ដៃគូរបស់យើង

API ធ្វើការដើម្បីលើកកម្ពស់សំឡេង និងសិទ្ធិមនុស្ស។​ យើងលើកឡើងអំពីតម្រូវការ និងក្តីកង្វល់របស់ក្រុមជនងាយរងគ្រោះ និងក្រុមផ្សេងៗទៀតតាមរយៈ យុទ្ធសាស្រ្តភាពជាដៃគូជាមួយអង្គការសហគមន៍ ស្ថាប័នរដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ម្ចាស់ជំនួយអន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ API ធ្វើការជាមួយក្រុមអង្គការ និងវិទ្យាស្ថានដែលជាដៃគូចម្រុះ ដែលមានបេសកម្មរួមជាមួយខ្លួន ដើម្បីបម្រើនូវតម្រូវការនៃការអភិវឌ្ឍសង្គម និងលទ្ធិប្រជាធិបតេយ្យកម្ពុជា ក្នុងរយៈពេលវែង តាមរយៈការផ្តល់អំណាចឲ្យប្រជាជន ដើម្បីធ្វើអន្តរកម្មជាមួយរដ្ឋាភិបាលរបស់ពួកគេ ក្នុងការការពារសិទ្ធិរបស់ខ្លួន និងផ្តល់តាមតម្រូវការរបស់ពួកគេ។ ដើម្បីសម្រេចនូវគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួន API ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពីដៃគូអន្តរជាតិមួយចំនួន។

ម្ចាស់ជំនួយ

Wilde Ganzen

មូលនិធិ Wilde Ganzen

DFAT

Australian Aid

WV

អង្គការទស្សនៈពិភពលោក

WB

ធនាគារពិភពលោក

VOICE

កម្មវិធីរបស់ក្រសួងការបរទេសហូឡង់

USAID

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ

UNICEF

អង្គការយូនីសេហ្វ

UNESCO

អង្គការយូណេស្កូ

UNDP

កម្មវិធីការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ

UNDEF

មូលនិធិប្រជាធិបតេយ្យនៃអង្គការសហប្រជាជាតិ

TIC

អង្គការតម្លាភាពអន្តរជាតិកម្ពុជា

TAF

មូលនិធិអាស៊ី

TEI

វិទ្យាស្ថានបរិស្ថានប្រទេសថៃ

SIDA

ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងកិច្ចសហប្រតិបត្តិការស៊ុយអ៊ែត

SDC

ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស

R4D

វិទ្យាស្ថានលទ្ធផលសម្រាប់ការអភិវឌ្ឍ

Pact

អង្គការ Pact កម្ពុជា

OXFAM

អង្គការ Oxfam កម្ពុជា

OSI

វិទ្យាស្ថានសង្គមបើកទូលាយ

ICCO

InterChurch Organisation for Development Cooperation

GRSP

ភាពជាដៃគូសាកលសម្រាប់សុវត្ថិភាពផ្លូវថ្នល់/គម្រោងមនុស្សជាតិរបស់ Bloomberg

Forum Syd

Forum Syd

FHI360

អង្គការសុខភាពគ្រួសារអន្តរជាតិ

EU

សហភាពអឺរ៉ុប

EWMI

វិទ្យស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម

Diakonia

Diakonia

DI

Development Innovations

DCA

DanChurchAid

DANIDA

ទីភ្នាក់ងារដាណឺម៉ាកសម្រាប់ការអភិវឌ្ឍអន្តរជាតិ

CtGA

Change the Game Academy

CIDSE

កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍ និងសាមគ្គីភាព

CARE

អង្គការ CARE កម្ពុជា

BE

ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា

BfdW

Bread for the World

បណ្តាញ

TAI

ការផ្តួចផ្តើមស្តីពីសិទ្ធិក្នុងការទទួលបាន គឺជាបណ្តាញអន្តរជាតិមួយ ដែលមានក្រុមអង្គការសង្គមស៊ីវិលជាង ២០០ មកពីប្រទេសជិត ៥០ នៅលើពិភពលោក ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវសិទ្ធិទទួលបានព័ត៌មាន ការចូលរួមពីសាធារណៈ និងការទទួលបានយុត្តិធម៌ ជាពិសេសនៅក្នុងបញ្ហា ដែលប៉ះពាល់ដល់បរិស្ថាន។ API បានក្លាយជាសមាជិករបស់ TAI តាំងពីឆ្នាំ ២០១០ ហើយបានចូលរួមប្រជុំយ៉ាងទៀងទាត់ នៅក្នុងកិច្ចប្រជុំនៃបណ្ដាញក្នុងតំបន់អាស៊ីអាគ្នេយ៍។

