“ព័ត៌មានគឺជាអំណាចដ៏ខ្លាំងក្លានៃលទ្ធិប្រជាធិបតេយ្យ ដែលផ្តល់ឲ្យយើងនូវឱកាស ដើម្បីធ្វើការផ្លាស់ប្តូរ និងជួយសម្រាលភាពក្រីក្រ” ជាប្រសាសន៍របស់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់។ កម្ពុជាក្នុងពេលបច្ចុប្បន្ន មិនទាន់មានច្បាប់ក្នុងការទទួលបានព័ត៌មាននៅឡើយទេ។ ប៉ុន្តែ យុទ្ធនាការរបស់អង្គការសង្គមស៊ីវិលដើម្បីច្បាប់មួយនេះ បាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ខ្លះហើយ។ សេចក្តីព្រាងនៃគម្រោងត្រូវបានពន្យល់យ៉ាងល្អិតល្អន់នៅឆ្នាំ ២០១៨ នៅចុងបញ្ចប់នៃដំណើរការចូលរួមដែលបើកចំហ កំឡុងពេលដែល អង្គការអាចសម្ដែងនូវក្តីកង្វល់ និងអាចបញ្ចេញមតិរបស់ខ្លួនបាន។ សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្នគឺនៅក្នុងការរង់ចាំ និងតម្រូវឲ្យមានការកែប្រែបន្តទៀត ប្រសិនបើរដ្ឋសភាចង់អនុម័តច្បាប់នេះ ឲ្យត្រូវតាមស្តង់ដាអន្តរជាតិនោះ។
ការទទួលបានព័ត៌មាន

ការទទួលបានព័ត៌មាន គឺជាអាទិភាពជាប្រចាំរបស់យើង
ក្នុងនាមជាអ្នកដែលបង់ពន្ធ និងអ្នកបោះឆ្នោត ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិក្នុងការទទួលបានព័ត៌មានជាសារធារណៈ៖ សិទ្ធិនេះគឺត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវបានធានាដោយសន្ធិសញ្ញាអន្តរជាតិ។ ដូច្នេះហើយ ទើប API បានធ្វើការតស៊ូមតិ ដើម្បីច្បាប់ក្នុងការទទួលបានព័ត៌មាន ចាប់តាំងពីអង្គការត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ មកម៉្លេះ។ មានតែច្បាប់មួយនេះទេ ដែលអាចធ្វើឲ្យសិទ្ធិអរូបិយនៃរដ្ឋធម្មនុញ្ញ អាចក្លាយជាផ្នែកមួយនៃការពិត ក្នុងជីវភាពប្រចាំថ្ងៃបាន។ នៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ហើយយើងបានប្ដេជ្ញា ក្នុងការបន្តការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរបស់យើង ដែលនេះជាកិច្ចការមួយ ក្នុងចំណោមកិច្ចការដែលយើងឲ្យអាទិភាពមុនគេ។ ក្រៅពីនេះ យើងបានកត់សម្គាល់ថា យុទ្ធនាការរបស់យើងបានលើកទឹកចិត្តដោយឯកឯង នូវវប្បធម៌មួយនៃការទទួលបានការចូលទៅកាន់ស្ថាប័នសាធារណៈ ព័ត៌មានសាធារណៈ ដ៏ល្អប្រសើរ និងការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត នៅក្នុងដំណើរការនីតិបញ្ញត្តិ។
ការទទួលបានព័ត៌មាន គឺល្អសម្រាប់អ្នករាល់គ្នា
