សេចក្តីថ្លែងការណ៍រួម “ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា”
ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ធានាការទទួលបានព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងយុគសម័យឌីជីថល» សមាជិកនៃ ក្រុមការងារសិទ្ធិទទួលព័ត៌មាន និងអង្គការដៃគូ បានចេញផ្សាយ សេចក្តីថ្លែងការណ៍រួម ដើម្បីលើកស្ទួយការចូលរួមបន្តក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
សេចក្តីថ្លែងការណ៍នេះ ធ្វើការអំពាវនាវឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឱ្យស្របតាមស្តង់ដារអន្តរជាតិ និងធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រី យុវជន ប្រជាជនដើមភាគតិច និងក្រុមជនងាយរងគ្រោះ អាចទទួលបានព័ត៌មានដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ និងការអភិវឌ្ឍន៍របស់ពួកគេ។
👉 អានសេចក្តីថ្លែងការណ៍ពេញ៖