A2I WG

នៅក្នុង ក្រុមការងារក្នុងការទទួលបានព័ត៌មាន (A2I WG) ដែលត្រូវបានស្គាល់ពីមុនមកថាជា ក្រុមការងារនៃសេរីភាពព័ត៌មាននោះ API យើងបានដើរតួជាអ្នកសម្របសម្រួល ចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលការខិតខំប្រឹងប្រែងការតស៊ូមតិ ដើម្បីច្បាប់មួយនៃការទទួលព័ត៌មាន បានចាប់ផ្តើមលេចរូបរាងឡើង។ ក្នុងពេលបច្ចុប្បន្ន បណ្តាញនេះមានក្រុមប្រមាណជាង ២០ អង្គការ ដែលគោលបំណងសំខាន់របស់ខ្លួន គឺដើម្បីធ្វើឲ្យប្រសើរឡើងនៃសេចក្ដីព្រាងច្បាប់ និងចង់ឲ្យបានអនុម័តដោយរដ្ឋសភា។

CRSN

ក្នុងនាមជាសមាជិកនៃ បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា API បានទទួលជោគជ័យ ក្នុងការតស៊ូមតិដើម្បីច្បាប់ចរាចរណ៍ថ្មី ដែលត្រូវបានអនុម័តដោយរដ្ឋសភានៅឆ្នាំ ២០១៤។ ជាមួយគ្នានឹងអង្គការជាង ១០០ ទៀត យើងបានផ្តោតទៅលើការត្រួតពិនិត្យការអនុវត្តរបស់ច្បាប់ និងការស្នើសុំឲ្យមានការពង្រឹងបន្ថែមទៀត ដើម្បីសុវត្ថិភាពចរាចរណ៍។

BWG

ក្រុមការងារថវិកា(BWG) គឺជាសម្ព័ន្ធភាពជាតិមួយ នៃអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងតម្លាភាពថវិកា និងគណនេយ្យភាព ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នា ពួកយើងធ្វើការតស៊ូមតិ ដើម្បីទទួលបានព័ត៌មាននៃថវិកា និងការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ ក្នុងដំណើរការនៃថវិកា។ ពួកយើងក៏ធ្វើការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹង ថវិកា ការវិភាគ និងពិភាក្សាទៅលើបញ្ហាសំខាន់ៗ ដែលទាក់ទងនឹងថវិកាជាតិផងដែរ។

NACOC

API ក៏បានធ្វើការជាសមាជិកស្នូលនៃគណៈកម្មាធិការរៀបចំសន្និសីទស្តីពីការតស៊ូមតិថ្នាក់ជាតិ ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ មកម្ល៉េះ។ យើងចូលរួមសិន្និសីទការតស៊ូមតិប្រចាំឆ្នាំ ដែលភាគច្រើនផ្តោតទៅលើបញ្ហាដែលទាក់ទងនឹងអភិបាលកិច្ចល្អ នៃធនធានធម្មជាតិ ដែលចូលរួមដោយអ្នកតស៊ូមតិកម្ពុជារាប់រយនាក់ រួមនិងអ្នកតំណាងអង្គការ ម្ចាស់ជំនួយអន្តរជាតិ មន្ត្រីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

CRRT

API គឺជាសមាជិកស្នូល នៃក្រុមដែលមានឈ្មោះថា កម្ពុជាដើម្បីតម្លាភាពនៃចំណូលធនធាន ដែលផ្តោតទៅលើការទទួលបានព័ត៌មានទៅលើបញ្ហាបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។ នៅទីនោះ យើងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍជំនាញនៃការតស៊ូមតិរបស់ក្រុមការងារយើង និងយើងក៏ជាផ្នែកមួយនៃក្រុមប្រឹក្សាភិបាលផងដែរ។

