ក្រុមការងារគម្រោង សំឡេង និងសកម្មភាពប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពoandordquo; របស់យើងបានធ្វើការប្រជុំតម្រង់ទិសដើម្បីប្រមូលទិន្នន័យ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១។អ្នកស្ម័គ្រចិត្តមកពីខេត្តកំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ កណ្តាល និងខេត្តបន្ទាយមានជ័យ នឹងបន្តប្រមូលព័ត៌មានទាក់ទងនឹងថវិកាស្រុក និងឃុំសម្រាប់ឆ្នាំ២០២១ នៅក្នុងតំបន់គោលដៅរបស់យើង ហើយបញ្ចូលវាទៅក្នុងកម្មវិធីវិភាគថវិកាប្រជាពលរដ្ឋ។ បន្ទាប់មក ទិន្នន័យនេះនឹងត្រូវវិភាគ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម វេទិកាសាធារណៈ និងបដាតាមដងផ្លូវជាដើម។ វគ្គតម្រង់ទិសនេះនឹងអនុញ្ញាតឱ្យអ្នកប្រមូលទិន្នន័យទាំងអស់យល់ដឹងឱ្យកាន់តែច្បាស់អំពីមុខងារនៃឧបករណ៍វិភាគថវិកាប្រជាពលរដ្ឋរបស់យើង ក៏ដូចជាសារៈសំខាន់នៃព័ត៌មានថវិកា សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការពង្រឹងអំណាច។ ស្រុកជិត ៤០ និងឃុំជាង ៣៥០ នឹងត្រូវគ្របដណ្តប់ដោយការផ្តួចផ្តើមមួយនេះ។ ការផ្សព្វផ្សាយព័ត៌មានអំពីថវិកាសាធារណៈដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គណនេយ្យភាព និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម ។ សំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គមoandordquo; គឺជាគម្រោងមួយ ដែលអនុវត្តដោយ API ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី DanChurch Aid និង Bread for the World ។