ដូចដែលឈ្មោះរបស់អង្គការយើងបានបង្ហាញហើយថា ការផ្តោតចំបងរបស់យើង គឺការតស៊ូមតិ និងឥទ្ធិពលទៅលើគោលនយោបាយ។ ក្នុងពេលតែមួយជាមួយគ្នានេះដែរ យើងក៏មានទម្លាប់យកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព ដើម្បីឲ្យអង្គការដ៏ទៃទៀត ធ្វើកិច្ចការដូចយើងផងដែរ៖ API ជួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗ ដើម្បីសម្ដែងនូវក្តីកង្វល់របស់ពួកគេ និងធ្វើឲ្យរដ្ឋាភិបាលគោរពសិទ្ធិ និងធ្វើការលើកឡើងមកជជែក ចំពោះតម្រូវការបស់ពួកគេ។ ការណ៍នេះមានន័យថា ដោយការផ្តល់អំណាច យើងជឿជាក់យ៉ាងមុតមាំ ពីសង្គមស៊ីវិលដ៏រស់រវើក និងពោរពេញទៅដោយជំនាញនោះ អាចចូលរួមចំណែកបានយ៉ាងច្រើនចំពោះកំណែទម្រង់ ដែលយើងទាំងអស់គ្នាបានរំពឹងទុក ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
ការតស៊ូមតិដើម្បីការផ្លាស់ប្តូរគោលនយោបាយ

កំណត់ត្រារបស់យើង
API មានកំណត់ត្រាយូរអង្វែង ច្បាស់លាស់ និងជោគជ័យភាគច្រើន ទាំងការតស៊ូមតិដើម្បីការផ្លាស់ប្តូរគោលនយោបាយ និងការកសាងសមត្ថភាព ដែលវានឹងធ្វើឲ្យអង្គការដ៏ទៃទៀត អាចចាប់យកបាននូវគោលបំណងដូចគ្នានេះ។ ក្រៅពីការខិតខំប្រឹងប្រែងរបស់យើង ដើម្បីឆ្ពោះទៅរកច្បាប់ក្នុងទទួលបានព័ត៌មាននៅទីបំផុត ដែលមាននៅទីនេះ យើងចង់លើកយកនូវប្រធានដូចខាងក្រោម ដែលយើងយកចិត្តទុកដាក់លើវាអស់រយៈពេលជាង ១៥ ឆ្នាំមកហើយនោះ៖
- ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៖ សម្រាប់រយៈពេលប៉ុន្មានឆ្នាំមកនេះ API បានធ្វើការជិតស្និទ្ធិជាមួយបណ្តាញសុវត្ថិភាពផ្លូវគោកនានា ដែលមានការផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹង និងត្រូវបានប្រើប្រាស់ជាមូលដ្ឋាន ក្នុងយុទ្ធនាការក្នុងការតស៊ូមតិ។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងនៃការរួបរួមរបស់យើង ច្បាប់នេះត្រូវបានទទួលយកដោយរដ្ឋសភានៅឆ្នាំ ២០១៥។ បន្ទាប់ពីការងារបញ្ចុះបញ្ចូលបន្ថែមទៀត ក្រសួងព័ត៌មានក៏បានអនុវត្តច្បាប់ចំពោះពាណិជ្ជកម្មដែលផ្សាយពីគ្រឿងស្រវឹង និងបានដាក់យុទ្ធនាការសាធារណៈ ប្រឆាំងនឹងការសេពគ្រឿងស្រវឹង ហើយបើកបរផងដែរ។
- ក្របខ័ណ្ឌគណនេយ្យភាពសង្គម៖ នៅក្នុងវិស័យនេះ API បានធ្វើការចូលរួមចំណែកដើម្បីការពង្រឹងគោលនយោបាយរបស់រដ្ឋាភិបាល និងសេចក្ដីណែនាំ ដោយការទទូចឲ្យមានការអនុវត្តដែលជួយពង្រឹងការសិក្សា និងការត្រួតពិនិត្យ និងទទួលយកនូវមតិឆ្លើយតប។ ពួកយើងបានចូលរួមជាលើកដំបូង នៅក្នុងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម នៅខេត្តកំពត ហើយឥឡូវនេះ នាយុគសម័យថ្មីនៃគម្រោងទាំងនេះ ពួកយើងបានលើកយកមកនិយាយដោះស្រាយពីបញ្ហានានា នៅថ្នាក់ស្រុក និងយកចិត្តទុកដាក់ទៅលើ ការរាប់បញ្ចូលគ្នាទាំងអស់នៃក្រុមងាយរងគ្រោះ។