LOGIN ASIA

ការផ្តួចផ្តើមអភិបាលកិច្ចមូលដ្ឋាន និងបណ្តាញ (LOGIN) គឺជាបណ្តាញអន្តរជាតិ នៃស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ ដែលមានបំណងលើកកម្ពស់វប្បធម៌នៃការសិក្សា និងការផ្លាស់ប្តូរអភិបាលកិច្ចរបស់រដ្ឋ នៅក្នុងបរិបទមូលដ្ឋាន។ វារួមបញ្ចូលទាំង អ្នកតំណាងដែលត្រូវបានជ្រើសតាំង ស្ថាប័នបណ្តុះបណ្តាល ក្រុមផ្នែកគំនិត នាយកដ្ឋានរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល មកពី ១២ ប្រទេសផ្សេងគ្នា។ LOGIN មានបំណងចង់ធ្វើឲ្យអភិបាលកិច្ចមូលដ្ឋាន ឲ្យមានការចូលរួម គណនេយ្យភាព ការរាប់បញ្ចូលគ្នា និងការឆ្លើយតបទៅប្រជាពលរដ្ឋ កើនឡើងច្រើនជាងមុន។

CCC

គណៈកម្មាធិការកិច្ចសហប្រតិបត្តិការដើម្បីកម្ពុជា គឺជាអង្គការមេមួយនៃសង្គមស៊ីវិលកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកប្រមាណជាង ១៥០ អង្គការ។ គោលបំណងសំខាន់របស់គណៈកម្មាធិការនេះ គឺដើម្បីកសាងសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអង្គការដទៃទៀត ដែលចែករំលែកគុណតម្លៃដូចគ្នាដូចជា អភិបាលកិច្ចល្អ ការអភិវឌ្ឍដោយនិរន្តរភាព និងការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ។

CPDD

សម្ព័ន្ធភាពដើម្បីភាពជាដៃគូក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ដែលក្នុងឆ្នាំ ២០១៧ ត្រូវបានស្គាល់ថាជា ក្រុមការងារសម្រាប់ភាពជាដៃគូនៃវិមជ្ឈការ (WGPD) គឺជាបណ្តាញមួយនៃអង្គការសហគមន៍ ដែលចូលរួមក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការជួយក្នុងការពង្រឹងគោលនយោបាយរបស់រដ្ឋាភិបាល និងការអនុវត្ត។ សម្ព័ន្ធភាពដើម្បីភាពជាដៃគូក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ផ្តល់ជូននូវបរិបទសម្រាប់អង្គការសហគមន៍ដើម្បីសិក្សា ចែករំលែក និងបង្កើតសំឡេងរួម ដើម្បីក្លាយខ្លួនជាអ្នកតស៊ូមតិ សម្រាប់ការចូលរួមដ៏សកម្ម និងមានអត្ថន័យ ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ API គឺជាសមាជិកគណៈកម្មាធិការដឹកនាំបណ្តាញនេះ ហើយចាប់តាំងពីឆ្នាំ ២០១៩ មក យើងបានដើរតួនាទីជាអគ្គលេខាធិការនៃគណៈកម្មាធិការនេះផងដែរ។

សង្គមស៊ីវិល

API រក្សាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ជាមួយនឹងអង្គការសង្គមស៊ីវិលមួយចំនួន ដែលភាគច្រើនគឺជាដៃគូគម្រោងរបស់យើង។ ដៃគូទាំងនោះ គឺសុទ្ធសឹងតែជាអង្គការសហគមន៍ ដែលមានភាពសកម្មនៅថ្នាក់មូលដ្ឋាននៃឃុំ ឬក៏ស្រុកនានា ហើយពួកគេទាំងនោះ គឺជាគោលដៅដ៏សំខាន់មួយ ក្នុងចំណោមនៃការខិតខំប្រឹងប្រែងជាប់របស់យើង ដើម្បីឆ្ពោះទៅរកការផ្តល់អំណាច ការចូលរួមយ៉ាងសកម្មក្នុងការធ្វើការសម្រេចចិត្ត និងការទទួលបានព័ត៌មាន។ យើងមានមោទនភាពចំពោះដៃគូមូលដ្ឋានរបស់យើង ហើយយើងមើលឃើញថា កិច្ចសហប្រតិបត្តិការនេះជាទ្រព្យមានតម្លៃ ហើយក៏ជាអ្វីដែលធ្វើឲ្យ API មានភាពខុសប្លែកពីគេទាំងអស់។

