Kasumi Nakagawa

ក្រុមប្រឹក្សាភិបាលរបស់យើង |

សមាជិកក្រុមប្រឹក្សាភិបាល

បន្ទាប់ពីបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគោលនយោបាយសាធារណៈអន្តរជាតិ នៅសាកលវិទ្យាល័យ Osaka មក ខ្ញុំបានធ្វើការក្នុងប្រទេសកម្ពុជាជាង ២០ ឆ្នាំហើយ។ និយោជករបស់ខ្ញុំរួមមាន អង្គការសង្គមស៊ីវិល ភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានទូតជប៉ុន និងក្រសួងរដ្ឋាភិបាលមួយចំនួនផងដែរ។ ខ្ញុំមានបទពិសោធន៍ក្នុងវិស័យអប់រំ យែនឌ័រ សិទ្ធិស្រ្តី កំណែទម្រង់ច្បាប់ ការអភិវឌ្ឍយុទ្ធសាស្រ្ត ការស្រាវជ្រាវ និងវាយតម្លៃ និងអភិបាលកិច្ចល្អ ក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ខ្ញុំជាគ្រូបង្រៀនផ្នែកអភិលបាលកិច្ច និងយែនឌ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ផងដែរ។