ការកសាងសមត្ថភាព សម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន

ចាប់តាំងពីកំណែទម្រង់វិមជ្ឈការដំបូង ត្រូវបានចាប់ផ្ដើមឡើងក្នុងប្រទេសកម្ពុជាមក មានមុខងារកាន់តែច្រើនត្រូវបានផ្ទេរទៅអាជ្ញាធរថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក។​ នេះគឺជាការអភិវឌ្ឍវិជ្ជមានមួយ ដែលការសម្រេចចិត្ត ចាំបាច់ត្រូវតែធ្វើឡើង ឲ្យនៅកាន់តែជិតជាមួយប្រជាពលរដ្ឋតាមដែលអាចធ្វើទៅបាន។

ប៉ុន្តែ ប្រសិនបើរដ្ឋបាលក្នុងមូលដ្ឋាន ចង់ឲ្យតួនាទីថ្មីទាំងនេះមានប្រសិទ្ធភាព ហើយពិតជាឆ្លើយតបបានឆាប់រហ័សទៅនឹងតម្រូវការសាធារណៈមែននោះ កិច្ចការជាច្រើនគឺត្រូវតែធ្វើ ដើម្បីពង្រីកសមត្ថភាពស្ថាប័នរបស់ពួកគេ។ មន្រ្តីត្រូវតែរៀនពីរបៀបបំពេញការងារ ក្នុងអាណត្តិរបស់ពួកគេតាមវិធីដែលមានវិជ្ជាជីវៈ និងមានគណនេយ្យភាព។

នេះគឺជាកន្លែងដែលយើងចាប់ផ្តើម

៦០%

នៃប្រជាពលរដ្ឋក្នុងតំបន់ដែលជាគោលដៅ មិនពេញចិត្តនឹងរដ្ឋាភិបាលក្នុងតំបន់របស់គេទេ

១៥%

នៃពួកគេ បានចូលរួមក្នុងការធ្វើផែនការសាធារណៈក្នុងមូលដ្ឋាន មុននឹងគម្រោងត្រូវបានចាប់ផ្តើម

៥០%

នៃក្រុមប្រឹក្សាមូលដ្ឋាន បានគិតថាពួកគេមិនមានសមត្ថភាព ក្នុងការអនុវត្តតួនាទីរបស់ពួកគេ ទេ

បើទោះបីជាច្បាប់ដែលត្រូវបានអនុម័តនៅឆ្នាំ ២០០៨ បានឲ្យនិយមន័យយ៉ាងទូលំទូលាយ ដល់ដែនសមត្ថកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក៏ដោយចុះ រដ្ឋាភិបាលបានចាប់ផ្តើមបោះជំហានយ៉ាងក្លាហាន ដើម្បីឆ្ពោះទៅកាន់ភាពជាម្ចាស់ការក្នុងមូលដ្ឋានយ៉ាងពិតប្រាកដ នៅក្នុងពាក់កណ្តាលនៃទសវត្សរ៍ក្រោយ។ ដំណើរការវិមជ្ឈការមានភាពយឺតយ៉ាវ និងលំបាក ដំណើរការវិមជ្ឈការមានភាពយឺតយ៉ាវ និងលំបាក ជាពិសេសដោយសារ​តែមុខងារផ្សេងៗ​ត្រូវជាពិសេសការធ្វើប្រតិភូកម្មក្នងន័យជាផ្លូវការ​ តែមិនបាន​ផ្តល់ឲ្យមន្រ្តីមូលដ្ឋាន នូវវិធីជាក់ស្តែងសម្រាប់ឲ្យ​ពួកគេអនុវត្តតាមឡើយ។​

រហូតមកទល់ពេលនេះ ធនធានដ៏សំខាន់គឺហិរញ្ញវត្ថុ និងធនធានមនុស្ស នៅតែមានភាពខ្វះខាតនៅតាមទីជនបទ ឬនៅតាមទីប្រជុំជនតូចៗភាគច្រើន ហើយក៏មានបញ្ហាសំខាន់លើសពីនេះទៀតដែរគឺ សមាជិកក្រុមប្រឹក្សាខ្វះសមត្ថភាព ដែលត្រូវការក្នុងការលើកបញ្ហាឡើងមកនិយាយ និងដោះស្រាយ ដែលបញ្ហានោះត្រូវបានលើកឡើងដោយ អ្នកបោះឆ្នោតក្នុងមូលដ្ឋានរបស់ខ្លួន។​

