ជំនាញតស៊ូមតិ សម្រាប់ស្ត្រីជាអ្នកលក់ដូរតាមដងផ្លូវ

| 5-ខែ​សីហា-2021

នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២១ យើងពិតជាមានសេចក្ដីរីករាយណាស់ ដោយបានអបអរសាទរសហគ្រិនស្ត្រីវ័យក្មេង និងតំណាងយុវជនចំនួន ២០ នាក់ ដែលទើបតែក្លាយជាអ្នកណែនាំជួយដល់សមាជិកដទៃទៀត នៃអង្គការក្នុងសហគមន៍របស់ពួកគេ តាមរយៈការចែករំលែកជំនាញតស៊ូមតិ ដែលទើបទទួលបានថ្មីៗនេះ។ សិទ្ធិសេដ្ឋកិច្ច និងសង្គមគឺជាបញ្ហាចម្បងមួយ ដែលអ្នកលក់ដូរតាមចិញ្ចើមផ្លូវនៅភ្នំពេញ សៀមរាប និងបាត់ដំបងកំពុងជួបប្រទះ ជាពិសេសនៅក្នុងបរិបទនៃការរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានដាក់ចេញក្នុងកំឡុងពេលមានវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ គម្រោង We Act របស់យើង ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ USAID តាមរយៈអង្គការផេកកម្ពុជា កំពុងព្យាយាមស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ។ បន្ទាប់ពីពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ៦ ថ្ងៃដោយជោគជ័យ និងការអនុវត្តតាមវិស័យមួយចំនួនរួចមក អ្នកណែនាំថ្មីអាចយល់ច្បាស់លើគោលការណ៍ និងវិធីសាស្រ្តមូលដ្ឋាននៃការតស៊ូមតិ និងពន្យល់វាដល់មិត្តភក្តិរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសហការគ្នាដោយរួមមាន API, IDEA និង CPDD ជាដៃគូទាំងបីក្នុងការអនុវត្តគម្រោង។