API ស្វាគមន៍មន្ត្រីគម្រោងថ្មី លោក ហេង ម៉េងលី

| 15-ខែ​មិថុនា-2020

ក្រុមការងាររបស់យើង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហេង ម៉េងលី ដែលបានចូលរួមជាមួយ API នៅសប្តាហ៍នេះ ដែលនឹងមកទទួលបន្ទុកភាគច្រើនលើគម្រោងថ្មីរបស់យើង ដែលមានឈ្មោះថា ការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជាoandordquo; (ISAC)។ ការផ្តួចផ្តើមនេះត្រូវបានផ្តល់ជំនួយដោយ USAID តាមរយៈ FHI360 ហើយវាត្រូវបានអនុវត្តដោយ API នៅតាខ្មៅ (កណ្តាល) ក្នុងគោលបំណងដើម្បីជួយប្រជាពលរដ្ឋឲ្យបង្កើនជំនាញ និងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យរដ្ឋាភិបាលមូលដ្ឋានមានគណនេយ្យភាព ប្រកបដោយប្រសិទ្ធភាព។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទាន់សម័យ យើងសង្ឃឹមថា វានឹងធ្វើឲ្យប្រសើរឡើង ហើយសម្របសម្រួលដល់ការទទួលបានព័ត៌មាន បង្កើតបណ្តាញសម្រាប់សកម្មភាពសមូហភាព និងពង្រឹងតម្រូវការសម្រាប់ការដោះស្រាយបញ្ហារបស់សហគមន៍មូលដ្ឋាន។

មិត្តរួមការងារថ្មីរបស់យើងគឺ ម៉េងលី មានបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងការកសាងសមត្ថភាព ការតស៊ូមតិ និងការអភិវឌ្ឍ និងការកៀរគរក្នុងសហគមន៍។ មុនពេលចូលបម្រើការងារនៅ API លោកធ្លាប់បម្រើការឲ្យអង្គការភ្លែនអន្តរជាតិកម្ពុជា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD) មជ្ឈមណ្ឌលសម្រាប់ការសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) និងសមាគមពិការភ្នែកនៅកម្ពុជា។ លោកទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រ ងពីសាកលវិទ្យាល័យបៀលប្រាយ និងបរិញ្ញាបត្រក្សេត្រសាស្រ្ត ពីសាលាកសិកម្មជាតិខេត្តកំពង់ចាម។ ក្រុមការងាររបស់យើងសូមជូនពរឲ្យគាត់ ទទួលជោគជ័យក្នុងការបំពេញភារកិច្ចថ្មីនៅ API ហើយពួកយើងក៏សប្បាយចិត្ត ក្នុងការជួយគាត់ឲ្យសម្របខ្លួនទៅនឹងបរិយាកាសការងារដែលបើកចំហ និងរាក់ទាក់នេះ។