លើសពីនេះទៅទៀត​ យោងទៅលើការប៉ាន់ស្មានចុងក្រោយបំផុត អត្រានៃភាពក្រីក្រក្នុងខេត្តដែលជាគោលដៅ ដូចជា (ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ធំ កណ្តាល និងកែប) គឺមានប្រមាណជាង ២០ភាគរយ ដែលខ្ពស់ជាងមធ្យមនៃថ្នាក់ជាតិច្រើនណាស់ ហើយធ្វើឲ្យមានការកម្រិតនូវលទ្ធភាព ក្នុងការធ្វើអ្វីមួយ ដែលជាតម្រូវការដើម្បីធ្វើឲ្យសកម្មភាពមានប្រសិទ្ធភាព។​

វិធីសាស្ត្រផ្អែកលើការពិតរបស់យើង

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ NCDD បច្ចុប្បន្ន គឺនៅស្ថិតនៅដំណាក់កាលចុងក្រោយនៃការអនុវត្តកម្មវិធី ១០ ឆ្នាំដំបូង ដែលមានគោលបំណងក្នុងការធ្វើវិមជ្ឈការ។ ថ្មីៗនេះ ការផ្តោតបានផ្លាស់ប្តូរទៅរកការផ្តល់ជូននូវសេវានៅថ្នាក់តំបន់ និងជាពិសេសបំផុតលើវិមជ្ឈការសារពើពន្ធ។ វាក៏មានការចូលរួមយ៉ាងសកម្ម និងការចូលប្រឡូកនៃសមាសភាព នៃគណនេយ្យភាពសង្គមផងដែរ ដែលរដ្ឋាភិបាលក៏បានចូលរួមក្នុងភាពជាដៃគូជាប្រព័ន្ធ ជាមួយនឹងអង្គការសង្គមស៊ីវិលទៀតផង។

API បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងវិស័យនេះតាមរយៈ ការផ្តួចផ្តើមគំនិតផ្សេងៗដែលទាក់ទងនឹង I-SAF ដូចដែលបានរៀបរាប់នៅទីនេះនៅទីនេះ និងនៅទីនេះ។ ម្យ៉ាងវិញទៀត ដូចដែលការកសាងសមត្ថភាពសម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន នៅតែជាក្តីកង្វល់នោះ គោលបំណងដ៏សំខាន់រ​បស់យើង គឺដើម្បីចូលរួមចំណែក ឲ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ ដែលអាស្រ័យទៅលើតម្រូវការពិត ដែលមន្រី្តទាំងនេះទទួលដឹងឮ ក៏ដូចជាតម្រូវការដែលកើតឡើង ក្រោយការពិភាក្សាដ៏ច្បាស់លាស់និងរឹងមាំមួយ រវាងពួកគេ ​និងអ្នកបោះឆ្នោតជូនពួកគេ។ ដូច្នេះ ពួកយើងបានស៊ូទ្រាំទទួលការលំបាក ក្នុងការធ្វើការវាយតម្លៃសមត្ថភាពរបស់ស្ថាប័ន នៃអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំនាញផ្ទាល់ខ្លួន របស់សមាជិកក្រុមប្រឹក្សានីមួយៗ ក្នុងវិធីដែលច្បាស់លាស់ និងម៉ត់ចត់មួយ ដើម្បីឈានទៅដល់ការផ្តល់ជូនមួយ ដែល​យើងបានធ្វើឡើងឲ្យឆ្លើយតបតាមតម្រូវការទាំងអស់ ដែលយើងបានរកឃើញ។

