យុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺកូវីដ-១៩

| 8-ខែ​មិថុនា-2021

នៅក្នុងអំឡុងចុងខែមេសា ឧសភា និងដើមខែមិថុនា ឆ្នាំ២០២១ អង្គការ​ API បានធ្វើការគាំទ្រដល់យុវជន និងអាជ្ញាធរមូលដ្ឋានក្នុងការធ្វើយុទ្ធនាផ្សព្វផ្សាយការអប់រំស្ដីអំពីការការពារជំងឺកូវីដ ១៩ នៅក្នុងស្រុកចិត្របុរី នៃខេត្តក្រចេះ និង ស្រុកស្អាង នៃខេត្តកណ្ដាល។ បដាផ្សព្វផ្សាយការយល់ដឹងនៃការការពារពីជំងឺកូវីដ-១៩ ត្រូវបានប្រគល់ដល់ទីតាំងលំនៅដ្ឋាន ការិយាល័យឃុំ មណ្ឌលសុខភាព និងកន្លែងសាធារណៈដទៃទៀត ដើម្បីជួយឲ្យប្រជាពលរដ្ឋអនុវត្តវិធានការ ៣កុំ និង ៣ការពារ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។យុទ្ធនាការនេះទទួលបានការជួយគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការស៊ុយអែត តាមរយៈអង្គការ​យូនីសេហ្វ។

width=600

នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ពួកយើងបានធ្វើយុទ្ធនាការនៅក្នុងឃុំត្រើយស្លា ឃុំព្រែកអំបិល ឃុំ​ព្រែកកុយ និងឃុំក្រាំងយ៉ូវ។

width=600

នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ពួកយើងបានចុះតាមលំនៅដ្ឋានសឹងតែទាំងអស់នៅក្នុងឃុំកន្ទួត ឃុំសំបុក ឃុំថ្មគ្រែ ឃុំថ្មអណ្ដើក និងឃុំកោះជ្រែង ដោយមានការចែកជូនជា បដាព័ត៌មានចំនួន ១២ ដល់ឃុំនីមួយៗ។

width=600

យុទ្ធនាការនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើងដែលមានឈ្មោះថា ការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការរៀបចំផែនការ និងថវិកាក្នុងមូលដ្ឋាន ដោយមានការចូលរួមដោយយុវជនស្ម័គ្រចិត្តជាច្រើន ដែលយើងសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងប្រកបដោយចីរភាពមួយនេះ។

width=600