យុទ្ធនាការផ្សព្វផ្សាយស្តីពីថវិកាឃុំ

| 15-ខែ​មិថុនា-2021

នៅពាក់កណ្តាលខែមិថុនា តំណាងយុវជន និងក្រុមប្រឹក្សាឃុំបានធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ស្តីពីការធ្វើផែនការថវិកាឃុំ ដល់ឃុំគោលដៅចំនួន ៥ រួមមាន ឃុំថ្មអណ្ដើក ថ្មក្រែ កន្ទួត កោះជ្រែង និងសំបុក នៃស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយប្រើវិធីសាស្ត្រការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ និងសៀវភៅថវិកាឃុំរបស់យើង អ្នកស្ម័គ្រចិត្តវ័យក្មេងបានពន្យល់ពីមូលដ្ឋាននៃការធ្វើផែនការក្នុងមូលដ្ឋាន និងការធ្វើផែនការថវិកាដល់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលឧបត្ថម្ភថវិកាដោយយូនីសេហ្វ ផ្ដោតលើការពង្រឹងការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម។ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ និងស្រុករបស់ពួកគេ ការពិភាក្សាបានលើកឡើងពីបញ្ហាសហគមន៍មូលដ្ឋាន។ ក្នុងចំណោមប្រធានបទ ដែលបានលើកឡើងគឺការស្តារទំនប់ទឹកអូរកន្ទួត បញ្ហាការរំលោភបំពានទាក់ទងនឹងដីធ្លី និងព្រៃសហគមន៍ ការស្នើសុំជីកប្រឡាយ ជួសជុល និងសាងសង់ស្ពានថ្មី និងផ្តល់ថវិកាសម្រាប់ការល្បាតការពារ ដែនសន្តិសុខដីឡូត៍ជាកម្មសិទ្ធិប្រាសាទនានា ក៏ដូចជាបញ្ហានៃការកាប់បំផ្លាញព្រៃឈើ និងការរឹតបន្តឹងការធ្វើចរាចរណ៍ច្រើន ធន់ធ្ងន់នៅលើផ្លូវមួយចំនួនជាដើម។