែងរបស់ពួកគេ អំពីស្តង់ដារសម្រាប់សេវាកម្មរបស់ពួកគេ អំពីគំនិតនៃថវិកាបើកចំហ ក៏ដូចជាសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ។ ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) គឺជាកញ្ចប់កំណែទម្រង់យ៉ាងទូលំទូលាយ ដែលត្រូវបានសន្មត់ដោយរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មសាធារណៈ តាមរយៈការធ្វើឲ្យមន្រ្តីរដ្ឋបាល និងអ្នកផ្តល់សេវា ឆ្លើយតបកាន់តែឆាប់រហ័ស ហើយដឹងពីតម្រូវការ និងសិទ្ធិរបស់ប្រជាពលរដ្ឋកាន់តែច្រើនជាងមុន។ ពលរដ្ឋគឺជាអ្នកទទួលអត្ថប្រយោជន៍ចុងក្រោយនៃសេវាកម្មទាំងនេះ ហើយពួកគេមានសិទ្ធិឲ្យអ្នកផ្តល់សេវាមានគណនេយ្យភាព វាយតម្លៃគុណភាពសេវាកម្ម និងចូលរួមក្នុងការសម្រេចចិត្តទាក់ទងនឹងវិស័យទាំងនេះ។
ការបណ្តុះបណ្តាលផ្សេងទៀត


