នៅឆ្នាំ ២០២០ API បានបន្តគោលដៅជាយុទ្ធសាស្រ្តក្នុងការសម្រេចបាននូវសិទ្ធិ និងការលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយផ្តោតលើស្ត្រី យុវជន និងក្រុមដែលជួបការលំបាកមានដូចជាពលរដ្ឋមានប្រាក់ចំណូលទាប ជនមានពិការភាព ជនជាតិដើម និងនៅកុមារដែលមិនបានចូលសាលារៀនជាដើម។ ដើម្បីឲ្យឆ្ពោះទៅដល់គោលដៅនេះ API បានបន្ដខិតខំធ្វើឲ្យប្រសើរឡើងនូវការទទួលបានព័ត៌មានសាធារណៈ (A2I) របស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេនៅក្នុងអភិបាលកិច្ចមូលដ្ឋាន និងការត្រួតពិនិត្យការផ្តល់សេវាសាធារណៈ និងដើម្បីអភិវឌ្ឍសមត្ថភាពសង្គមស៊ីវិលក្នុងការចូលរួមតស៊ូមតិ និងការជះឥទ្ធិពលទៅលើគោលនយោបាយ។ API បានបង្កើតភាពខ្លាំង ខុសប្លែកពីគេរបស់ខ្លួនបន្ថែមទៀត ដើម្បីកសាងសមត្ថភាពសម្រាប់ការផ្លាស់ប្តូរ និងផ្សារភ្ជាប់សំឡេងប្រជាពលរដ្ឋ សហគមន៍ និងសង្គមស៊ីវិល ជាមួយការបង្កើតគោលនយោបាយថ្នាក់ជាតិ និងនៅក្នុងការធ្វើឲ្យសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលមូលដ្ឋានអាចយល់ និងបំពេញសិទ្ធិ និងគោលនយោបាយរដ្ឋាភិបាលជាថ្មីម្តងទៀត សម្រាប់ការទទួលបានព័ត៌មានសាធារណៈ ការចូលរួមរបស់ពលរដ្ឋនៅក្នុងអភិបាលកិច្ចមូលដ្ឋាន និងការតស៊ូមតិក្នុងក្ដីកង្វល់របស់ប្រជាពលរដ្ឋនៅគ្រប់កម្រិត។
API ក៏ជួបប្រទះនូវការពន្យារពេលក្នុងសកម្មភាពការងារនៅតាមទីកន្លែងផ្ទាល់ ដោយសារតែវិធានការសុខភាពសាធារណៈ ដែលបានដាក់កម្រិតការប្រមូលផ្តុំជាសាធារណៈ និងចំនួនអ្នកចូលរួមដែលត្រូវបានកំណត់នៅក្នុងព្រឹត្តិការណ៍នីមួយៗ។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២០ ដែលជាឆ្នាំទី ២ នៃរយៈពេលអនុវត្តផែនការយុទ្ធសាស្ត្របច្ចុប្បន្ន សកម្មភាពគម្រោងភាគច្រើន និងគោលដៅសំខាន់ៗត្រូវបានអនុវត្តដោយជោគជ័យ ទោះបីជាមានការរាតត្បាតជាសកលកើតឡើងដោយសារវីរុសកូរ៉ូណាក៏ដោយចុះ។ ក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ ១៩ នេះ ការរៀនសូត្រ និងទំនាក់ទំនងតាមអនឡាញបានបង្ហាញពីសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអនុវត្តគម្រោង ហើយវានៅតែជាវិធីសាស្រ្តដ៏ល្អសម្រាប់អង្គការ និងក្រុមអ្នកទទួលផលនាពេលអនាគតតទៅមុខទៀត។ អ្នកអាចអានរបាយការណ៍ប្រចាំឆ្នាំរបស់យើងនៅទីនេះបាន។