ជនមានពិការភាពបានទទួលសម្ភារសម្រាប់ការចាប់ផ្ដើមចិញ្ចឹមមាន់

| 13-ខែ​កក្កដា-2021

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ គ្រួសារជនមានពិការភាពចំនួន ៨ គ្រួសារ មកពីឃុំពន្លៃ ស្រុភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានទទួលនូវឈុតចិញ្ចឹមមាន់ ដែលរួមមានឧបករណ៍កសិកម្ម ចំណី និងសត្វមាន់ទុកសម្រាប់ចិញ្ចឹមផងដែរ។ គំនិតផ្តួចផ្តើមខ្នាតតូចរបស់ក្រុមប្រឹក្សាស្រុកភ្នំស្រុកនេះ ត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃគម្រោងរបស់យើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងគណនេយ្យភាពរបស់អាជ្ញាធរមូលដ្ឋាន។