ឆាយ ពិទូរ្យ

ក្រុមរបស់យើង |

ន្ត្រីជាន់ខ្ពស់នៃកម្មវិធី និងគ្រូបណ្ដុះបណ្ដាល

ខ្ញុំធ្លាប់ធ្វើជាប្រធានគម្រោងគណនេយ្យភាពសង្គម ជាមួយអង្គការសីលកា និងជាអ្នកសម្របសម្រួលផ្នែកការចូលរួមរបស់ពលរដ្ឋជាមួយអង្គការវឌ្ឍនភាព។ ខ្ញុំមានបទពិសោធន៍វិជ្ជាជីវៈជាង ១០ ឆ្នាំ ជាមួយអង្គការក្រៅរដ្ឋាភិបាល និងក្នុងវិស័យឯកជន។ ខ្ញុំក៏បានចំណាយពេលវេលា ដើម្បីធ្វើការស្រាវជ្រាវលើវិស័យផ្សេងៗ ដូចជាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការកាត់បន្ថយភាពក្រីក្រជាដើម។ ខ្ញុំមានជំនាញក្នុងការគ្រប់គ្រងកម្មវិធី និងគម្រោង ក៏ដូចជាបទពិសោធន៍ទូលំទូលាយក្នុងការទំនាក់ទំនង ការសម្របសម្រួល និងផ្នែករដ្ឋបាល។ ខ្ញុំទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍពីសាកលវិទ្យាល័យន័រតុន និងបរិញ្ញាប័ត្របង្រៀនភាសាអង់គ្លេសជាភាសាបរទេសពី UME។ នៅ API ខ្ញុំទទួលបន្ទុកលើគម្រោងមួយចំនួន ដែលផ្តោតលើគណនេយ្យភាពសង្គម។