នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ API បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងតាមអ៊ីនធឺណិតជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយជួយពួកគេចែករំលែកនូវបទពិសោធន៍របស់ខ្លួនអំពីវិធីសាស្រ្តផ្សព្វផ្សាយដល់សហគមន៍ទាំងបែបប្រពៃណី និងទំនើប ក៏ដូចជាការពិភាក្សាអំពីរបៀប ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមមានប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងនូវការផ្សព្វផ្សាយកញ្ចប់ព័ត៌មានដល់ សិទ្ធិប្រជាពលរដ្ឋ ស្តង់ដារគុណភាព សេវាកម្ម និងថវិកាសាធារណៈ។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោង ISAC របស់យើង ដែលត្រូវបានអនុវត្តក្នុងក្រុងតាខ្មៅ។