ចូលរួម

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ទៅលើសកម្មភាពរបស់យើង ហើយមានបំណងចង់ចូលវិភាគទាន ក្នុងគោលបំណងរបស់យើងនេះ មានវិធីជាច្រើនដែលអ្នកអាចចូលរួមបាន ជាលក្ខណៈបុគ្គល ឬក្នុងនាមជាអង្គការ។ ជាបឋម API ផ្តល់ជូននូវសេវាកម្មផ្សេងៗ ដូចជា ការបណ្តុះបណ្តាល និងការប្រឹក្សាជាកញ្ចប់ ដែលមានបំណងក្នុងការកសាងសមត្ថភាព ដើម្បីការតស៊ូមតិ និងការវិភាគគោលនយោបាយ។ អ្នកអាចរកព័ត៌មានលម្អិតបន្ថែមអំពីសេវាកម្មយើងរបស់យើងបាន នៅទីនេះ។

គាំទ្រ API

ប្រសិនបើអ្នកមិនមានសកម្មភាពក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាលទេនោះ ឬក៏អ្នកមិនរស់នៅក្នុងតំបន់ដែលមិនមានសេវាកម្មពីយើង ហើយមានបំណងចង់គាំទ្រសកម្មភាពរបស់យើង អ្នកអាចជ្រើសក្នុងការជួយ ដោយការបរិច្ចាគលើបុព្វហេតុរបស់យើង។ ពួកយើងរីករាយទទួលជានិច្ច បើទោះបីជាវិភាគទាននោះតិចតួចក្តី ហើយយើងក៏មានវិធីទូទាត់ច្រើនយ៉ាងសម្រាប់អ្នក ក្នុងការបរិច្ចាគផងដែរ។

ដាក់ពាក្យសុំប្រាក់ជំនួយពី API

API ផ្តល់ជូននូវជំនួយតូចមួយជាការសម្របសម្រួល ដល់អង្គការសហគមន៍ (CBOs) ដែល​តំណាង​ឲ្យ​យុវជន ស្ត្រី និងក្រុមដែលជួបការលំបាក ដើម្បីជួយពួកគេតស៊ូមតិលើបញ្ហាក្នុងមូលដ្ឋាន។ ការផ្តួចផ្តើមនេះមានគោលបំណង ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ ឲ្យចូលរួមជាកម្លាំង និងរួមចំណែកជាមួយនឹងតំណាងរដ្ឋាភិបាលមូលដ្ឋានរបស់ពួកគេ ដោយធ្វើឲ្យពួកគេមានគណនេយ្យភាព និងស្នើសុំការពង្រឹងការផ្ដល់ជូនសេវាសាធារណៈ ក៏ដូចជាបរិយាកាសទូទៅ ដោយផ្អែកលើការឆ្លើយតប និងការរាប់បញ្ចូលគ្នាយ៉ាងទូលំទូលាយផងដែរ។ មានជំនួយ យ៉ាងហោចណាស់ក៏ ៨០ កញ្ចប់ដែរ ដែលនឹងត្រូវផ្តល់ជូន ដែលមានទំហំទឹកប្រាក់ចាប់ពី ៥០០ ដល់ ៥០០០ ដុល្លារអាមេរិក សម្រាប់អង្គការសហគមន៍មួយ។ ប្រសិនបើអង្គការយុវជន ឬស្ត្រីរបស់អ្នក មានភាពសកម្មក្នុងការតស៊ូមតិនៅតាមមូលដ្ឋាន ហើយ​អ្នក​ចាប់អារម្មណ៍​ ក្នុងការដាក់ពាក្យស្នើសុំជំនួយនេះ អ្នកអាចទាញយកការអំពាវនាវឲ្យដាក់ពាក្យនៅទីនេះ និងទម្រង់ពាក្យស្នើសុំរបស់យើងនៅទីនេះ។ ប្រសិនបើ អ្នកមិនប្រាកដពីរបៀបបំពេញបែបបទទេនោះ អ្នកអាចអានគោលការណ៍ណែនាំរបស់យើង សម្រាប់អ្នកដាក់ពាក្យបាន។ សូមផ្ញើទម្រង់ពាក្យស្នើសុំរបស់អ្នកមកកាន់អ៊ីមែលរបស់យើង ឬផ្ញើវិញជាច្បាប់ដើម តាមរយៈប្រៃសណីយ៍។

ធ្វើការឲ្យ API

ផ្ទុយមកវិញ ប្រសិនបើអ្នកជាអ្នកជំនាញ ក្នុងវិស័យសង្គមស៊ីវិល ហើយអ្នករស់នៅក្នុងប្រទេសកម្ពុជានោះ បើមានចំណាប់អារម្មណ៍ អ្នកអាចចូលរួមជាមួយក្រុមការងារយើងបាន។ ពួកយើងរីករាយក្នុងការទទួលយកពាក្យសុំធ្វើការពីមនុស្សគ្រប់គ្នា ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ភេទ និន្នាការភេទ អាយុ វណ្ណៈ សមត្ថភាព ឬក៏សាសនាឡើយ។ ពួកយើងលើកទឹកចិត្តអ្នកជាពិសេសក្នុងការដាក់ពាក្យសុំធ្វើការ ប្រសិនបើអ្នកជាស្ត្រី ឬជាក្រុមជនងាយរងគ្រោះ។ បច្ចុប្បន្ននេះ យើងមានមុខតំណែងដូចខាងក្រោម ដែលនៅទំនេរ៖

ផ្ញើមតិយោបល់ឬ ការរិះគន់របស់អ្នកមកកាន់យើង