អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ឆ្នាំ២០២៥

| 10-ខែ​ធ្នូ-2025

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) កំពុងរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយជាសង្គមកាន់តែសុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការពង្រឹងអំណាចសេដ្ឋកិច្ច ការគ្រប់គ្រងកាន់តែប្រសើរឡើងនៃហានិភ័យអាកាសធាតុ គោលនយោបាយបរិយាប័ន អភិបាលកិច្ចល្អ និងការគោរពគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពយេនឌ័រ ពិការភាព និងបរិយាបន័សង្គម(GEDSI)។

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ កំពុងពង្រឹងការគ្រប់គ្រងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញសង្គមស៊ីវិល អាជីវកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយដោយបរិយាប័ន។ តាមរយៈការអភិវឌ្ឍន៍សមត្ថភាព ការសន្ទនា និងការតស៊ូមតិ។ API នឹងជួយដល់ស្ថាប័នក្នុងស្រុក និងថ្នាក់ជាតិក្នុងការលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិមជ្ឈការ និងការគោរពសិទ្ធិមនុស្ស។ ការយកចិត្តទុកដាក់ជាពិសេសនឹងគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាប័នសង្គម (GEDSI) នៅក្នុងកំណែទម្រង់អភិបាលកិច្ចរបស់រដ្ឋ។

📋 សមទ្ឋិផលនៃអង្គការ API

  • រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអនុវត្តសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួនមានកាន់តែប្រសើរឡើងក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចប្រកបដោយតម្លាភាព បរិយាប័ន និងតាមបែបប្រជាធិបតេយ្យ។
  • ស្ត្រី យុវជន និងកសិកររីករាយនឹងការរីកចម្រើនសេដ្ឋកិច្ចរឹងមាំជាងមុន ការទទួលបានព័ត៌មានកាន់តែប្រសើរឡើង និងគោលនយោបាយគាំទ្របន្ថែមទៀតសម្រាប់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព
  • សហគមន៍ ស្ថាប័ន និងសហគ្រាសសហការគ្នាជំរុញអភិបាលកិច្ចបរិស្ថានប្រកបដោយនិរន្តរភាព ការសម្របខ្លួនទៅនឹងអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយសមធម៌។
  • វិស័យសង្គមស៊ីវិលមាននិរន្តរភាព គ្រប់គ្រងបានល្អ និងមានភាពធន់នឹងរួមចំណែកដល់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ននៅកម្ពុជា។