
ឈួន ធីតា
ខ្ញុំបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យបៀលប្រាយបាត់ដំបង (BBU)។ ខ្ញុំមានបទពិសោធន៍ច្រើនលើផ្នែកការអភិវឌ្ឍសហគមន៍ និងការធ្វើចំណាកស្រុកដោយសុវត្ថិភាពជាមួយអង្គការ Samaritan Purse International Relief និងអ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយសង្គម និងទំនាក់ទំនងនៅហ្វារពន្លឺសិល្បៈ បាត់ដំបង។ ពីមុនខ្ញុំជាមន្ត្រីផ្នែកទំនាក់ទំនងសហគមន៍ និងជាអ្នកគ្រប់គ្រងតំបន់ជាមួយអង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រត្រូពិច Mahidol Oxford (MORU)។ ថ្មីៗនេះ ខ្ញុំក៏បានធ្វើការស្ម័គ្រចិត្ដជាអ្នកជំនាញសូជី (SOGIESC) និងអ្នកប្រឹក្សាផ្នែកព្យាបាលសុខភាពផ្លូវចិត្ត ដើម្បីបង្កើនយុត្តិធម៌យេនឌ័រ និងសុខមាលភាព។ ហើយខ្ញុំពិតជារំភើបក្នុងការចូលរួម API និងរួមចំណែកក្នុងបេសកកម្មរបស់ខ្លួនក្នុងការគាំទ្រដល់ជនងាយរងគ្រោះ និងដើម្បីពង្រឹងតម្លាភាព និងគណនេយ្យភាពទាក់ទងនឹងការផ្តល់សេវាសាធារណៈនៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ។