ក្រុមប្រឹក្សាមូលដ្ឋានពង្រឹងជំនាញអភិបាលកិច្ចល្អ

| 9-ខែ​កក្កដា-2021

API, Aide et Action (AEA) និងសមាគមក្រុមប្រឹក្សាខេត្តចំនួន ៦ បានរៀបចំវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិត ដែលផ្តោតលើអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១។ សមាជិកក្រុមប្រឹក្សាមូលដ្ឋានប្រមាណ ៨០ នាក់ ដែលក្នុងនោះប្រហែលមួយភាគបួនជាស្ដ្រី បានចូលរួមក្នុងសកម្មភាព ហើយបានឆ្លុះបញ្ចាំងពីការអនុវត្តអភិបាលកិច្ចរបស់ពួកគេ ក៏ដូចជាឱកាសនៃការចូលរួម ដែលពួកគេបានផ្តល់ជូនអ្នកបោះឆ្នោតឲ្យខ្លួន។ ស្ថិតិ ដែលយើងបានធ្វើឡើងបានបង្ហាញថា ១០% នៃមន្រ្តី ដែលបានចូលរួមទទួលបានពិន្ទុមធ្យម ៥៣% បានពិន្ទុល្អ និង ៣៧% បានពិន្ទុល្អប្រសើរ។ អ្នកចូលរួមភាគច្រើននិយាយថា ពួកគេពេញចិត្តនឹងការបង្ហាត់បង្ហាញតាមអ៊ីនធឺណិត។ ជាពិសេសនោះ ពួកគេចូលចិត្តមាតិកា ដែលទាក់ទងនឹងតុល្យភាពជីវិតការងាររបស់ខ្លួន ក៏ដូចជាជំនាញសម្របសម្រួល និងវិធីសាស្រ្តដែលយកមកអនុវត្ត។ ទាំងនេះគឺជាសកម្មភាពដែលគាំទ្រដោយសហភាពអឺរ៉ុប ហើយវាគឺជាផ្នែកមួយនៃគម្រោងរួមរបស់យើង ដែលមានឈ្មោះថា ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋាន ។