អឿន ស៊ីម

ក្រុមទីប្រឹក្សារបស់យើងក្រុមរបស់យើង |

ទីប្រឹក្សាជាន់ខ្ពស់ និងអ្នកឯកទេសបណ្តុះបណ្តាល

បណ្ឌិត ស៊ឹម អឿន មានបរិញ្ញាបត្រផ្នែកទស្សនវិជ្ជា និងបង្រៀនភាសាអង់គ្លេសជាភាសាបរទេស អនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍន៍ និងបណ្ឌិតខាងការគ្រប់គ្រងការអភិវឌ្ឍ។ ជាមួយនឹងបទពិសោធន៍ ជាង២៣ឆ្នាំ គាត់បានធ្វើការជាមួយស្ថាប័នមួយចំនួនដូចជា ក្រសួងអប់រំ អង្គការទស្សនពិភពលោក (WVI) អង្គការសហប្រតិបត្តិការអន្តរជាតិអាលឺម៉ង់ (GIZ) និង អង្គការសង្រ្គោះកុមារ (Save the Children) ដែលមានឯកទេសក្នុងវិស័យអប់រំ ការអភិវឌ្ឍន៍ជនបទ យេនឌ័រ អភិបាលកិច្ចល្អ គណ នេយ្យភាពសង្គម និងការគ្រប់គ្រងគម្រោង។ គាត់បានដឹកនាំកម្មវិធីជាច្រើន និងគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ដៃគូអនុវត្តគម្រោង។
បណ្ឌិត ស៊ឹម អឿន មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រង ដឹកនាំ ការបណ្តុះ បណ្តាល និងការបង្ហាត់បង្ហាញបុគ្គលិកគម្រោង និងដៃគូអនុវត្តសម្រាប់ការអនុវត្តប្រកបដោយ ជោគ ជ័យ នៃក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) និងគំនិតផ្តួចផ្តើមគាំពារសង្គម។ ក្នុងនាមជាទីប្រឹក្សា ធនាគារពិភពលោក លោកបានធ្វើការស្រាវជ្រាវលើទឹកស្អាត និងទឹកសំណល់នៅក្នុងខេត្តមណ្ឌលគិរី ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងជាអ្នករៀបចំកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs)។ និងគោលការណ៍ណែនាំប្រតិបត្តិការទឹកស្អាត និងទឹកសំណល់សម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបានធ្វើបច្ចុប្បន្នភាព កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) និងគោលការណ៍ណែនាំប្រតិបត្តិការសម្រាប់កិច្ចគាំពារសង្គមតាមរយៈ I-SAF ដែលត្រូវបាន សាកល្បងដោយជោគជ័យនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ថែមពីលើការងារប្រឹក្សារបស់គាត់ បណ្ឌិត ស៊ឹម អឿន បានរៀបចំ និងធ្វើការសិក្សាស្រាវជ្រាវ ផ្សេងៗ រួមទាំងការស្ទង់មតិគ្រួសារសម្រាប់អង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) ការវាយតម្លៃ គម្រោង សវនកម្មយេនឌ័រ ការសិក្សាលទ្ធភាពសម្រាប់ការិយាល័យច្រកចេញចូលតែមួយ និងការវាយ តម្លៃគម្រោងសម្រាប់សមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្ត។ គាត់បានសហការជាមួយ NISA និង FACT លើការសិក្សាស្រាវជ្រាវមួយដែលពិនិត្យមើលការសម្របខ្លួននៃកម្មវិធីផ្ទេរសាច់ប្រាក់ទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ។
ថ្មីៗនេះ ដោយមានសហការជាមួយអង្គការ ActionAid និងដៃគូសហការ គាត់បានសម្របសម្រួលក្រុម API ដើម្បីធ្វើការស្រាវជ្រាវលើថវិកាសាលាសម្រាប់សាលាបឋមសិក្សា និងមធ្យមសិក្សា ដោយបន្តការសិក្សាស្រាវជ្រាវនៅសាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌសែនសុខ និងក្រុងតាខ្មៅ។ ពិសេសទៀតនោះ គាត់បានសហការជាមួយទីប្រឹក្សាបរទេស និងដឹកនាំក្រុមស្រាវជ្រាវធ្វើការសិក្សាស្រាវជ្រាវអំពីគណនេយ្យភាពសង្គម ការគ្រប់គ្រងសំរាម និងបរិស្ថាន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប និងបានសហការរៀបចំឯកសារណែនាំប្រតិបត្តិគណនេយ្យភាពសង្គមនៅថ្នាក់ក្រុងស្រុក ជូនអង្គការ សហប្រតិបត្តិការអន្តរជាតិអាលឺម៉ង់ (GIZ) និងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD-S)

ការបណ្តុះបណ្តាលនៅក្រៅប្រទេស
• គាត់ធ្លាប់បានចូលរួមកម្មវិធីជំនាញបង្វឹកនៅប្រទេសថៃ ឧបត្ថម្ភថវិកាដោយ GIZ និងសម្របសម្រួលដោយគ្រូបង្វឹកជនជាតិអាឡឺម៉ង់។
• គាត់ក៏បានចូលរួមក្នុងកម្មវិធីកៀរគរការគាំទ្រមតិនៅក្នុងប្រទេសឥណ្ឌូនេស៊ី និង
• កម្មវិធីគណនេយ្យភាពសង្គមនៅក្នុងប្រទេសអេត្យូពី ដែលកម្មវិធីទាំងពីរនេះត្រូវបានផ្តល់មូលនិធិ និងគាំទ្រដោយ CtGA ។