 

ទន្ទឹមនឹងនេះ យើងមិនបានគិតថា ដៃគូរបស់យើងគ្រាន់តែជាអ្នកទទួលផលអកម្មនោះទេ ប៉ុន្តែជាតួអង្គដែលមានសិទ្ធិអំណាចក្នុងខ្លួន ក្នុងដំណើរការដ៏ទូលំទូលាយនៃលទ្ធិប្រជាធិបតេយ្យ និងទំនើបកម្មនៃសង្គមកម្ពុជា។ សំឡេងរបស់ពួកគេ គឺសំខាន់ណាស់ ពីព្រោះពួកគេជាតំណាងឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់សិទ្ធិ។ អ្នកអាចរកព័ត៌មានលម្អិតបន្ថែម និងក្តីបារម្ភរបស់ពួកគេ ដោយការចូលទៅក្នុងគេហទំព័រមួយទៀត ដែលបង្ហាញអំពីកម្មវិធីសំខាន់ និងគម្រោងបស់យើង។ នៅក្នុងចំណោមអង្គការសង្គមស៊ីវិលដែលសកម្ម និងត្រូវបានគេស្គាល់់ច្រើននៅក្នុងថ្នាក់ជាតិនោះ យើងសូមបង្ហាញឈ្មោះ និងអរគុណយ៉ាងជ្រាលទៅកាន់ដៃគូយើង ដែលមានដូចខាងក្រោម៖

CPDD

អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

VSG

ក្រុមទ្រទ្រង់ភូមិ

PALC

សមាគមថ្នាក់ខេត្តនៃក្រុមប្រឹក្សាមូលដ្ឋាន

NGS

ដំណោះស្រាយសាកល Nickol

MB

ម្លប់បៃតង

InSTEDD

Innovative Support for Emergencies, Diseases and Disasters

IDEA

សមាគមឯករាជ្យ និងប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

FACT

ក្រុមរួបរួមដើម្បីអភិរក្សធនធានជលផល

Epic Arts

Epic Arts

COWS

អង្គការទ្រទ្រង់ស្ត្រីខ្មែរ

CCIM

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

Article 19

Article 19

AEA

Aide et Action

គោលការណ៍នៃភាពជាដៃគូ

API ប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្រប់ស្ថាប័នទាំងអស់ ទាំងជាតិ និងអន្តរជាតិ ដែលចែករំលែកគុណតម្លៃ នៃការតស៊ូមតិរបស់ខ្លួនក្នុងការផ្លាស់ប្តូរជាវិជ្ជមាន និង ដោយសន្តិភាពរបស់សង្គម។ API កសាងសមត្ថភាព និងគាំទ្រស្ថាប័ន និងអង្គការផ្សេងៗ ដែលការធ្វើដូច្នេះ អាចឲ្យពួកគេអាចដោះស្រាយបញ្ហា ក្តីកង្វល់ និងតម្រូវការរបស់ក្រុមជនងាយរងគ្រោះ នៅក្នុងតំបន់គោលដៅ។ កា​ររៀបចំភាពជាដៃគូនេះ គឺត្រូវបានរៀបចំឡើងដើម្បីទទួលបានទាំងលទ្ធផល និងការកសាងសមត្ថភាពទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ API មើលឃើញថាភាពជាដៃគូ គឺជាទំនាក់ទំនងមួយដែលមានខ្លឹមសាររវាង API និងអង្គការមួយ ឬច្រើន ក្នុងការចូលរួមចែករំលែកការទទួលខុសត្រូវ ក្នុងការធ្វើឲ្យមានសកម្មភាព ដែលមានប្រយោជន៍ចំពោះគ្នាទៅវិញទៅមក។ ដើម្បីប្រាកដថា សកម្មភាពទាំងនេះដំណើរការទៅយ៉ាងរលូន API ធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីឲ្យមានការយល់ដឹងនូវគោលការណ៍នៃការអនុវត្តភាពជាដៃគូល្អ ដូចខាងក្រោម៖

