វគ្គតម្រង់ទិសគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត និងស្រុកសិរីសោភ័ណ

| 17-ខែ​មិថុនា-2021

វគ្គតម្រង់ទិសគម្រោងច្រកចេញចូលតែមួយរបស់ប្រជាពលរដ្ឋរបស់យើងសម្រាប់ក្រុងប៉ោយប៉ែត ត្រូវបានប្រព្រឹត្តឡើងនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមជិត ២០ នាក់ ដើម្បីមានការផ្លាស់ប្តូរគំនិតយោបល់គ្នា ប្រកបដោយផ្លែផ្កាលើសមិទ្ធិផលនៃគម្រោង ក៏ដូចជាផែនការសម្រាប់ពេលអនាគត ដោយមានភាគីចូលរួមដូចជា តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ សាលាក្រុងប៉ោយប៉ែត ខាងសង្កាត់ ការិយាល័យច្រកចេញចូលតែមួយ ក៏ដូចជាសហការីមកពីអង្គការក្រៅរដ្ឋាភិបាលជាដៃគូចំនួន ៤ របស់យើង(TI, T4CG, FHI360 និង RCEDO)ផងដែរ។ នៅក្នុងការបិទសុន្ទរកថា លោកអភិបាលរងខេត្តបន្ទាយមានជ័យបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងរបស់យើង និងបានណែនាំដល់មន្រ្តីក្នុងក្រុងប៉ោយប៉ែត ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សព្វផ្សាយព័ត៌មានអំពីឧបករណ៍បច្ចេកវិទ្យា ដល់ប្រជាជនទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋាន។

width=600

មួយសប្តាហ៍ក្រោយមក ការប្រជុំផ្សព្វផ្សាយចំនួន ២ ដែលពាក់ព័ន្ធនឹងក្រុមយុវជនត្រូវបានធ្វើឡើងនៅសង្កាត់ម្កាក់ និងអូរអំបិល ដោយមានអ្នកចូលរួមជាង ៥០ ហើយបន្ទាប់មក នៅចុងខែមិថុនា ក៏មានការរៀបចំប្រជុំតាមអ៊ីនធឺណិតបន្ថែមទៀតជាមួយតំណាងការិយាល័យស្រុកនៅសិរីសោភ័ណ។ សកម្មភាពជាបន្ដបន្ទាប់ទៀត ក៏មានការចូលរួមពីអភិបាលរងស្រុកគឺលោកស្រីហៀង គឹមសៀងដោយផ្តោតលើការបង្ហាញលទ្ធផលនៃការវាយតម្លៃលើប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ។ លទ្ធផលសំខាន់មួយនៃកិច្ចប្រជុំនេះ គឺការមូលមតិគ្នាជុំវិញគំនិតនៃភាពចាំបាច់ ក្នុងការបង្កើតក្រុមការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រុងស្រុក ដែលនឹងតាមដានវឌ្ឍនភាពនៃផែនការសកម្មភាពដែលបានឯកភាពគ្នារួចមក។