ក្រុងតាខ្មៅ នៃខេត្តកណ្តាល មិនទាន់មានបទពិសោធន៍ច្រើន ក្នុងការអនុវត្តការផ្តួចផ្តើមទាក់ទងនឹងគណនេយ្យភាពសង្គមនៅឡើយទេ។ ដូច្នេះហើយ គម្រោង API ថ្មី ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID តាមរយៈ អង្គដារសុខភាពគ្រួសារអន្តរជាតិ (FHI360) នឹងប្ដេជ្ញាអនុវត្តសកម្មភាពផ្សេងៗគ្នា ក្នុងគោលបំណងជួយប្រជាពលរដ្ឋ ឲ្យបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការស្នើសុំព័ត៌មានសាធារណៈ ការបង្កើតបណ្តាញសម្រាប់បណ្ដុំសកម្មភាព និងការអភិវឌ្ឍដំណោះស្រាយចំពោះបញ្ហា ដែលសហគមន៍មូលដ្ឋានកំពុងប្រឈមមុខ។ ដោយការប្រើប្រាស់ដំណោះស្រាយ ជាបច្ចេកវិទ្យាទំនើប API នឹងធ្វើឲ្យអ្នករស់នៅក្នុងសហគមន៍ អាចដាក់ពិន្ទុការធ្វើការនៃអ្នកផ្តល់សេវាសាធារណៈ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអនុវត្តផែនការសកម្មភាពនៃគណនេយ្យភាពរួមគ្នា ជាមួយតំណាងអាជ្ញាធរមូលដ្ឋាន។ ថវិកាសរុបនៃការផ្តួចផ្តើមនេះ មានចំនួន ៣៨០,០០០ ដុល្លារអាមេរិក។ អ្នកអាចអានរបាយការណ៍ (ភាសាអង់គ្លេស)ចុងក្រោយរបស់យើង ឬមើលវីដេអូផ្តល់ព័ត៌មានបន្ថែមនៅទីនេះ។