
សឿង ច័ន្ទតារា
បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ហិរញ្ញវត្ថុ និងគណនេយ្យពីសាកលវិទ្យាល័យ Maharishi Vedic និងអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យអាមេរិកាំង Kensington រួចមក ខ្ញុំបានបន្តការសិក្សាជំនាញវិជ្ជាជីវៈ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ នៅវិទ្យាស្ថានគណនេយ្យករសាធារណៈ នៅប្រទេសអូស្ត្រាលី និងវិទ្យាស្ថានគណនេយ្យករហិរញ្ញវត្ថុ នៅចក្រភពអង់គ្លេស។ ខ្ញុំជាគណនេយ្យករគ្រប់គ្រងដែលមានវិញ្ញាបនបត្រ (CMA) និងជាអ្នកវិភាគធុរកិច្ចសកល ដែលមានវិញ្ញាបនបត្រ (CGBA) ដូចគ្នា។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការធ្វើការឲ្យអង្គការក្នុងស្រុក និងអន្តរជាតិ ដែលភាគច្រើនក្នុងផ្នែករដ្ឋបាល និងការគ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស ការធ្វើរបាយការណ៍ និងការវិភាគថវិកានោះ ក្នុងពេលបច្ចុប្បន្ន ខ្ញុំជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៅ SNV ដែលជាអង្គការអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅប្រទេសហូឡង់។