សេចក្តីផ្តើម
📌 បញ្ហា និងក្តីកង្វល់របស់សហគមន៍ទាំង៤៖ សហគមន៍នេសាទបឹងចាង បឹងប្រាំង សហគមន៍ព្រៃឈើក្បាលខ្លា សហគមន៍ព្រៃឈើជាំធ្លក សហគមន៍ព្រៃឈើស្ករក្រូច
🗓️ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ | សាលប្រជុំសាលាស្រុកសណ្តាន់ ខេត្តកំពង់ធំ
អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងដោយប្រជាពលរដ្ឋ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍តាមរយៈ ក្តារព័ត៌មានផេក (ពិដោរ អ្នកភូមិឆ្លាតវៃ)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅជាមួយការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកសណ្តាន់ អធិការ អធិការរងស្រុក នាយប៉ុស្តិ៍ឃុំ ប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងតំណាងសហគមន៍ចំនួន ៤ ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗ។
បញ្ហាសំខាន់ៗដែលសហគមន៍បានលើកឡើង និងការឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាន
🐟 សហគមន៍នេសាទបឹងចាង បឹងប្រាំង៖
-
- បញ្ហា៖ ស្នើសុំស្តារបឹងនៅក្នុងសហគមន៍។
- ការឆ្លើយតប៖ លោកអភិបាលរងស្រុកសណ្តាន់ លោកសូមអោយសហគមន៍គ្រប់គ្រងគ្រួសារ ដែលធ្វើស្រែអោយបានច្បាស់ និងសហការជាមួយ មន្រ្តីជំនាញ ហើយលោកនឹងសហការ ជាមួយ អង្គការពាក់ព័ន្ឋដើម្បី ស្តារបឹង និងពិភាក្សាជាមួយក្រុមហ៊ុនឯកជនបន្ថែម ដើម្បីផ្តល់សេវាទឹកដល់សហគមន៍។
🌳 សហគមន៍ព្រៃឈើក្បាលខ្លា៖
-
- បញ្ហា៖ បំផ្លាញរោងអ្នកតារបស់សហគមន៍។
- ការឆ្លើយតប៖ លោកអភិបាលរងស្រុក ស្នើអោយគណកម្មាធិការសហការគ្នារៀបចំបទបញ្ជារផ្ទៃក្នុង និងសុំអោយរៀបចំលិខិតអន្តរាគមន៍ទៅស្រុកម្តងទៀតដើម្បីលោកជួយដោះស្រាយអោយ។
🛖 សហគមន៍ព្រៃឈើជាំធ្លក៖
-
- បញ្ហា៖ ក្រុមហ៊ុនឯកជនមួយបានចុះបញ្ជី ជាមួយក្រសួងរួចហើយក៏ប៉ុន្តែ ជាន់លើដីប្រជាពលរដ្ឋ ដែលជនជាតិដើមភាគតិច អាស្រ័យផលយូរមកហើយ តែមិនមែនដីសហគមន៍ទេ។
- ការឆ្លើយតប៖ លោកអភិបាលរងស្រុក ស្នើសូមអោយតាមដានលើ ឯកសារដែលដាក់ពាក្យប្តឹងនោះដល់ណាហើយ ដើម្បីលោកងាយស្រួលជួយដោះស្រាយ។
🌲 សហគមន៍ព្រៃឈើស្ករក្រូច៖
-
- បញ្ហា៖សហគមន៍បានស្នើសុំបើកផ្លូវចូលទៅសហគមន៍ជាផ្លូវបុរាណ ដែលប្រជាពលរដ្ឋ សងខាងបានបិទមិនអោយឆ្លងកាត់។
- ការឆ្លើយតប៖លោកអភិបាលរងស្រុក លោកសូមអោយឃុំសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីចុះដោះស្រាយបើកផ្លូវនោះឡើងវិញ។
មតិត្រឡប់ពីប្រជាពលរដ្ឋ តាមរយៈ “ពិដោរ អ្នកភូមិឆ្លាតវៃ”
-
- ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានមណ្ឌលសុខភាពសណ្តាន់ និងលោកប្រធាន ក្រុមប្រឹក្សាស្រុកស្នើសុំអោយអង្គការវិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ ផ្សព្វផ្សាយពិដោរ អ្នកភូមិឆ្លាតវៃ អោយបានដល់សិស្សវិទ្យាល័យ។ និងជាចុងក្រោយ លោកអភិបាលរងស្រុកបាន ស្នើសុំអោយ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ រៀបចំផែនការផ្សព្វផ្សាយដល់អាជ្ញាធរភូមិ ឃុំឲ្យច្បាស់ពីពិដោរ អ្នកភូមិឆ្លាតវៃ ដើម្បីឲ្យពួកគាត់អាចផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។