តើអ្វីជាអត្ថប្រយោជន៍នៃច្បាប់ក្នុងការទទួលបានព័ត៌មាន? បើសិនជា ច្បាប់ល្អមួយត្រូវបានអនុម័តនោះ វាធ្វើឲ្យ៖
ពលរដ្ឋកម្ពុជា
- នឹងទទួលបានព័ត៌មានបន្ថែមអំពីតម្លៃ និងស្តង់ដារនៃសេវាកម្មសាធារណៈ
- ទទួលបានព័ត៌មានទាក់ទងនឹងក្តីកង្វល់នៃការស្នើសុំរបស់ពួកគេទៅអាជ្ញាធរ ដូចជារឿងអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ជាដើម។
- ទទួលបានព័ត៌មានលើការចំណាយជាសាធារណៈ និងថវិកាជាតិ។
សមាជិកសភា
- នឹងទទួលបានការទទួលព័ត៌មានល្អជាងមុន ដែលកាន់កាប់ដោយស្ថាប័នសាធារណៈ លើគម្រោងអភិវឌ្ឍន៍ កិច្ចសន្យាធ្វើជំនួញជាមួយក្រុមហ៊ុននានា ឬក៏ការចំណាយសាធារណៈ
- ដូចនេះ គេនឹងអាចធ្វើការសម្រេចចិត្តបានល្អិតល្អន់ជាងមុន នៅពេលមានការបោះឆ្នោតទៅលើច្បាប់ថ្មី ឬក៏ការត្រួតពិនិត្យទៅលើស្ថាប័នប្រតិបត្តិនានា។
ប្រព័ន្ធផ្សព្វផ្សាយ៖
- នឹងមានការកើនឡើងជាងមុន ក្នុងការទទួលព័ត៌មានជាសាធារណៈ ចំពោះការរាយការណ៍ លើបញ្ហាដែលជាប្រយោជន៍សាធារណៈ
- នឹងអាចធ្វើការរាយការណ៍បានច្បាស់លាស់ជាងមុន ដែលវានឹងកាន់តែលំបាក សម្រាប់មន្ត្រីរាជការ ក្នុងការបិទព័ត៌មានសាធារណៈ។
វិស័យឯកជន
- នឹងទទួលបានអត្ថប្រយោជន៍ ពីតម្លាភាពបន្ថែមទៀត ទាក់ទងនឹងការដេញថ្លៃជាសាធារណៈ និងគម្រោងអភិវឌ្ឍន៍នានា ជាដើម
- នឹងងទទួលបានព័ត៌មានប្រសើរជាងមុន លើសេដ្ឋកិច្ច ការវិនិយោគ គោលនយោបាយពន្ធ ច្បាប់ និងព័ត៌មានផ្សេងទៀត ដែលមានប្រយោជន៍សម្រាប់មុខជំនួញ។
អង្គការសង្គមស៊ីវិល៖
- នឹងមានការទទួលបានព័ត៌មានល្អជាងមុន ទាក់ទងនឹងគោលនយោបាយសាធារណៈ
- នឹងអាចប្រតិបត្តិមុខងារស្នូលសង្គមរបស់ខ្លួនបានកាន់តែប្រសើរ ដែលតំណាងឲ្យសំឡេងរបស់ប្រជាពលរដ្ឋ ចូលរួមក្នុងការសម្រេចចិត្ត និងពិនិត្យមើលពីរបៀប ដែលច្បាប់ និងគោលនយោបាយត្រូវបានអនុវត្ត។

យើងផ្តោតទៅលើការចូលរួម
ដោយសារហេតុផលទាំងនេះហើយ យើងជាអង្គការសង្គមស៊ីវិល សូមធ្វើការលើកទឹកចិត្តដល់រដ្ឋាភិបាល និងរដ្ឋសភា ក្នុងការរក្សាការខិតខំប្រឹងប្រែងរបស់ពួកគេ នូវការធ្វើឲ្យល្អប្រសើរឡើងនូវសេចក្តីព្រាងច្បាប់ និងអនុម័តវានៅទីបំផុត។ នៅ API ពួកយើងទន្ទឹងចាំការចូលរួមយ៉ាងសកម្មក្នុងដំណើរការនេះជាមួយគ្នា ទាំងស្ថាប័នរដ្ឋនានា ក្រុមការងាររបស់យើងពីវិស័យអង្គការ និងអ្នកដែលពាក់ព័ន្ធដទៃទៀត។ យើងក៏ទទូចអង្គការអន្តរជាតិ ម្ចាស់ជំនួយ ស្ថានទូត និងរដ្ឋាភិបាលបរទេស ដើម្បីបន្តចូលរួមពួតដៃ និងគាំទ្រដំណើរការនេះផងដែរ ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ។
