ឡាំ សុជាតិ

ក្រុមរបស់យើង |

នាយក

ខ្ញុំបានចូលរួមជាសមាជិកក្រុមការងារ API នៅឆ្នាំ ២០០៤ ដោយមានតួនាទីជាមន្ត្រីកម្មវិធី។ បន្ទាប់មកខ្ញុំបានទទួលតួនាទីជាប្រធានកម្មវិធី និងជានាយករង។ ដូច្នោះហើយ ខ្ញុំបានគ្រប់គ្រងគម្រោងផ្តល់មូលនិធិដោយអន្តរជាតិប្រមាណជាង ៣០ គម្រោង ដែលផ្តោតទៅលើការផ្សព្វផ្សាយនូវសិទ្ធិទទួលបានព័ត៌មាន អភិបាលកិច្ចល្អនៃធនធានធម្មជាតិ សិទ្ធិមនុស្ស ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងវិមជ្ឈការ និងការតស៊ូមតិ និងការអប់រំ។ ​ ខ្ញុំបានធ្វើការ ក្នុងតំណែងខាងផ្នែកគ្រប់គ្រងនៅក្នុងកម្មវិធីការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP), Aide et Action International Cambodia (AEA), Pact កម្ពុជា (Pact) និងស្ថាប័នពីរ ឬបីផ្សេងៗទៀត។ ខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍ នៅសាកលវិទ្យាល័យន័រតុន និង សញ្ញាបត្របណ្តុះបណ្តាលអន្តរជាតិផ្នែកសិទ្ធិមនុស្ស សន្តិភាព និងសន្តិសុខមនុស្ស នៅសាកលវិទ្យាល័យ Uppsala នៃប្រទេសស៊ុយអែត។ បច្ចុប្បន្ននេះ ខ្ញុំទទួលខុសត្រូវជារួមក្នុងការងារគ្រប់គ្រង API មានគណនេយ្យភាពចំពោះក្រុមប្រឹក្សាភិបាលយើង ម្ចាស់ជំនួយ និងអ្នកទទួលផលទាំងអស់។ ​