ម្ចាស់ជំនួយ៖ DanChurchAid (DCA) and Bread for the World (BfdW)
តំបន់ភូមិសាស្រ្ត៖ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ ក្រចេះ និងរាជធានីភ្នំពេញ
រយៈពេល៖ ២០២២-២០២៥
ថវិកា៖ ៦០០០,០០០ ដូលា
សេចក្ដីផ្ដើម
ដោយមានការគាំទ្រដោយអង្គការប្រេឌ ហ្វ័រ ឌឹ វើល (BfdW) និងព្រះវិហារដាណឺម៉ាក (DCA) ក្នុងចំនួនថវិកាប្រមាណ៦០០,០០០ដុល្លារអាមេរិក។ គោលដៅរបស់គម្រោងនេះគឺត្រូវបានរៀបចំឡើងដើម្បីជួយបំពេញសិទ្ធិ និងលើកកម្ពស់សំឡេងរបស់ពលរដ្ឋកម្ពុជាក្នុងគ្រប់ដំណើរការសម្រេចចិត្ត ដោយរួមចំណែកធ្វើឱ្យការអភិវឌ្ឍប្រទេសមានលក្ខណៈចូលរួម និងប្រកបដោយចីរភាពកាន់តែខ្លាំង។ ម្យ៉ាងវិញទៀត អង្គការ API មានគោលបំណងចូលរួមយ៉ាងសកម្មជាមួយអ្នកកាន់សិទ្ធិជាពិសេសស្ត្រីយុវជន ជនមានពិការភាពប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងអង្គការសហគមន៍មូលដ្ឋាន (CBOs) ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាសាធារណៈនៅកម្រិតស្រុក ដែលចាប់តាំងពីឆ្នាំ ២០២០ បានកំពុងបង្កើនតួនាទីកាន់តែសំខាន់ឡើង។ កិច្ចខិតខំប្រឹងប្រែងនេះគឺផ្អែកលើគោលការណ៍ដែលថា អាជ្ញាធរត្រូវមានគណនេយ្យភាពចំពោះពលរដ្ឋនិងសហគមន៍ សម្រាប់ការផ្តល់សេវាល្អបំផុត និងការអនុវត្តថវិកាប្រកបដោយតម្លាភាពកាន់តែខ្លាំង។ គោលបំណងមួយទៀតនៃ គម្រោងគឺបង្កើតលក្ខខណ្ឌសម្រាប់ការធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានសាធារណៈ ជាពិសេសអំពីព័ត៌មានថវិកាសាធារណៈ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅតំណភ្ជាប់ខាងក្រោម៖
លទ្ធផល
♦ លទ្ធផល – ឆ្នាំ ២០២៤
- ក្នុងឆ្នាំ២០២៤ គម្រោងបានរួមចំណែកជំរុញឱ្យរដ្ឋាភិបាលនៅគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាចំបងៗរបស់អង្គការសហគមន៍មូលដ្ឋាន (CBO) ចំនួន ៧៨% (សំដៅលើបញ្ហាចំបង ចំនួន ១ ក្នុង១ អង្គការសហគមន៍មូលដ្ឋាន (CBO) ដូចដែលបានលើកក្នុងផែនការសកម្មភាពតស៊ូមតិ។ សរុបចំនួន ៥០បញ្ហា ដែលបានលើកឡើង ត្រូវបានដោះស្រាយដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
- នៅចុងឆ្នាំ ២០២៤ គម្រោងលទ្ធកម្មសាធារណៈ ចំនួន ៧.០៦% (១៩ ក្នុងចំណោម ២៦៩ គម្រោង) នៅថ្នាក់ជាតិ មានដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួង សាធារណៈការ និងដឹកជញ្ជូន បានបង្ហាញព័ត៌មានតាមរយៈគេហទំព័ររបស់ក្រសួងដល់សាធារណៈជន។ ព័ត៌មានអំពីគម្រោងលទ្ធកម្មសាធារណៈ ក្រសួងចំនួន ០៤ នេះបានបង្ហាញក្នុងលក្ខខណ្ឌនៃការប្រកាសលក្ខណៈបច្ចេកទេសលទ្ធកម្ម ដោយមានឈ្មោះ ក្រុមហ៊ុនដែលទទួលបានការ និងតម្លៃនៃគម្រោងលទ្ធកម្មតែប៉ុណ្ណោះ ប៉ុន្តែគ្មានកិច្ចសន្យាលម្អិតទេ។
- អ្នកចូលរួម សរុបចំនួន ១,៩៥២ នាក់ (ស្ត្រី ១,០៩១ នាក់) ជាសមាជិកសហគមន៍ និងប្រជាពលរដ្ឋទទួលបានការបង្កើនការយល់ដឹង អំពីការប្រើប្រាស់ព័ត៌មានថវិកាក្រុង ស្រុក និងឃុំ សង្កាត់សេវាច្រកចេញចូលតែមួយ និងព័ត៌មានលទ្ធកម្មសាធារណៈ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ ចំនួន ៥១ដង ដោយប្រើប្រាស់កម្មវិធីវិភាគថវិកា សម្រាប់ប្រជាពលរដ្ឋ និងពិដោរអ្នកភូមិឆ្លាតវៃ (Pidor Facebook Chatbot) នៅក្នុងតំបន់គោលដៅគម្រោង។
