ក្នុងអំឡុងការបោះឆ្នោតជាតិកម្ពុជាលើកទី៧ ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ សរុបចំនួន ៥៣ ដែលស្ថិតក្នុងប្រភេទផ្សេងៗគ្នា ត្រូវបានត្រួតពិនិត្យមើលដោយប្រើប្រាស់ឧបករណ៍ Open Observatory Network Interference (OONI)។ គេហទំព័រទាំងនេះមានប្រភេទដូចតទៅ៖ ព័ត៌មាន (គេហ ទំព័រចំនួន២១) បណ្តាញទំនាក់ទំនងសង្គម (គេហទំព័រចំនួន០៦) បញ្ហាសិទ្ធិមនុស្ស (គេហទំព័រចំនួន១៤) បណ្តាញសង្គម (គេហទំព័រចំនួន០៨) និងរដ្ឋាភិបាល ការបោះឆ្នោត ឬអ្នកនយោបាយ (គេហទំព័រចំនួន០៤)។
មានតែគេហទំព័រនៅក្នុងប្រភេទព័ត៌មាន និងសិទ្ធិមនុស្សប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញថា ត្រូវបានបិទខ្ទប់ ជាពិសេសគេហទំព័រដែលស្ថិតក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ គេហទំព័រចំនួន០៩ ក្នុងចំណោមគេហទំព័រចំនួន ២១ ដែលស្ថិតក្នុងប្រភេទព័ត៌មាន និងគេហទំព័រមួយ ក្នុងចំណោមគេហទំព័រចំនួន១៤ ដែលស្ថិតក្នុងប្រភេទសិទ្ធិ មនុស្ស ត្រូវបានបិទខ្ទប់ ដោយអ្នកផ្តល់សេវាអ៊ិនធឺណិត (ISPs) ដែលប្រើវិធីសាស្ត្របិទខ្ទប់ DNS និង TCP ។ ស្ថាប័នព័ត៌មានឯករាជ្យដែលទទួលរងការបិទខ្ទប់គេហទំព័រ រួមមាន៖ វិទ្យុអាស៊ីសេរី (គេហទំព័រភាសាអង់គ្លេស និងគេហទំព័រភាសាខ្មែរ) សំឡេងប្រជាធិបតេយ្យ (គេហទំព័រភាសាអង់គ្លេស និងភាសាខ្មែរ) មូលដ្ឋានទិន្នន័យ កំណត់ត្រាដែលគ្រប់គ្រងដោយសារព័ត៌មានកម្ពុជា ឌី យែមបូឌា ដេលី និងសារព័ត៌មានមនោរម្យ។
សូមអានរបាយការណ៍ទាំងស្រុងនៅទីនេះ៖