អង្គការសហគមន៍ទទួលបានការហ្វឹកហ្វឺន

| 7-ខែ​កញ្ញា-2021

នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមការងារគម្រោងរបស់យើងបានផ្តល់ឱកាសដល់តំណាង CBO ជាង ២០ នាក់មកពីខេត្តបន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ កំពង់ស្ពឺ និងតាកែវ ដើម្បីចូលរួមក្នុងវគ្គបង្វឹកប្រចាំខែ ក្នុងមានគោលបំណងធ្វើឱ្យពួកគេអាចរៀបចំ និងគ្រប់គ្រងឯកសារ នៃគំនិតផ្តួចផ្តើមរបស់ខ្លួនឲ្យបានល្អ ក្នុងក្របខណ្ឌនៃគម្រោងរួមរបស់យើង ដែលមានឈ្មោះថា សំឡេង និងសកម្មភាពប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាoandordquo; ។ សកម្មជនមូលដ្ឋានបានរៀនជំនាញកែលម្អរូបថត សម្រាប់គោលបំណងទំនាក់ទំនងរបស់ពួកគេ របៀបធ្វើការលើវិក័យបត្រ និងឯកសារគាំទ្រសម្រាប់ការទូទាត់ប្រាក់ របៀបកត់ត្រា និងរបៀបផលិតផែនការការងារ។ ជំហានក្នុងការរៀបចំនេះ គឺជាផ្នែកមួយនៃកិច្ចការងាររបស់យើង ដែលមានគោលបំណងក្នុងការលើកកម្ពស់សង្គមស៊ីវិលក្នុងស្រុក ដែលទទួលបានការឧបត្ថម្ភថវិកាពី Bread for the World និង DanChurchAid ។