វគ្គផ្សព្វផ្សាយស្តីពីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

| 15-ខែ​កញ្ញា-2021

កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមការងារគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (OW4C) របស់យើង រួមជាមួយយុវជនស្ម័គ្រចិត្តមកពីក្រុងបាត់ដំបង បានរៀបចំវគ្គផ្សព្វផ្សាយតាមអ៊ីនធឺណិតក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសេវាកម្មការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់ការិយាល័យប្រជាពលរដ្ឋផងដែរ។ ពួកយើងក៏បានជួយផ្សព្វផ្សាយការប្រើប្រាស់ឆ្លើយឆ្លងសំឡេងអន្តរកម្ម និងឧបករណ៍ Chatbot របស់យើង ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានអំពីសេវាកម្មសាធារណៈទាំងនេះ។ អ្នកចូលរួមជាង ៦០ នាក់ ដោយមានទាំងយុវជន តំណាងអង្គការសហគមន៍ សហគ្រិនក្នុងស្រុក និងប្រជាពលរដ្ឋដទៃទៀត បានចូលរួមក្នុងកិច្ចប្រជុំ និងផ្តល់មតិយោបល់ ដល់អ្នកផ្តល់សេវាវិញថែមទៀត។ សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលឧបត្ថម្ភដោយទីភ្នាក់ងារ USAID ផ្តោតទៅលើការពង្រឹង និងកែលម្អប្រតិបត្តិការរបស់ការិយាល័យច្រកចេញចូលតែមួយ។