វគ្គបណ្ដុះបណ្ដាលស្ដីពីការតស៊ូមតិក្នុងមូលដ្ឋានដល់ប្រជាពលរដ្ឋជាស្ត្រីជនជាតិដើមភាគតិច

| 26-ខែ​កុម្ភៈ-2021

នៅថ្ងៃទី ១៦-២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងាររបស់យើងបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការតស៊ូមតិដល់ប្រជាជនជាង ៨០ នាក់ មកពី ៨ ឃុំផ្សេងគ្នា ដែលសម្បូរទៅដោយជនជាតិដើមភាគតិច ក៏ដូចជាសហគមន៍ព្រៃឈើ កសិកម្ម និងនេសាទ ប្រមាណជាង ២០ ផ្សេងទៀត។ វគ្គសិក្សានេះបានធ្វើឡើងនៅទីរួមខេត្តក្រចេះ ពោធិ៍សាត់ និងនៅសាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្នុងក្របខណ្ឌនៃគម្រោងរបស់យើង ដែលមានឈ្មោះថា សិទ្ធិទទួលបានព័ត៌មានសម្រាប់ទាំងអស់គ្នា៖ ការលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាoandordquo;។ អ្នកចូលរួមកាន់តែមានទំនុកចិត្ត ហើយចំណេះដឹងរបស់ពួកគេអំពីការតស៊ូមតិ និងគោលគំនិតច្បាប់ក៏កាន់តែកើន ខណៈពេលដែលជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈកំពុងមានភាពប្រសើរឡើងផងដែរ។ ពួកគេភាគច្រើនបានរៀបចំផែនការតស៊ូមតិរបស់ខ្លួនរួចរាល់ហើយ ដូច្នេះការលើកយកបញ្ហា ដែលនឹងត្រូវយកមកពិចារណា នៅពេលដែលអាជ្ញាធរមូលដ្ឋានរៀបចំផែនការអភិវឌ្ឍន៍រួមគ្នានឹងត្រូវបានធ្វើឡើង។ គំនិតផ្តួចផ្តើមនេះត្រូវបានអនុវត្តដោយ API និងវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម ដែលទទួលមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិក។