នៅក្នុងកិច្ចខិតខំ ដែលទទួលបានថវិកាតាមរយៈជំនួយ ដែលផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ យើងកំពុងផ្តោតលើការបង្កើននូវការទទួលបានព័ត៌មានសាធារណៈក្នុងសហគមន៍ជនជាតិដើមភាគតិច ជាពិសេសក្នុងចំណោមពួកគាត់ ដែលជាស្ត្រីជនជាតិដើម។ ការសិក្សាថ្មីៗបានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា ជារឿយៗស្ត្រីមកពីក្រុមងាយរងគ្រោះមិនមានមធ្យោបាយដែលត្រូវការដើម្បីអនុវត្ត និងការពារសិទ្ធិរបស់ពួកគេ ក្នុងករណីមានជម្លោះនោះឡើយ សូម្បីតែនៅក្នុងជីវភាពប្រចាំថ្ងៃក៏មិនមានដូចគ្នា។ ការមិនសូវទទួលបានការអប់រំ បួករួមនឹងការទទួលបានព័ត៌មានសាធារណៈនៅមានកម្រិត គឹពិតជាបុព្វហេតុចម្បងក្នុងរឿងហេតុនេះ ដោយស្ថាប័នឯកជនមានឥទ្ធិពលបាននឹងកំពុងទាញយកផលប្រយោជន៍ពីក្រុមស្ត្រីជនជាតិដើមភាគតិច ខណៈដែលមន្រ្តីរាជការ មិនមែនសុទ្ធតែគោរពពួកគាត់ ដូចគ្នាទៅនឹងពលរដ្ឋកម្ពុជាដទៃទៀតនោះទេ។ សិទ្ធិសមូហភាព និងដីសម្បទាន គឺជាបញ្ហាដ៏ធំមួយនៅទីនេះ បុន្តែវាសឹងតែក្លាយទៅជាបញ្ហាទូទៅអស់ទៅហើយ។ ដូច្នេះ ដោយការធ្វើការរួមជាមួយដៃគូរបស់យើងមកពីវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) យើងកំពុងផ្តោតលើការកសាងសមត្ថភាពនៅក្នុងសហគមន៍ទាំងនេះ ដោយការផ្ដល់នូវវគ្គបណ្តុះបណ្តាលបង្កើតឡើងជាពិសេស ដែលគ្របដណ្តប់លើប្រធានបទដូចជា ការតស៊ូមតិក្នុងមូលដ្ឋាន ការស្នើសុំព័ត៌មានសារធារណៈពីអាជ្ញាធរ ឬជំនាញគ្រប់គ្រងថវិកាជាដើម។ ក្នុងពេលជាមួយគ្នានេះផងដែរ យើងកំពុងធ្វើការលើវេទិការៀនតាមអ៊ីនធឺណិត ក៏ដូចជាឧបករណ៍តាមដានចំនួនពីរ ដែលមានគោលបំណងសម្រាប់ជួយស្ត្រីជនជាតិដើមភាគតិច ក្នុងការតាមដានការអនុលោមតាមច្បាប់នៃសម្បទានដី និងការចំណាយសាធារណៈដោយរដ្ឋបាលស្រុក។ គម្រោងនេះកំពុងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៣ ដែលមានថវិកាសរុបជិត ២០ ម៉ឺនដុល្លារអាមេរិក។ អ្នកអាចអានរបាយការណ៍គម្រោងប្រចាំឆ្នាំរបស់យើងនៅទីនេះ និងមើលកម្រងវីដេអូឯកសាររបស់យើងដោយចុចលើតំណានេះផងដែរ។