កម្ពុជានៅមិនទាន់អនុម័តច្បាប់ស្តីពីការចូលប្រើព័ត៌មាន ទោះបីបានធ្វើកាតព្វកិច្ចនៅក្នុងវដ្ត UPR មុនៗក៏ដោយ។ ឯកសារនេះលើកឡើងពីភាពខ្វះខាតសំខាន់ៗក្នុងប្រព័ន្ធច្បាប់បច្ចុប្បន្ន រួមមាន បទប្បញ្ញត្តិរក្សាសម្ងាត់ដែលទូលំទូលាយពេក កង្វះយន្តការត្រួតពិនិត្យឯករាជ្យ នីតិវិធីស្នើសុំព័ត៌មានមិនច្បាស់លាស់ និងការប្រកាសព័ត៌មានជាមុនដែលមានកម្រិត។ ឯកសារនេះក៏បញ្ជាក់ពីការយឺតយ៉ាវក្នុងការបញ្ចប់សេចក្តីព្រាងច្បាប់ និងឧបសគ្គដែលអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងសហគមន៍ប្រឈមក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធធនធានធម្មជាតិ ការគ្រប់គ្រងដីធ្លី និងសេវាសាធារណៈជាច្រើន។ ឯកសារដាក់ស្នើនេះអំពាវនាវឱ្យអនុម័តច្បាប់ស្របតាមស្តង់ដារអន្តរជាតិ និងអនុវត្តវិធានការបន្ទាន់ ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងការចូលរួមរបស់សាធារណជន។
ធនធានទិន្នន័យ (១)
៖ ចំណាប់អារម្មណ៍គន្លឹះរបស់ក្រុមការងារថវិកាសង្គមស៊ីវិល ដាក់ស្នើក្រុមការងារបច្ចេកទេសនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ_ភាសាខ្មែរ
| ធាតុ | តម្លៃ |
|---|---|
| ចំណងជើង | ចំណាប់អារម្មណ៍គន្លឹះរបស់ក្រុមការងារថវិកាសង្គមស៊ីវិល ដាក់ស្នើក្រុមការងារបច្ចេកទេសនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ |
| ប្រភេទឯកសារ | របាយការណ៍/ សេចក្តីថ្លែងការណ៍ |
| ភាសារបស់ឯកសារ |
|
| ទម្រង់ | |
| កំណែ/បោះពុម្ពលើកទី | ១ |
| សិទ្ធិ | © ២០២៥ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ |
| អាជ្ញាប័ណ្ណ | ការងារនេះត្រូវបានផ្តល់អាជ្ញាប័ណ្ណក្រោម Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License (CC BY-NC-ND 4.0). |
| កំហិតនៃការចូល និងប្រើប្រាស់ | អ្នកអាចទាញយក និងចែករំលែកឯកសារនេះសម្រាប់គោលបំណងផ្ទាល់ខ្លួន អប់រំ ឬមិនមែនពាណិជ្ជកម្ម ដោយមានលក្ខខណ្ឌថាអ្នកផ្តល់ការទទួលស្គាល់ផ្លូវការសមស្របដល់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។ អ្នកមិនអាចកែប្រែ សម្រប ឬប្រើប្រាស់ឯកសារនេះសម្រាប់គោលបំណងពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនឡើយ។ |
| កាលបរិច្ឆេទផ្ទុកឡើង | ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ |
| កាលបរិច្ឆេទបង្កើត | ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ |