ចាប់តាំងពី API ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ មក API ត្រូវបានគេស្គាល់ដោយសារការចូលរួមក្នុងការជំរុញ និង ការចូលរួមចំណែក ក្នុងការបន្ថែមនូវកំណែទម្រង់វិមជ្ឈការរបស់រដ្ឋាភិបាល និងយុទ្ធនាការដ៏ជោគជ័យសម្រាប់ច្បាប់មួយស្តីពីការទទួលបានព័ត៌មានសាធារណៈរបស់ខ្លួន និងការបង្ហាញចេញនូវព័ត៌មាន ក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ បន្ទាប់មក ច្បាប់នោះត្រូវបានឆ្លងកាត់គណៈរដ្ឋមន្រ្ដីនៅឆ្នាំ ២០១៥ ដែលក្រោយមកជាសេចក្តីព្រាងច្បាប់ចាស់មួយ បានបរិយាយយ៉ាងល្អិតល្អន់នៅឆ្នាំ២០១៨ ហើយបច្ចុប្បន្នកំពុងតែរង់ចាំ ការអនុម័តដោយរដ្ឋសភា។ ដោយសារតែសមិទ្ធផលទាំងនេះ API បានទទួលមតិឆ្លើយតបវិជ្ជមានជាសាកលពីអង្គការកម្ពុជា និងអង្គការអន្តរជាតិ ក្នុងភាពដែលអាចជឿទុកចិត្តបាន ភាពទាក់ទងគ្នា និងវិជ្ជាជីវៈរបស់ខ្លួន។
ការងាររបស់យើង

យើងផ្តោតលើការរាប់បញ្ចូលជាមួយគ្នា

វិធីសាស្ត្ររបស់ API គឺអាស្រ័យទៅលើសិទ្ធិមនុស្ស និងមានបំណងក្នុងការបំពេញនូវសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិនារី យុវជន និងក្រុមដែលងាយរងគ្រោះ ក៏ដូចជាផ្តល់អំណាចជូនពួកគេផងដែរ។ តាមទស្សនៈយើង ប្រជាពលរដ្ឋគួរតែដើរតួនាទីជាអ្នកដែលលើកឡើងនូវការទាមទារ និងក្តីកង្វល់របស់ពួកគេជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត និងចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រកបដោយស្ថិរភាពក្នុងប្រទេសកម្ពុជា។ API ស្វែងរកសមភាពយេនឌ័រ និងសិទ្ធិស្ត្រី ការផ្តល់អំណាចឲ្យយុវជន និងការរាប់បញ្ចូលក្រុមជនងាយរងគ្រោះ ជាឧទាហរណ៍ មានដូចជាជនក្រីក្រ ជនពិការ ជនជាតិដើមភាគតិច និងក្មេងៗដែលនៅក្រៅសាសារៀន។ យោងទៅតាមផែនការយុទ្ធសាស្រ្តរបស់អង្គការសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ API ផ្ដោតជាសំខាន់ លើក្រុមប្រជាពលរដ្ឋទាំងនោះ។
យើងតាមទាន់ជាមួយពេលវេលា
ដោយសារតែ កម្ពុជាបានផ្លាស់ប្តូរ ក្នុងពេលកន្លងមក ដូច្នេះ API ក៏បានវិវត្តដើម្បីរ៉ាប់រងនូវតួនាទី និងមុខងារថ្មីផងដែរ។ ជាមួយនឹងផែនការយុទ្ធសាស្រ្តថ្មីរបស់ខ្លួន API បន្តធ្វើការក្នុងមូលដ្ឋានដែលជាគោលដៅកាលពីមុនរបស់ខ្លួន ប៉ុន្តែនឹងពង្រីកគម្រោងនៅស្រុក និងខេត្តជិតខាងឯទៀត និងជាពិសេសនឹងបង្កើតការផ្តោតថ្មីមួយទៀតនៅតំបន់ទីប្រជុំជន ។ នេះគឺជាការឆ្លើយតបមួយទៅនឹង ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ដែលកើនឡើងដោយសារចំណាកស្រុករបស់យុវជន ហើយយុវជននោះហើយ ដែលជាអ្នកផ្លាស់ប្តូរសង្គមដ៏សំខាន់។ឌីជីថលភាវូបនីយកម្មគឺជាប្រធានបទបន្ថែមមួយ ដែលនឹងឆ្លុះបញ្ចាំងអំពីកម្មវិធីទាំងអស់របស់ API។ ដោយសារតែ ភាគច្រើននៃប្រជាជនកម្ពុជា ពិសេសពលរដ្ឋវ័យក្មេង កំពុងប្រើប្រាស់អ៊ីនធឺណិត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វាផ្ដល់ជាឱកាស និងការប្រកួតប្រជែងថ្មីៗ ដែលកំពុងរង់ចាំឲ្យយកទៅប្រើប្រាស់ និងលើកមកនិយាយដោះស្រាយ។
កម្មវិធីរបស់យើង
សកម្មភាព API ផ្តោតសំខាន់លើយុទ្ធសាស្រ្តចំនួន ៣ ជាអាទិភាព

ការតស៊ូមតិដើម្បីការផ្លាស់ប្តូរគោលនយោបាយ
យើងកសាងសមត្ថភាព ដោយការធ្វើបែបនោះ វាបានជួយអង្គការសង្គមស៊ីវិល និងបុគ្គលជាប្រជាពលរដ្ឋ ជាពិសេសស្រ្តី យុវជន និងក្រុមជនងាយរងគ្រោះ ដើម្បីសម្តែងក្តីកង្វល់របស់ពួកគេ ជះឥទ្ធិពលលើគោលនយោបាយ និងធ្វើឲ្យរដ្ឋាភិបាលគោរពសិទ្ធិ និងលើកឡើងពីតម្រូវការរបស់ពួកគេ។

ការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន
យើងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមយ៉ាងសកម្ម ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងទំនួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងអ្នកផ្ដល់សេវាកម្ម។ ពួកយើងក៏តស៊ូមតិ ដើម្បីការផ្ទេរនៃមុខងាររបស់រដ្ឋាភិបាល ទៅកាន់ថ្នាក់មូលដ្ឋានផងដែរ។

ការទទួលបានព័ត៌មាន
យើងធ្វើយុទ្ធនាការ សម្រាប់ការបើកបង្ហាញព័ត៌មានជាសាធារណៈ ទាក់ទងនឹងបញ្ហាសំខាន់ៗ ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ហើយយើងរក្សាការខិតខំប្រឹងប្រែងក្នុងការតស៊ូមតិរបស់យើង សម្រាប់ច្បាប់ក្នុងការទទួលបានព័ត៌មានជាសាធារណៈ ដែលបានអនុម័តដោយរដ្ឋសភាជាស្ថាពរ។
ទ្រឹស្តីនៃការផ្លាស់ប្តូរយើង
នៅក្នុងសង្គមក្រោយជម្លោះដូចជាកម្ពុជា ជាទូទៅ ទ្រឹស្តីនៃការផ្លាស់ប្តូរបានអនុវត្ដដោយក្រុមមនុស្សធម៌ជាតិ ឬអន្តរជាតិ និងអង្គការអភិវឌ្ឍន៍ដែលធ្វើការជាមួយគ្នានៅក្នុងការបង្កើតសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ពួកគេខិតខំប្រឹងប្រែងដើម្បីឲ្យមានការផ្លាស់ប្តូរ។ ដំណើរការក្នុងការបង្កើត និងអនុវត្តទ្រឹស្ដីនៃការផ្លាស់ប្ដូរ បានកែប្រែការធ្វើផែនការរបស់ API និងការវាស់ស្ទង់ផលប៉ះពាល់ផងដែរ។ API ធ្វើការក្នុងការចូលរួមចំណែកដល់ ការផ្លាស់ប្ដូរជាបុគ្គល ជាប្រព័ន្ធ និងជាកម្រិតគោលនយោបាយ សម្រាប់សង្គមកម្ពុជា ដ៏ល្អប្រសើរមួយ។