ការវាយតម្លៃតម្រូវការសម្រាប់ក្រុមជនងាយរងគ្រោះ

| 7-ខែ​សីហា-2020

ដើម្បីធ្វើឲ្យអាជ្ញាធរមូលដ្ឋានឆ្លើយតបបានកាន់តែរហ័ស​ចំពោះបញ្ហាដ៏ពិតប្រាកដរបស់ពលរដ្ឋ ជាដំបូង យើងត្រូវដឹងថាតើបញ្ហាទាំងនេះជាអ្វីជាមុនសិន។ ជាពិសេស សម្រាប់ក្រុមជនងាយរងគ្រោះ វាពិតជាពិបាកក្នុងការបង្ហាញកង្វល់របស់ខ្លួន តាមវិធីឲ្យមានប្រសិទ្ធភាព ពីព្រោះសំឡេងរបស់ពួកគេ ជារឿយៗ​ មិនត្រូវបានគេអើពើឡើយ។ ដូច្នេះ នៅក្នុងគម្រោង ដែលផ្ដល់មូលនិធិដោយសហគមន៍អឺរ៉ុបរបស់យើង ដែលផ្តោតលើការកសាងសមត្ថភាពសម្រាប់សមាជិកក្រុមប្រឹក្សាមូលដ្ឋាននោះ​ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការសម្ភាសន៍ក្រុមជនពិការ ជនចាស់ជរា​ដែលមានក្មេងក្នុងបន្ទុក​ ស្ត្រី​ និងពលរដ្ឋដែលមានប្រាក់ចំណូលទាប ដោយជួយពួកគេឲ្យពិភាក្សាអំពីតម្រូវការ និងការទាមទាររបស់ខ្លួនជាមួយអាជ្ញាធរ ហើយកំណត់ដំណោះស្រាយ។

width=100opercento

នៅដើមខែសីហាឆ្នាំ ២០២០ ក្រុមការងារគម្រោងរូរបស់យើងដឹកនាំដោយគ្រូបណ្ដុះបណ្ដាលគឺលោកបណ្ឌិត ព្រំ វឌ្ឍនា និង លោក ស៊ឹម អឿន បានបន្តសកម្មភាពទាំងនេះ នៅក្នុងខេត្តកំពង់ធំទៀត បន្ទាប់ពីការស្ទង់មតិស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងកាលពីខែមុននៅខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់។ ក្នុងរយៈពេលបីថ្ងៃ ក្រុមអ្នកស្ម័គ្រចិត្ត អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ មន្ត្រីក្នុងមូលដ្ឋាន ក៏ដូចជាតំណាងដៃគូការអនុវត្តរបស់យើង មកពី Aide et Action និង AMDSCPUR បានជួយយើងក្នុងការសម្ភាសន៍មនុស្សជិត ៣០០ នាក់ មកពីស្រុកចំនួន ៦ ផ្សេងគ្នាក្នុងខេត្តកំពង់ធំ។ ទន្ទឹមនឹងនេះ យើងបានផ្តល់ការបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាមូលដ្ឋាននៅក្នុងខេត្តនេះ ក្នុងគោលបំណងដើម្បីឲ្យការបំពេញមុខងាររបស់ពួកគេ កាន់តែប្រសើរឡើង និងវាយតម្លៃតម្រូវការរបស់អ្នកចូលរួម ដោយខ្លួនគេផ្ទាល់នាពេលអនាគត។ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងប្រមូលទិន្នន័យនៅក្នុងខេត្តទាំង ៦ ដែលគម្រោងរបស់យើងកំពុងត្រូវបានអនុវត្ត នឹងហូរចូលទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន ហើយនឹងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់យើងផងដែរ។

width=100opercento