- ប្រាំបី កិច្ចប្រជុំប្រចាំខែ ក្រុមការងារសិទ្ធិទទួលបានព័ត៌មាន (A2IWG) ត្រូវបានរៀបចំឡើងដើម្បីពង្រឹង សមត្ថភាព ដល់សមាជិក និងពិភាក្សាអំពីសកម្មភាពជាយុទ្ធសាស្ត្រិ ដើម្បីជម្រុញអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ អង្គការAPI សហការជាមួយក្រុមការងារថវិកា (BWG)បានរៀបចំកិច្ចប្រជុំសាធារណៈក្រោមចំណងជើងថា “ការរៀបចំថវិកាជាតិឆ្នាំ ២០២៤ និងការរៀបចំផែនការថវិកា សម្រាប់ឆ្នាំ ២០២៥”។
♦ លទ្ធផល – ឆ្នាំ ២០២៣
- រដ្ឋាភិបាលនៅគ្រប់ស្ថាប័នពាក់ព័ន្ធបានដោះស្រាយបញ្ហាចំបងង របស់អង្គការសហគមនមូលដ្ឋាន(CBOs) ចំនួន ៦២% (សំដៅលើបញ្ហាិចំបង ចំនួន ១ ក្នុង១ អង្គការសហគមន៍មូលដ្ឋាន(CBO) ដូចដែលបានលើកក្នុងផែនការសកម្មភាពតស៊ូមតិ។ សរុបចំនួន ៥០បញ្ហា ដែលបានលើកឡើង ត្រូវបានដោះស្រាយដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
- ក្នុងចំណោមបញ្ហាចំបង ចំនួន ៦ (១២%) ត្រូវបានដោះស្រាយទាំងស្រុង និងទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ បទល្មើសព្រៃឈើ និងការទន្រ្ទានដីព្រៃ ការខ្វះខាតបច្ចេកទេសលាយជី និងដីដាំសម្រាប់ដាំដុះដំណាំបន្លែ និង២៥ (៥០%) ត្រូវបានដោះស្រាយដោយផ្នែក និងទាក់ទងនឹងជម្លោះដីធ្លី ខ្វះក្រមសីលធម៌ អំពីអ្នករស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ រដ្ឋបាលឃុំសង្កាត់ មិនបង្ហាញព័ត៌មានថវិកាដល់សាធារណៈជន នេសាទទខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ការរទន្រ្ទានដីព្រៃសហគមន៍។
- នៅក្នុង ៤០% នៃក្រុង ស្រុក គោលដៅនីមួយៗ មានយន្តការចូលរួមរបស់ពលរដ្ឋយ៉ាងតិច ៣ ត្រូវបានពង្រឹងពាក់ព័ន្ធនឹងវេទិកាថវិកាសាធារណៈ ប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក និងកិច្ចប្រជុំសន្ទនាស្តីពីការដោះស្រាយបញ្ហាសហគមន៍ នៅថ្នាក់ ក្រុង ស្រុក ចំនួន ៤។
- ១០០% នៃតំណាងអង្គការសហគន៍មូលដ្ឋាន (CBOs) ចំនួន ៥០ ដែលបានចូលរួមពិភាក្សាជាមួយអាជ្ញាធរ គឺមកពីក្រុមដែលមិនសូវមានតំណាងគ្រប់គ្រាន់ (ស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព) ។
- រដ្ឋាភិបាលបានផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដល់ប្រជាពលរដ្ឋ អំពីសម្បទានដីសេដ្ឋកិច្ច (ELCs) ចំនួន ២ ក្នុងចំណោម ៨ ដែលគម្រោងបានដោះស្រាយនៅក្នុងក្រុង ស្រុក គោលដៅ។
- សរុបចំនួន ៤៥% (៣៣ ក្នុងចំណោម ៨៣) នៃគម្រោងលទ្ធកម្មសាធារណៈនៅក្នុងតំបន់គោលដៅ ថ្នាក់ជាតិ (កំណត់ក្នុងដំណាក់កាលត្រៀមរៀបចំការងារស្រាវជ្រាវ និង តស៊ូមតិ) បានបង្ហាញព័ត៌មាន បន្ថែមដល់សង្គមស៊ីវិល។
♦ លទ្ធផល – ឆ្នាំ ២០១៩-២០២២