- ច្បាប់ថវិកាជាតិ៖ ដោយមានបណ្តាញជាមួយអង្គការសង្គមស៊ីវិលនានា កិច្ចសន្ទនាដែលមានប្រយោជន៍មួយ ត្រូវបានធ្វើឡើង ទាក់ទងនឹងការត្រួតពិនិត្យលើថវិកា និងគណនេយ្យភាព ហើយវាក៏បានបើកឱកាសសម្រាប់អង្គការសង្គមស៊ីវិល ដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយ ក្រសួងរដ្ឋាភិបាលមួយចំនួន រួមទាំងក្រសួងព័ត៌មានផងដែរ។ រួមជាមួយគ្នានេះផងដែរ ថវិកានៃការបែងចែកសម្រាប់ការអប់រំ សុខភាព កសិកម្ម និងការអភិវឌ្ឍសង្គម ក៏បានកើនឡើងផងដែរ។
- ច្បាប់ប្រឆាំងនឹងអំពើពុករលួយ៖ ក្នុងនាមជាសមាជិកមួយ ក្នុងក្រុមការងារចំនួនពីរ API បានចូលរួមក្នុងការពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាល ទៅលើអំពើពុករលួយក្នុងប្រទេសកម្ពុជា។ របាយការណ៍មួយចំនួនបានសម្ដែងជាក្តីបារម្ភ ចំពោះសន្និបាទសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ (UNCAC) ឬក៏ទាក់ទងការត្រួតពិនិត្យឡើងវិញតាមកាលកំណត់ជាសាកល (UPR)។ ទោះបីជាការពិតដែលថា រដ្ឋាភិបាលព្យាយាមកម្រិតនូវការប្រឹងប្រែងជាការចូលរួមចំណែករបស់យើងយ៉ាងណាក៏ដោយ ជាមួយគ្នានឹងអង្គការសង្គមស៊ីវិលឯទៀត និងអង្គការសហប្រជាជាតិជាអ្នកដែលពាក់ព័ន្ធ យើងបានរៀបចំដើម្បីបង្កើតរបាយការណ៍ស្រមោលមួយ ទៅលើជំពូកមួយចំនួន និងបានដាក់ជូនទៅការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណេវ នាចុងឆ្នាំ ២០១៨។ នៅទីបំផុត ច្បាប់ប្រឆាំងអំពើពុករលួយ ក៏ត្រូវបានអនុម័ត ហើយក៏ត្រូវបានគេអនុវត្តខ្លះៗ យ៉ាងហោចណាស់ក៏នៅក្នុងថ្នាក់មូលដ្ឋានដែរ ដែលការណ៍នេះបូកផ្សំជាមួយនឹងរឿងដទៃទៀត នឹងនាំទៅកាន់ការធ្វើឲ្យតម្លៃនៃសេវាកម្មសាធារណៈ និងដំណើរការផ្សេងៗមានតម្លាភាពជាងមុន។
- គោលនយោបាយសេដ្ឋកិច្ច៖ ដីសម្បទានដែលមានបញ្ហាមួយចំនួន ត្រូវបានលុបចោលឬក៏លក្ខខណ្ឌរបស់ពួកគេត្រូវបានកាត់បន្ថយ បន្ទាប់ពីកិច្ចប្រឹងប្រែងតស៊ូមតិរួមគ្នារបស់ API និងអង្គការសង្គមស៊ីវិលដទៃទៀត ដែលសកម្មក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងជលផល។ នៅទីនេះ FACT និងសហការីរបស់យើង មកពីវេទិកាអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត គឺស្ថិតក្នុងចំណោមដៃគូសំខាន់ៗរបស់យើង។
បញ្ហាប្រឈមថ្មីៗ