ជាង ១៥ ឆ្នាំ កន្លងមក ជាមួយនឹងការផ្សារភ្ជាប់ជាមួយដៃគូជាតិ និងអន្តរជាតិ API បានបង្កើត ការវិភាគ របាយការណ៍ពីតួនាទី និងការសិក្សាក្នុងការវាយតម្លៃ ទៅលើកំណែ នៃសេចក្តីព្រាងមួយចំនួន។ ពួកយើងក៏បានរៀបចំការប្រជុំពីការប្រឹក្សាជាតិ និងសន្និសិទ្ធអន្តរជាតិ លើសិទ្ធិក្នុងការទួលបានព័ត៌មានជាច្រើនផងដែរ។ អ្នកអាចអានបន្ថែមពីប្រវត្តិនៃដំណើរការនេះ ក៏ដូចជាសារៈសំខាន់នៃការទទួលបានព័ត៌មាន នៅក្នុងជីវិតប្រចាំថ្ងៃនៃប្រជាជនកម្ពុជា ដែលជារឿងមួយក្នុងចំណោមរឿងដែលមានឥទ្ធិពលរបស់យើងផងដែរ។

ការទទួលបានព័ត៌មាន និងសហគមន៍មូលដ្ឋាន
នៅក្នុងពេលជាមួយគ្នានេះ API បានធ្វើការលើការអនុវត្តនៃការផ្តល់អំណាចឲ្យប្រជាពលរដ្ឋ លើសិទ្ធិរបស់ពួកគេដើម្បីទទួលបានព័ត៌មាន និងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋាភិបាល លើការបង្ហាញចេញព័ត៌មាន ដែលផ្តោតទៅលើថ្នាក់ក្រោមជាតិ។ ការណ៍នេះ ដោយសារតែយើងឃើញថា សិទ្ធិនៃការទទួលបានព័ត៌មាន គឺជាមូលដ្ឋាន ក្នុងការចូលរួមដែលមានប្រសិទ្ធភាព និងគណនេយ្យភាពនៅក្នុងអភិបាលកិច្ចថ្នាក់ក្រោមជាតិ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងសមភាពក្នុងចំណោមក្រុមមនុស្សក្នុងសង្គមទាំងអស់។ ជាឧទាហរណ៍ ការងារនេះ បានធ្វើឲ្យមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដើម្បីទទួលបានឯកសារមូលដ្ឋាន និងបានកាត់បន្ថយអំពើពុករលួយ ដោយការធ្វើឲ្យមានតម្លាភាពក្នុងរចនាសម្ព័ន្ធនៃតម្លៃ។ ការបើកបង្ហាញនៃថវិកាថ្នាក់ក្រោមជាតិ បានជួយសហគមន៍ឲ្យយល់ដឹង និងជះឥទ្ធិពលលើអាទិភាព នៃការអភិវឌ្ឍក្នុងមូលដ្ឋាន។
យោងទៅលើផែនការយុទ្ធសាស្រ្តរបស់យើងបច្ចុប្បន្ន យើងនឹងបន្តដើរលើផ្លូវនៃភាពជោគជ័យនេះ ហើយយើងក៏នឹងដឹកនាំយុទ្ធនាការ ដើម្បីការបើកបង្ហាញព័ត៌មានអំពីបញ្ហាសំខាន់ៗផ្សេងទៀតដែរ ដូចជា ថវិកាសាធារណៈ ការគ្រប់គ្រងធនធានធម្មជាតិ កិច្ចសន្យារវាងវិស័យសាធារណៈ និងឯកជន និងការវិនិយោគលើវិស័យឯកជន ដោយការកសាងឡើងក្រោមបទពិសោធន៍ ក្នុងការតស៊ូមតិរបស់ពួកយើង និងការផ្សព្វផ្សាយការអនុវត្តច្បាប់ ដែលមានស្រាប់ ដែលបង្កើតទម្រង់មួយចំនួន ក្នុងការទទួលបានព័ត៌មានក្នុងវិស័យនីមួយៗ។