- គម្រោងបានពង្រឹងការចូលរួមរបស់ពលរដ្ឋក្នុងការរៀបចំផែនការសាធារណៈ ការរៀបចំថវិកា និងការទទួលខុសត្រូវរបស់អាជ្ញាធរសម្រាប់ការផ្តល់សេវា និងការអនុវត្តថវិកា។ អង្គការសហគមន៍មូលដ្ឋាន ក្នុងក្រុង ស្រុក គោលដៅសរុបចំនួន ១៦.២៥% (១៣ ក្នុងចំណោម ៨០) បានតស៊ូមតិ ទៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានលើបញ្ហាចំបងៗដែលទាក់ទងនឹងការរៀបចំផែនការ និងថវិកាឃុំសង្កាត់ សម្រាប់សេវាសង្គម ដល់យុវជននៅក្នុងឃុំ ចំនួន ២០ បញ្ហាស្ត្រីលក់ដូរនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ក៏ដូចជាការកែលម្អលើការផ្តល់សេវាសាធារណៈ ដែលជាតួនាទី និងភារកិច្ច របស់រដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព សាលាបឋមសិក្សា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅក្នុងស្រុក ចំនួន ៤ និងការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាល ស្រុក ចំនួន ៥។
- គេហទំព័ររបស់អង្គការ API ត្រូវបានបង្កើតឡើងវិញជាមួយនឹងមាតិកា ករណីសិក្សា និងការអនុវត្តល្អ ដែលបានធ្វើបច្ចុប្បន្នភាពជាញឹកញាប់។ គេហទំព័រថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុង ខែកក្កដា ឆ្នាំ ២០២០ ក្នុងព្រឹត្តិការណ៍សាធារណៈមួយដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល តំណាងម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ និង ក្រុមគោលដៅ របស់អង្គការ API ។
- យុទ្ធសាស្ត្រពង្រឹងសមត្ថភាព និងសិទ្ធិអំណាច ដល់អង្គការសហគន៍មូលដ្ឋាន (CBOs) របស់អង្គការ API ត្រូវបានបង្កើតឡើង។ អង្គការសហគមន៍មូលដ្ឋាន ចំនួន ៦២១ ត្រូវបានកំណត់ក្នុង ផែនទីនៅតំបន់គោលដៅ។ អង្គការសហគមន៍ចំនួន ៦៣ ត្រូវបានគាំទ្រដោយផ្ទាល់ដើម្បីបង្កើតផែនការតស៊ូមតិ ។ អង្គការសហគមន៍មូលដ្ឋាន ចំនួន ១៣ បានតស៊ូមតិ ទៅរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានលើបញ្ហាដូចខាងក្រោម៖
ក) សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន
ខ) ការរៀបចំផែនការ និងថវិកាឃុំ សម្រាប់សេវាសង្គម
គ) បញ្ហាជីវភាពរបស់ស្ត្រីវ័យក្មេងលក់ដូរតាមដងផ្លូវ
ឃ) ការកែលម្អលើការផ្តល់សេវាសាធារណៈ នៅការិយាល័យសេវាច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ មណ្ឌលសុខភា សាលាបឋមសិក្សា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
ង) ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើក្រុមងាយរងគ្រោះនៅតំបន់ជនបទ និងទីក្រុង ជាពិសេសជនមានពិការភាព គ្រួសារដែលមានប្រាក់ចំណូលទាប និងយុវជន។
ករណីសិក្សា (ឆ្នាំ២០២០-២០២៥)
“សិទ្ធិ និងសមត្ថភាពសហគមន៍ក្នុងការស្វែងរកដំណោះស្រាយតាមរយៈកិច្ចប្រជុំសន្ទនាថ្នាក់ស្រុក”
របស់ សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ថ្នាក់ដឹកនាំនៃសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នានៅមុខសាលាក្រុងពោធិ៍សាត់។