 

  • មុននឹងលិខិតដាក់ពាក្យគម្រោង ត្រូវបានដាក់ជូនឲ្យអាជ្ញាធរចុះកិច្ចសន្យា គ្រប់ដៃគូទាំងអស់គួរតែយល់ អំពីលិខិតដាក់ពាក្យនោះ និងតួនាទីរបស់ខ្លួន នៅក្នុងសកម្មភាពនៃគម្រោង។
  • គ្រប់ដៃគូទាំងអស់ គួរតែយល់អំពីកាតព្វកិច្ចរៀងៗខ្លួនក្នុងកិច្ចសន្យា ប្រសិនបើជំនួយត្រូវបានផ្តល់ឲ្យ
  • API នឹងពិគ្រោះជាមួយដៃគូខ្លួនឲ្យបានទៀងទាត់ និងផ្តល់ដំណឹងទៅពួកគេយ៉ាងពេញលេញ អំពីដំណើរការនៃសកម្មភាព
  • គ្រប់ដៃគូទាំងអស់ គួរតែទទួលបានច្បាប់ចម្លងនៃរបាយការណ៍លម្អិត និងហិរញ្ញវត្ថុ ដែលក៏ត្រូវបានផ្ញើទៅឲ្យអាជ្ញាធរចុះកិច្ចសន្យាផងដែរ
  • ការស្នើសុំសម្រាប់ការផ្លាស់ប្តូរសំខាន់ នៅក្នុងគម្រោង (ដូចជា សកម្មភាព ដៃគូ ។ ល។) គួរតែត្រូវបានយល់ព្រម ដោយគ្រប់ដៃគូទាំងអស់ មុននឹងប្រគល់ឲ្យអាជ្ញាធរចុះកិច្ចសន្យា។
  • ការប្រជុំជាមួយដៃគូទៀងទាត់​ គួរតែត្រូវបានធ្វើឡើង ដើម្បីឲ្យប្រាកដពីការចូលរួមទាក់ទង ការដឹងពីបញ្ហាប្រឈម និងភាពជោគជ័យ ដែលឆ្លុះបញ្ចាំង និងចែករំលែកការអនុវត្ត ដែលល្អបំផុត។
  • គម្រោងទូទៅគួរតែពឹងផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងយុទ្ធសាស្រ្ដច្រកចេញ ដែលច្បាស់លាស់ ក្នុងករណីដែលដៃគូខាងណា ចង់បញ្ចប់កិច្ចព្រមព្រៀង។

រដ្ឋាភិបាល

API ក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការក្នុងជួររដ្ឋាភិបាលកម្ពុជាមួយចំនួន ដើម្បីធ្វើការចូលរួមចំណែកអភិវឌ្ឍដោយស្ថិរភាពយូរអង្វែង នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ការជួយតស៊ូមតិដើម្បីសិទ្ធិមនុស្ស ការកាត់បន្ថយភាពក្រីក្រ ការទទួលបានព័ត៌មាន ការពង្រឹងបទបញ្ញត្តិដែលមានស្រាប់ និងការអនុវត្តច្បាប់ឲ្យបានកាន់តែល្អប្រសើរ វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ស្មើភាព និងបញ្ហាដទៃទៀតជាច្រើន។ ស្ថាប័នរដ្ឋាភិបាល ដែលជាដៃគូរបស់យើងមានដូចជា៖

NAC

រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា

Senate

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​

MoI

ក្រសួងព័ត៌មាន

MInt

ក្រសួងមហាផ្ទៃ

MoEYS

ក្រសួងអប់រំ យុវជន និងកីឡា​

MoH

ក្រសួងសុខាភិបាល​

NCDD

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​