ក្រុមប្រឹក្សាមូលដ្ឋានស្វែងយល់អំពីភាពជាអ្នកដឹកនាំ

| 11-ខែ​មិថុនា-2021

នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ក្រុមគម្រោងរបស់យើងបានផ្តល់ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតពេញមួយថ្ងៃ លើជំនាញភាពជាអ្នកដឹកនាំ ដល់ថ្នាក់ដឹកនាំ និងសមាជិកជាង ១០០ នាក់នៃសមាគមក្រុមប្រឹក្សាខេត្តក្នុងតំបន់គោលដៅទាំង ៦ ។ ការផ្តោតសំខាន់នោះ គឺលើអ្វីដែលធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំល្អ របៀបនៃការដឹកនាំខុសៗគ្នា ភាពខុសគ្នារវាងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និងការណែនាំបង្ហាត់បង្រៀនដល់អ្នកដទៃ។ គ្រូបង្វឹកបានអនុវត្តវិធីសាស្រ្តជាច្រើន ដើម្បីឱ្យអ្នកចូលរួមក្នុងការពិភាក្សានេះ លើកឡើងជាសំណួរ ដើម្បីទាញយកសក្តានុពលផ្ទាល់របស់អ្នកចូលរួម ក្នុងការស្វែងរកដំណោះស្រាយដោយខ្លួនឯង។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល អ្នកចូលរួមភាគច្រើនបានទទួលស្គាល់ថាអ្នកដឹកនាំល្អ ត្រូវបានបង្កើតឡើងមក មិនមែនកើតដោយឯកឯងទេ។ ពួកគេក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងទម្រង់ផ្សេងៗគ្នានៃភាពជាអ្នកដឹកនាំ ដែលបង្ហាញពីមេរៀនមួយចំនួន ដែលពួកគេបានរៀន និងបានទទួលស្គាល់ពីភាពប្រសើរឡើងនូវរបៀបដឹកនាំរបស់ពួកគេ។ អ្នកចូលរួមភាគច្រើនបានលើកឡើងនូវបំណងប្រាថ្នា ក្នុងការចង់បង្កើនជំនាញគ្រប់គ្រង និងដឹកនាំរបស់ពួកគេ ដើម្បីបំពេញមុខងាររបស់ខ្លួនឱ្យកាន់តែប្រសើរនៅក្នុងក្រុមប្រឹក្សាមូលដ្ឋាន។ ជាចុងក្រោយ អ្នកចូលរួមបានចែករំលែកគំនិតអំពីការធ្វើការងារជាក្រុម នៅកន្លែងធ្វើការរបស់ពួកគេ និងកំណត់នូវដំណោះស្រាយ ដើម្បីកែលម្អបរិយាកាសការងាររបស់ខ្លួន។ សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោង ដែលមានឈ្មោះថា ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងប្រតិបតិ្តការរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋានoandordquo; ដែលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប និងអនុវត្តដោយសមាគមក្រុមប្រឹក្សាមូលដ្ឋានក្នុងខេត្តពោធិ៍សាត់ រួមជាមួយអង្គការ Aide et Action និង API។