ផ្ទុយនឹងប្រវត្តិរឿងរ៉ាវទាំងនេះ នៅដើមឆ្នាំ ២០១៩ API បានដំណើរការការផ្តួចផ្តើមមួយ ដែលហៅថា “ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋាន” ដើម្បីបំពេញនូវកិច្ចចាប់ផ្តើមនៃការទាមទារទូទៅ សម្រាប់វិជ្ជាជីវៈ និងប្រសិទ្ធភាពបន្ថែមទៀត ចំពោះអាជ្ញាធរថ្នាក់ស្រុកខណ្ឌ និងថ្នាក់ឃុំសង្កាត់។
មន្រ្តីដែលធ្វើការនៅទីនោះ បានចូលរួមក្នុងសមាគមខេត្តរួចមកហើយ ក្នុងកំឡុងពេលដំណើរការដំបូងៗនៃវិមជ្ឈការ ដូចនេះ គម្រោងរបស់យើងអាចប្រើប្រាស់បាននូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ជាយន្តការដ៏ងាយស្រួលមួយ ក្នុងការរៀបចំការប្រជុំជាច្រើន សកម្មភាពសម្របសម្រួល និងផ្សព្វផ្សាយអំពីរបៀបរបបការងារ នៅក្នុងវិធីសាស្ត្រជាប្រព័ន្ធមួយ។ ជាមួយនឹងពេលវេលារហូតដល់ឆ្នាំ ២០២១ នោះ យើងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនកម្រិត ចាប់ពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការសរសេរសេចក្តីស្នើសុំ រហូតដល់ការកៀរគរធនធាន និងគណនេយ្យភាពសាធារណៈ ។
លទ្ធផលដំបូង ប្រៀបបានដូចជាការលើកទឹកចិត្តយ៉ាងដូច្នោះដែរ បន្ទាប់ពីបានចូលរួមសិក្ខាសាលារបស់យើង ឬក៏ការប្រើប្រាស់វេទិការរៀនតាមអនឡាញ ដែលយើងបានបង្កើតជាមួយដៃគូឡើងមក ដែលបានធ្វើឲ្យសមាជិកក្រុមប្រឹក្សាមូលដ្ឋានជាច្រើន មានទំនុកចិត្តបន្ថែមថាពួកគេអាចរៀបចំផែនការ និងអនុវត្តនូវការផ្តួចផ្តើមតូចៗបាន ដែលនេះជាការឆ្លើបតបទៅនឹងតម្រូវកាក្នុងសហគមន៍របស់ពួកគេពិតប្រាកដមែន។ ក្នុងពេលដែល ខេត្តដែលជាជម្រើសរបស់យើង គឺពឹងផ្អែកទៅលើបទពិសោធន៍ និងទំនាក់ទំនងពីមុនមកនោះ យើងជឿជាក់យ៉ាងមុតមាំនាពេលអនាគតថា ការផ្តួចផ្តើមរបស់យើងអាច នឹងគួរតែត្រូវបានពង្រីកបន្ថែមនៅទូទាំងប្រទេស ព្រោះតម្រូវការក្នុងការកសាងសមត្ថភាពពិតជាមានពិតមែន។