Michael Engquist

ក្រុមប្រឹក្សាភិបាលរបស់យើង |

សមាជិកក្រុមប្រឹក្សាភិបាល

ខ្ញុំបានធ្វើការក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៤ មក ដោយដំបូងជាទីប្រឹក្សាផ្នែកសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ ឲ្យទីភ្នាក់ងារដាណឺម៉ាកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (Danida) ហើយបន្ទាប់មក ជាអ្នកប្រឹក្សាឯករាជ្យ។ ខ្ញុំបានដឹកនាំក្រុមការងារម្ចាស់ជំនួយ លើកំណែទម្រង់ច្បាប់ និង​តុលាការ និងក៏ធ្លាប់ជាសមាជិក​ដឹកនាំ នៃក្រុមការងារដ៏ទៃទៀតដែរ លើផ្នែកសិទ្ធិមនុស្ស និងការប្រឆាំងអំពើពុករលួយ។ ក្នុងនាមជាអ្នកប្រឹក្សាឯករាជ្យ ខ្ញុំបានធ្វើកិច្ចការជាច្រើនដើម្បីភ្នាក់ងារម្ចាស់ជំនួយ និងស្ថាប័នរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា​ ដោយរួមមានក្នុងកម្មវិធីព្រៃឈើជាតិ ការសម្របខ្លួននឹងការផ្លាស់ប្តូរអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។បច្ចុប្បន្ននេះ ខ្ញុំជាទីប្រឹក្សារបស់ស្ថានទូតស្វីស។