នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ អ្នកតំណាងចំនួន ២៨ នាក់មកពីអង្គការសហគមន៍ដែលមកពីខេត្តចំនួន ៥ បានបញ្ចប់វគ្គបណ្តុះបណ្តាលតាមអ៊ីនធឹណិតរយៈពេល ៣ ថ្ងៃ ដែលនិយាយអំពីតួនាទី និងមុខងារថ្មីរបស់រដ្ឋបាលក្រុងស្រុក ថវិកាក្រុងស្រុក ក៏ដូចជាជំនាញតស៊ូមតិជាមូលដ្ឋាន ។ ការណ៍នេះនឹងជួយដល់សហគមន៍ព្រៃឈើ ជលផល ដីធ្លី កសិកម្ម ឬសហគមន៍ជនជាតិដើមភាគតិច ឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេបានកាន់តែងាយស្រួលថែមទៀត ជាពិសេសនៅពេលដែលមានការលើកឡើងពីបញ្ហាជាមួយអាជ្ញាធរមូលដ្ឋាន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលមានឈ្មោះថា សំឡេង និងសកម្មភាពប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពoandordquo; ដែលឧបត្ថម្ភថវិកាដោយអង្គការ DanChurchAid (DCA) និង Bread for The World (BfdW) ។