
S1
ជំនាញក្នុងការសម្របសម្រួលឲ្យមានប្រសិទ្ធភាព
វគ្គបណ្តុះបណ្តាលនេះ ពង្រឹងសមត្ថភាពអ្នកចូលរួម ដើម្បីជួយសម្រួលដល់ការប្រជុំក្រុមប្រឹក្សា និងសិក្ខាសាលា។ សំណួរដែលយើងនឹងត្រូវលើកឡើងមកដោះស្រាយរួមមាន៖ តើអ្វីជាការសម្របសម្រួល? តើអ្វីជាការប្រជុំ ការបណ្តុះបណ្តាល និងការរចនាសិក្ខាសាលា? តើអ្វីខ្លះដែលត្រូវយកមកពិចារណា នៅពេលរៀបចំព្រឹត្តិការណ៍ទាំងនេះ? តើធ្វើដូចម្តេច ដើម្បីរៀបចំកម្មវិធីទាំងនោះឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅដែលរំពឹងទុក? តើមានវិធីសាស្ត្រគន្លឹះអ្វីខ្លះ ដែលអាចប្រើបាន? តើអ្នកសម្របសម្រួល គួរមានបុគ្គលិកលក្ខណៈ និងជំនាញអ្វីខ្លះ? តើធ្វើដូចម្តេចដើម្បីទទួលបានជំនាញទាំងនោះ? តើអ្វីដែលត្រូវធ្វើក្នុងស្ថានភាពលំបាក ឧទាហរណ៍ នៅពេលដោះស្រាយជាមួយអ្នកចូលរួម ដែលលែងយកចិត្តទុកដាក់ ឬក៏បង្កើតបញ្ហា ដែលមិនបានរំពឹងទុក? ការបណ្តុះបណ្តាលនេះ ប្រើវិធីសាស្ត្រចម្រុះ លំហាត់ផ្សេងៗគ្នា លើការរចនា និងសម្របសម្រួលការប្រជុំ ការបណ្ដុះបណ្ដាល និងសិក្ខាសាលា ក៏ដូចជាការស្នើសុំមតិយោបល់ពីអ្នកចូលរួមទៀតផង។
ការបណ្តុះបណ្តាលផ្សេងទៀត