ដោយមិនយល់ស្របនឹងប្រវត្តិនៃការអភិវឌ្ឍថ្មីៗ ក្នុងទិដ្ឋភាពនយោបាយរបស់កម្ពុជា API ត្រូវតែគិតឡើងវិញនូវគម្រោង និងសកម្មភាពរបស់ខ្លួន។ ក៏ដូចជានៅថ្នាក់មូលដ្ឋានសហគមន៍ផងដែរ សកម្មភាពរបស់អង្គការសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានស្ថិតក្រោមការត្រួតពិនិត្យ និងឃ្លាំមើល យ៉ាងជាប់លាប់ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ សម្ពាធនេះកាន់តែធ្ងន់ធ្ងរឡើងៗ នៅពេលដែលរដ្ឋាភិបាលខិតខំអនុវត្តច្បាប់ថ្មីសម្រាប់អង្គការ ដែលត្រូវបានឃើញយ៉ាងទូទៅថា ជាការគំរាមកំហែងដល់សិទ្ធិសេរីភាព ក្នុងការរួបរួមគ្នារបស់សង្គមស៊ីវិល។
បរិយាកាសនៃនយោបាយនេះ ធ្វើឲ្យមានផលវិបាកទៅលើការងាររបស់ API ជាមួយអង្គការសង្គមស៊ីវលដទៃទៀត។ ឧទាហរណ៍៖ ព័ត៌មានទាក់ទងនឹងសកម្មភាពទាំងអស់ ត្រូវតែបានផ្តល់ជូនទៅរដ្ឋាភិបាល មុននឹងមានការប្រជុំជាសហគមន៍ ឬការរៀបចំវេទិកាប្រជាពលរដ្ឋ។ API ត្រូវតែបន្ថយខ្លួនក្នុងការតស៊ូមតិ ការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងពង្រឹងទំនាក់ទំនងទៅវិញទៅមក នៃការទុកចិត្តគ្នារវាងទំនាក់ទំនង ជាជាងការប្រឈមមុខដាក់គ្នា។

វិធីសាស្ត្រថ្មីរបស់យើង
API ពិចារណាលើការកសាងសមត្ថភាពមួយចំនួន ក្នុងន័យដើម្បីអភិវឌ្ឍ និងពង្រឹងអារម្មណ៍នៃភាពជាម្ចាស់នៃមូលដ្ឋាន៖ សមិទ្ធផលកាន់តែច្រើន ដែលសម្រេចបានដោយជំនាញផ្ទាល់របស់ខ្លួននៃអង្គការមូលដ្ឋាន ភាពជាន់ខ្ពស់របស់គេនឹងនៅតែត្រូវបានរក្សាទុក ដោយវានឹងបង្រួបបង្រួម ហើយពង្រីកបន្ថែម នូវសមិទ្ធផលរបស់ពួកគេ។ ចំពោះហេតុផលនេះ API រួមជាមួយគ្នានឹងដៃគូរបស់ខ្លួនជាច្រើន នឹងរក្សាការបង្ហាត់បង្រៀន និងការណែនាំ ដល់អង្គការសហគមន៍ និងអង្គការសង្គមស៊ីវិល ដោយនឹងផ្តល់ជូននូវសិក្ខាសាលាទៅលើការតស៊ូមតិ ជំនាញក្នុងការសម្របសម្រួល និងបង្កើនការយល់ដឹងរបស់ប្រជាជនក្នុងមូលដ្ឋានតាមរយៈវេទិកាសហគមន៍ និងកិច្ចសន្ទនានានា តាមកន្លែងដែលអាចធ្វើទៅបាន។ ជាការឆ្លើយតបទៅនឹងចន្លោះប្រហោងផ្សេងៗក្នុងច្បាប់ និងគោលនយោបាយ និងជាពិសេសក្នុងការអនុវត្តតែម្ដងនោះ API នឹងបន្តធ្វើនូវ៖
- ការត្រួតពិនិត្យ និងព្យាយាមជះឥទ្ធិពលលើគោលនយោបាយ និងការអនុវត្ដរបស់ពួកគេ នៅក្នុងវិស័យនានាដូចជា ចរាចរណ៍ផ្លូវគោក ការអប់រំសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ និងជាពិសេស ការទទួលបានព័ត៌មាន(A2I)។
- ពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល និងបណ្តាញរបស់ពួកគេ ក្នុងវិស័យនៃការតស៊ូមតិ ការវិភាគគោលនយោបាយ និងការត្រួតពិនិត្យ។
- អភិវឌ្ឍ និងប្រើប្រាស់នូវការរៀនសូត្រដោយច្នៃប្រឌិត និងវេទិកាចែករំលែក ដើម្បីឲ្យមានឥទ្ធិពលលើការសម្រេចចិត្ត និងលើកយកបញ្ហាគោលនយោបាយសំខាន់ៗមកនិយាយ។