ចាប់តាំងពីឆ្នាំ២០២២មក សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍បានជួបការលំបាក ដោយសារ តែសមាជិករបស់ខ្លួនខ្វះចំណេះដឹងអំពីបច្ចេកទេសទំនើប និងមានប្រសិទ្ធភាពក្នុងការលាយជីជាមួយដីដាំ បន្លែ ដែលបណ្តាលឱ្យទិន្នផលទាប និងអំពីបច្ចេកទេសចិញ្ចឹមមាន់ និងត្រី។
សហគមន៍នេះគ្របដណ្តប់លើផ្ទៃដី ១៧ ហិកតា ក្នុងភូមិចំនួន ៤ ដែលមានគ្រួសារចំនួន ៦៨ គ្រួសារ ក្នុង នោះ មានគណៈកម្មាការគ្រប់គ្រងចំនួន ៨ នាក់។ បញ្ហាទាំងអស់នេះបានធ្វើអោយប៉ះពាល់ដល់សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការដាំបន្លែដែលបណ្តាលឱ្យទិន្នផលទាប។ ប្រជាពលរដ្ឋបានដឹងថាពួកគាត់ចាំបាច់ត្រូវដាំបន្លែតាមបច្ចេកទេសទំនើបជាងមុនដើម្បីទទួលបានទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ បញ្ហានេះត្រូវបានរាយការណ៍ទៅការិយាល័យកសិកម្ម ក្រុង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលក្រុង ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយជូននៅឡើយទេ។ បន្ទាប់មក ថ្នាក់ដឹកនាំដែលតំណាងអង្គការសហគមន៍មូលដ្ឋាន (CBO) បានសម្រេចចិត្តទំនាក់ទំនងជាមួយ អង្គការ API ដើម្បីស្នើសុំការគាំទ្រផ្នែកបច្ចេកទេស និងព័ត៌មាន អំពីរបៀបរៀបចំផែនការការងារ ដើម្បីធ្វើការបញ្ចុះបញ្ចូល និងចូលរួមក្នុងវេទិកាសាធារណៈ កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាក្រុង និងសង្កាត់ឱ្យបានប្រសើរជាងមុន ដើម្បីលើកឡើងបញ្ហារបស់សហគមន៍ ដោយផ្ទាល់ និងស្នើសុំដំណោះស្រាយពីរដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ទាប់ពីពួកគាត់ទទួលបានការបណ្តុះបណ្តាល និងការបំពាក់បំប៉នដល់សហគមន៍រួចមក អង្គការ API បានរៀបចំកិច្ចប្រជុំសន្ទនាថ្នាក់ក្រុង ភាគីពាក់ព័ន្ធទាំងអស់ និងអ្នកតំណាងអង្គការសហគមន៍មូលដ្ឋាន។ ជាលទ្ធផលបន្ទាប់ពីប្រជុំ អង្គការសហគមន៍មូលដ្ឋាន (CBO)បានទទួលការផ្តល់បច្ចេកទេសកសិកម្ម ពីមន្ត្រីកសិកម្ម និងទទួលបានគ្រាប់ពូជបន្លែពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលក្រុងបាន សន្យាសហការជាមួយការិយាល័យពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់ការបណ្តុះបណ្តាល បន្ថែមដល់សហគមន៍អំពីបច្ចេកទេសដាំដុះដំណាំ និងចិញ្ចឹមសត្វ។
នៅដើម ឆ្នាំ២០២៣ អង្គការ ADRA បានចាប់ផ្តើមអនុវត្តគម្រោងដែលមានទីតាំងនៅស្រុកភ្នំក្រវាញ។ ក្រោមការសម្របសម្រួលរបស់អង្គការ API និងរដ្ឋបាលក្រុងពោធិ៍សាត់ ព្រមទាំងមន្ទីរកសិកម្ម ជាមួយអង្គការ ADRA ទទួលយកសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ ក្លាយជាដៃគូក្នុងការគាំទ្រ។ សមាជិកសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍បានបន្តវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើប្រធានបទផ្សេងៗ រួមទាំងការធ្វើផែនការអាជីវកម្ម ភាពជាអ្នកដឹកនាំ ផែនការទីផ្សារ និងបច្ចេកទេសកសិកម្មដូចជា ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាដើម។ សហគមន៍ក៏ត្រូវបានផ្តល់ប្រាក់ចំនួន ៣,០០០ដុល្លារអាមេរិក ដើម្បីធ្វើជាដើមទន់ផងដែរ។