គំនិតរបស់គម្រោង

ផ្ទុយនឹងប្រវត្តិរឿងរ៉ាវទាំងនេះ នៅដើមឆ្នាំ ២០១៩​ API បានដំណើរការការផ្តួចផ្តើមមួយ ដែលហៅថា “ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ​របស់​សមាគម​ក្រុមប្រឹក្សាមូលដ្ឋាន” ដើម្បីបំពេញនូវកិច្ចចាប់ផ្តើមនៃការទាមទារទូទៅ សម្រាប់វិជ្ជាជីវៈ និងប្រសិទ្ធភាពបន្ថែមទៀត ចំពោះអាជ្ញាធរថ្នាក់​ស្រុកខណ្ឌ និងថ្នាក់ឃុំសង្កាត់។

មន្រ្តីដែលធ្វើការនៅទីនោះ បានចូលរួមក្នុងសមាគមខេត្តរួចមកហើយ ក្នុងកំឡុងពេលដំណើរការដំបូងៗនៃវិមជ្ឈការ ដូចនេះ គម្រោងរបស់យើងអាចប្រើប្រាស់បាននូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ជាយន្តការដ៏ងាយស្រួលមួយ ក្នុងការរៀបចំការប្រជុំជាច្រើន សកម្មភាពសម្របសម្រួល និងផ្សព្វផ្សាយអំពីរបៀបរបបការងារ នៅក្នុងវិធីសាស្ត្រជាប្រព័ន្ធមួយ។ ជាមួយនឹងពេលវេលារហូតដល់ឆ្នាំ ២០២១ នោះ យើងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនកម្រិត ចាប់ពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការសរសេរសេចក្តីស្នើសុំ រហូតដល់ការកៀរគរធនធាន និងគណនេយ្យភាពសាធារណៈ ។​

លទ្ធផលដំបូង ប្រៀបបានដូចជាការលើកទឹកចិត្តយ៉ាងដូច្នោះដែរ បន្ទាប់ពីបានចូលរួមសិក្ខាសាលារបស់យើង ឬក៏ការប្រើប្រាស់វេទិការរៀនតាមអនឡាញ ដែលយើងបានបង្កើតជាមួយដៃគូឡើងមក ដែលបានធ្វើឲ្យ​សមាជិកក្រុមប្រឹក្សាមូលដ្ឋានជាច្រើន មានទំនុកចិត្តបន្ថែមថាពួកគេអាចរៀបចំផែនការ និងអនុវត្តនូវការផ្តួចផ្តើមតូចៗបាន ដែលនេះជាការឆ្លើបតបទៅនឹងតម្រូវកាក្នុងសហគមន៍របស់ពួកគេពិតប្រាកដមែន។ ក្នុងពេលដែល ខេត្តដែលជាជម្រើសរបស់យើង គឺពឹងផ្អែកទៅលើបទពិសោធន៍ និងទំនាក់ទំនងពីមុនមកនោះ យើងជឿជាក់យ៉ាងមុតមាំនាពេលអនាគតថា ការផ្តួចផ្តើមរបស់យើងអាច នឹងគួរតែត្រូវបានពង្រីកបន្ថែមនៅទូទាំងប្រទេស ព្រោះតម្រូវការក្នុងការកសាងសមត្ថភាពពិតជាមានពិតមែន។​

របៀបដែលយើងធ្វើការលើវា

ជាមួយនឹង​អ្នកទទួលផលប្រយោជន៍ចុងក្រោយជាង ៣ លាននាក់ នៅខេត្តចំនួន ៦ និងថវិកាប្រមាណជាង ៥០០,០០០ ដុល្លារអាមេរិក ដែលនេះគឺជាការខិតខំប្រឹងប្រែងដ៏មានមហិច្ឆិតាបំផុតមួយ ក្នុងចំណោមការខិតខំប្រឹងប្រែងឯទៀត ដែលយើងបានផ្ដល់ជូន ដល់អភិបាលកិច្ចមូលដ្ឋាននាពេលថ្មីៗនេះ។ គម្រោងនេះ បានទទួលជំនួយពីសហភាពអឺរ៉ុប និងបានអនុវត្តដោយសម្ព័ន្ធ ដែល API ត្រូវបានដាក់ឲ្យចូលរួមដោយ Aide et Action និង AMDCSPUR ដែលជាសមាគមនៃសមាជិកក្រុមមូលដ្ឋាននៃខេត្ត​ពោធិ៍សាត់។ កំឡុងពេលដែល AMDCSPUR ត្រូវបានគេស្គាល់ថា មានតួនាទីនាំមុខគេ ដែលនាំយកនូវបទពិសោធន៍ដំបូងដ៏មានតម្លៃ ជាមួយនឹងតម្រូវការយ៉ាងពិតប្រាកដនៃរដ្ឋបាលថ្នាក់ក្រោមជាតិនោះ Aide et Action បានចូលរួមចំណែកជាជំនាញ ក្នុងវិស័យនៃការអប់រំទំនើបពេញមួយជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។

