ការរាយការណ៍ស្ដីពីបញ្ហាការរំលោភបំពានដីធ្លី ដោយអង្គការសហគមន៍

| 23-ខែ​សីហា-2021

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ អង្គការសហគមន៍នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរាយការណ៍ទៅអភិបាលខេត្ត និងអាជ្ញាធរស្រុកអំពីបញ្ហារំលោភយកដីសហគមន៍ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧០ នាក់។ ជាលទ្ធផល អភិបាលរងខេត្តបានចុះទៅសហគមន៍នេសាទសាមគ្គី នៅក្នុងថ្ងៃតែមួយ ដើម្បីពិនិត្យមើលបញ្ហានេះ។ គាត់បានពិភាក្សាជាមួយមេដឹកនាំសហគមន៍ ហើយបានប្រមូលព័ត៌មាន និងប្រាប់សមាជិកសហគមន៍ថា គាត់នឹងរាយការណ៍ពីបញ្ហានេះ ដោយនឹងព្យាយាមរកដំណោះស្រាយមកជូនប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះត្រូវបានសម្របសម្រួលនៅក្នុងក្របខណ្ឌនៃគម្រោងរបស់យើង ដែលមានឈ្មោះថា សំឡេង និងសកម្មភាពប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តល់មូលនិធិដោយ Bread for the World និង DanChurchAid និងអនុវត្តដោយ API ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់អង្គការសហគមន៍ ដើម្បីតស៊ូមតិរាល់បញ្ហារបស់ខ្លួន និងមានសំឡេងពិតប្រាកដ នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តជាសាធារណៈ។