ការវាស់ស្ទង់ការកសាងសមត្ថភាព ដែលបានចូលរួមដោយផ្ទាល់ ដោយមន្រ្តីថ្នាក់ឃុំសង្កាត់ និងថ្នាក់​ស្រុកខណ្ឌ ប្រមាណជាង ២៨០០ នាក់ ក៏ដូចជាអ្នកតំណាងចំនួន ១៧៥០ នាក់ ឲ្យស្រ្តី យុវជន និងជនពិការ​ផងដែរ។ នេះក៏ដោយសារយើងមានបំណងដើម្បីធ្វើឲ្យប្រាកដថា​ សំឡេង និងតម្រូវការរបស់ជនងាយរងគ្រោះទាំងនោះ ត្រូវបានគេដឹងឮយ៉ាងពិតប្រាកដមែន ហើយនឹងចាប់ផ្តើមធ្វើការលើវា។

តោះ! រៀនជាមួយគ្នា

រួមគ្នាជាមួយនឹងដៃគូរបស់យើង ពួកយើងបានបង្កើតវេទិការៀនតាមប្រព័ន្ធឌីជីថល ដែលសម្ភារៈបណ្តុះបណ្តាលរបស់យើង​ ត្រូវបានផ្តល់ជូន ស្របតាមការរីកដុះដាលនៃចំនួនអ្នកចូលរួម​។ វាគឺជាចេតនារបស់យើង ដើម្បីបើក​ឱកាសនេះសម្រាប់មន្ត្រី និងអ្នកតំណាងក្នុងមូលដ្ឋាននៃសង្គមស៊ីវិល ប្រសិនបើយើងអាចស្វែករកបន្ថែម នូវគោលបំណងនៃគម្រោងរបស់យើងក្នុងខេត្តដ៏ទៃមួយចំនួនទៀត​បាននោះ ក្នុងពេលអនាគត។

ផ្នែកមួយនៃសម្ភារៈរបស់យើង គឺអាចរកបានសម្រាប់អ្នកទស្សនាទូទៅ ដែលអាចលើកឡើងនូវបញ្ហាស្មុគស្មាញ និងអរូបិយ តាមវិធីដែលទាក់ទាញ ងាយស្រួលយល់​ និងមានអន្តរកម្ម។ ជាការពិតណាស់ ការបំពេញបន្ថែមទាំងនេះ គឺបានមកពីការធ្វើសិក្ខាសាលាជាក្រុម និងទល់មុខគ្នា ដែល API បានធ្វើឡើងជាទៀងទាត់ នៅក្នុងខេត្តដែលចូលរួមទាំងអស់។

អ្វីដែលយើងបានរៀនសូត្រពីពេលកន្លងមក

រចនាសម្ព័ន្ធប្រជាសាស្រ្តនៃក្រុមប្រឹក្សា ក៏ជួបប្រទះនូវការប្រឈមមួយចំនួនដែរដែលទាក់ទងទៅនឹងទម្រង់ ដែលមិនគ្រប់គ្រាន់នៃវគ្គបណ្តុះបណ្តាល។ ទោះបីជាយ៉ាងណាក៏ដោយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានចាប់ផ្ដើមសាយភាយ ដូចនេះការរៀនតាមប្រព័ន្ធអ៊ីនធឺណិតគឺជាវិធីសាស្ត្រដ៏គួរឲ្យទុកចិត្តមួយ។

ទោះបីជាប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋបាលការិយាល័យកណ្តាលធ្លាប់បានផ្តល់ឲ្យមន្រ្តីក្នុងតំបន់នូវឱកាសដើម្បីចូលរួមក្នុងវគ្គកសាងសមត្ថភាពមួយចំនួនក៏ដោយឱកាសទាំងនេះគឺកម្រមានទៀតណាស់ ហើយក៏មិនមានថវិកាជួយទ្រទ្រង់ដែរ ក្នុងពេលឥឡូវនេះ។ ក្នុងពេលដែលសង្គមស៊ីវិលក្នុងតំបន់ និងដៃគូអភិវឌ្ឍអន្តរជាតិអាចទទួលយកកិច្ចការទាំងនេះបាន អាជ្ញាធរថ្នាក់ក្រោមជាតិគួរតែដាក់សម្ពាធលើរដ្ឋាភិបាល ដើម្បីឲ្យមានការចូលរួមបន្ថែមទៀត។

វាគឺជាប្រយោជន៍របស់សមាជិកក្រុមប្រឹក្សាមូលដ្ឋានដើម្បីទទួលបាននូវលទ្ធផលជាក់ស្ដែង ជាមួយនឹងការដាក់ចេញនូវដែនសមត្ថកិច្ច និងតួនាទីបន្តបន្ទាប់ដែលត្រូវបានផ្ទេរទៅកាន់ពួកគេ នាពេលអនាគត។ ដូច្នេះហើយ ពួកគេត្រូវការជំនាញដើម្បីការតស៊ូមតិ ឲ្យមានប្រសិទ្ធភាពសម្រាប់វិមជ្ឈការជាប់លាប់បន្ថែមទៀត រហូតដល់ថ្នាក់រដ្ឋបាលជាន់ខ្ពស់ ដឹងឮថានេះគឺជាអាទិភាពចម្បង។

ភាគច្រើននៃមន្ត្រីមូលដ្ឋានគឺមានអាយុលើស ៤០ឆ្នាំនិងមានកម្រិតអប់រំខ្ពស់បំផុតត្រឹមថ្នាក់អនុវិទ្យាល័យ ដែលមានបុរសជាអ្នកតំណាងយ៉ាងច្រើនលើសលុបនៅថ្នាក់ឃុំសង្កាត់ និងថ្នាក់ស្រុកខណ្ឌ ទាំងនេះ។ ការណ៍នេះធ្វើឲ្យវាកាន់តែសំខាន់ក្នុងការខិតខំប្រឹងប្រែងទ្វេរដង ដើម្បីឆ្ពោះទៅកាន់ ការចូលរួមដ៏ទូលំទូលាយ ដោយក្រុមដែលមិនសូវមានអ្នកតំណាងជាពិសេសស្ត្រី និងយុវជន។

ចូលរួមក្នុងកិច្ចសន្ទនា

ទោះបីជាអ្នកធ្វើការ ឬមិនធ្វើការនៅក្នុងផ្នែករដ្ឋបាលមូលដ្ឋានក៏ដោយ ក៏យើងក៏ចង់អញ្ជើញអ្នក ដើម្បីចូលរួមក្នុងកិច្ចសន្ទនា ទៅលើប្រធានបទនៃការកសាងសមត្ថភាព សម្រាប់មន្ត្រីថ្នាក់ឃុំសង្កាត់ ស្រុកខណ្ឌ ក្រុង និងខេត្ត។

នៅទីបំផុត ស្ថាប័នរដ្ឋាភិបាលទាំងនេះ គឺស្ថិតនៅទីនោះដើម្បីតំណាងឲ្យប្រជាពលរដ្ឋ ដើម្បីលើកបញ្ហាឡើងមកដោះស្រាយ តាមតម្រូវការរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងនៅជិតបំផុតចំពោះអ្នកបោះឆ្នោតជូនពួកគេ តាមដែលអាចធ្វើទៅបាន។ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈជាមួយនឹងក្រុមការងាររបស់យើង ឬជាមួយនឹងមនុស្ស ដែលអាចជាតំណាងក្នុងមូលដ្ឋានរបស់អ្នកផ្ទាល់បាននោះ អ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើង ឬក៏វេទិការរៀនតាមអ៊ីនធឺណិតរបស់យើងបាន។